All Articles of MONOROOM.info

ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ

ICC ប្រកាស​ផ្ដោត​សំនុំ​រឿង​ក្ដី ទៅ​លើ​ឧក្រិដ្ឋកម្ម​បរិស្ថាន និង​ការ​បណ្ដេញ​ចេញ

នៅក្នុងឯកសាថ្មីមួយ នៃវិធានទូទៅ ទាក់ទងនឹង«ការ​ជ្រើសរើស​បណ្ដឹង និង​ការ​ដាក់​សំណុំ​រឿង​ជា​អាទិភាព​» ដែល​ត្រូវបានចេញផ្សាយ ដោយសាលាក្ដីកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកស្រី ហ្វាទូ ប៊េនស៊ូដា (Fatou Bensouda) អន្តរ​រដ្ឋ​អាជ្ញា​​នៃ​​សាលា​​ក្ដី​ឧក្រិដ្ឋកម្មអន្តរជាតិ (ហៅកាត់ជាភាសាអង់គ្លេ ICC និង​ភាសា​បារាំង CPI) បានបញ្ជាក់ថា ការិយាល័យរបស់អ្នកស្រី នឹងផ្ដោតការយកចិត្តទុកដាក់ ជាពិសេស «ទៅ​លើ​ឧក្រិដ្ឋ​កម្ម ដែលរាប់បញ្ចូល ឬបង្កឲ្យមាន ការបំផ្លិចបំផ្លាញបរិស្ថាន ការធ្វើអាជីវកម្មខុសច្បាប់ ទៅលើ​ធន​ធាន​ធម្មជាតិ ក៏ដូចជាការបណ្ដេញ​​ពលរដ្ឋចេញ​​ដោយបង្ខំ ចេញពីលំនៅដ្ឋានរបស់ពួកគេ»។

» ឯកសារនោះ អាចរកអានបាន ដោយចុចនៅលើខ្សែភ្ជាប់ ជា«ភាសាអង់គ្លេស» និង«

តុលាការ​ហៅ ជួប សម្លាប់ មក​សួរ​​សំនួរ​«ដដែលៗ»

តុលាការ​ហៅ ជួប សម្លាប់ មក​សួរ​​សំនួរ​«ដដែលៗ»

លោក លី សុផាណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រទី១៦ ខែ​កញ្ញានេះ ចៅក្រមស៊ើបសួរ លោក សេង លាង បានបញ្ជាឲ្យនាំខ្លួន ជនសង្ស័យតែម្នាក់គត់ នៅក្នុង​សំនុំ​រឿង​ឧក្រិដ្ឋ​កម្ម បាញ់សម្លាប់លោក កែម ឡី មក​ធ្វើការ​សាកសួរ ដើម្បី​រក​ចម្លើយបន្ថែម ចំពោះ​​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន ​នៅ​​ក្នុង​​រឿង​​ក្ដី​នេះ។

តែបន្ទាប់ពីបញ្ចប់ការសាកសួរ និងនៅមុនត្រូវកងកម្លាំង ចាប់បញ្ចូលក្នុងរថយន្ដដើម្បី បញ្ជូនខ្លួនទៅឃុំឃាំង ជា​បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ​ព្រៃស​វិញ ជនសង្ស័យឈ្មោះ អឿត អាង ដែលមានរហស្សនាម ជួប សម្លាប់ បាន​ឆ្លើយប៉ុន្មានម៉ាត់ ទៅកាន់អ្នកសារព័ត៌មានថា តុលាការហៅលោក មក​សួរ​សំនួរ​ដដែលៗ មិនមានអ្វីថ្មីទេ។ លោក ជួប សម្លាប់ បានតបទៀតថា ខ្លួនលោកផ្ទាល់ក៏ឆ្ងល់ដែរ ពីមូលហេតុនៃការនាំខ្លួន មកធ្វើការ​សាកសួរ​ តែ​«សំនួរ​ដដែលៗ»​​នេះ។

ការនាំខ្លួនជនសង្ស័យមកសាកសួរជាថ្មីនេះ [...]

