
ហ៊ុន សែន៖ «អាគុក» ជាភាសាសាមញ្ញ
បើសិនជាលោក ហ៊ុន សែន បានប្រើពាក្យ «អាគុក ចុយ អាម៉ឹង» នៅក្នុងប្រសាសន៍របស់លោក កាលពីចុងខែមិថុនាកន្លងមកនោះ វាគឺជាកំហុសរបស់អ្នកដែលចាក់ក្រឡេក និងញុះឲ្យលោកខឹង។ នាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងបានការពារ នូវពាក្យ«អាគុក»របស់លោក ថាជាភាសាសាមញ្ញ របស់ពលរដ្ឋខ្មែរនោះទៀតផង។
ថ្លែងនៅក្នុងទិវាមច្ឆាជាតិ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បានដំណាលរឿង មកនិយាយជាឧទាហរណ៍ ហើយបានចាប់បង្ខំ ឲ្យអ្នកតំណាងការទូតទាំងឡាយ ដែលមានវត្តមាននៅទីនោះ ថាត្រូវតែកត់ត្រា នូវការបកស្រាយរបស់លោក ក្នុងការវែកញែករកអ្នកខុស និងអ្នកត្រូវ រវាងអ្នកចាក់ក្រឡេក អ្នកញុះលោក និងអ្នកភ្ញាក់ជេរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឡើងថា៖ «ពីរនាក់កំពុងតែដើរស្ងៀមស្ងាត់ ស្រាប់តែតាង៉នស្រែកថា អើ អាឈិន! ហ្អែងភ័យ ហ្អែងជិតងាប់ហើយ! [...]