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ»

«បណ្ឌិត កែម ឡី និងខ្ញុំ» ជាសំណេររៀបរាប់ឡើងវិញ សរសេរដោយលោក លឺ ឡាយស្រេង ពីការ​ជួប​ជជែក​​រវាង​លោក និងលោក កែម ឡី នៅប្រមាណជាងមួយខែ មុនលោក កែម ឡី ត្រូវបាន​ឃាតករ​សម្លាប់។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមចុះផ្សាយទាំងស្រុង (*) ពីសំណេររៀបរាប់នោះ ដូច​ខាង​ក្រោម។

យើងពីរនាក់បានជួបគ្នា នៅពេលដែលខ្ញុំទូរស័ព្ទទៅបណ្ឌិត នៅដើមខែ ៦ ហើយក៏បានណាត់ជួបគ្នា នៅ​ភោជនីយដ្ឋាន «Almond» ផ្លូវសុធារស ។

បណ្ឌិត កែម ឡី បានសម្តែងនូវការគោរព មកចំពោះខ្ញុំ ថែមទាំងបាននិយាយថា ស្គាល់ខ្ញុំតាមទូរទស្សន៍ និង​វិទ្យុ ហើយបានចាប់អារម្មណ៍ និងគោរពវីរភាពខ្ញុំ ខ្ញុំក៏សើច។ សើចហើយ ក៏តបវិញថា បណ្ឌិតដឹង​ឬទេ ថា​ហេតុអី​​​បាន​​ជា​ខ្ញុំ​ទូរស័ព្ទ​ចង់ជួបបណ្ឌិត ដែរឬទេ? ពីព្រោះខ្ញុំគោរព នូវវីរភាពរបស់បណ្ឌិត ហើយក៏ចង់ជួប​បណ្ឌិត​​ដើម្បី​​​សាសង​គ្នា ក្រែងលោខ្ញុំអាចឲ្យលោកបណ្ឌិត ជួយរក្សាទុក នូវការពិសោធន៍ និងការចេះដឹង​របស់​ខ្ញុំ។ [...]

លឺ ឡាយស្រេង ទូល​ព្រះរាជា​សុំ​អន្តរាគមន៍​លើ​ស្ថានការណ៍​សព្វ​ថ្ងៃ

លឺ ឡាយស្រេង ទូល​ព្រះរាជា​សុំ​អន្តរាគមន៍​លើ​ស្ថានការណ៍​សព្វ​ថ្ងៃ

«យោងតាមស្ថានការណ៍នយោបាយ ដ៏អាក្រក់ដូចសព្វថ្ងៃ ទូលព្រះបង្គុំសូមយាងព្រះអង្គ ធ្វើអន្តរាគមន៍ និង ដោះស្រាយ​ស្ថានការណ៍​ដ៏អាក្រក់នេះ ជាបន្ទាន់» នេះ ជាសេចក្ដី នៅក្នុងចុតហ្មាយមួយរបស់លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលបានធ្វើនៅព្រឹកនេះ ថ្វាយ​ទៅ​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច នរោត្ដម សីហមុនី ដើម្បីទូលព្រះអង្គ នូវស្ថានការណ៍មួយចំនួន ដែល​បាន​កើត​ឡើង​ចុង​ក្រោយបំផុត និងដែលលោកហៅថា មានលក្ខណៈ«ដ៏អាក្រក់»។

ចុតហ្មាយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន​មួយច្បាប់ដែរនេះ ត្រូវបានផ្ញើរថ្វាយព្រះរាជា តាម​រយៈ​លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ សម្ដេចម៉ែ ព្រះនរោត្ដម មុនីនាថ នៅវេលាម៉ោងប្រមាណជា ១១​ព្រឹក។ លោក លឺ ឡាយស្រេង ដែលធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​​មួយរូបនោះ បានសរសេរទូល​ព្រះមហាក្សត្រ​ថា៖ «ប្រជា​រាស្ត្រ​មានការតក់ស្លុត [...]

បន្ទាប់​​ពី​​តៃវ៉ាន់ ព្យុះ​«Meranti»​​បានបក់បោក ​លើ​ឆ្នេរ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​ចិន

បន្ទាប់​​ពី​​តៃវ៉ាន់ ព្យុះ​«Meranti»​​បានបក់បោក ​លើ​ឆ្នេរ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​ចិន

បន្ទាប់ពីបានបោកបក់ ទៅលើកោះតៃវ៉ាន កាលពីម្សិលម៉ិញរួច ព្យុះសមុទ្រ «Meranti» បានវាយប្រហារ ទៅ​លើ​តំបន់​ភាគ​អាគ្នេយ៍ នៃប្រទេសចិនជាបន្តទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងល្បឿនខ្យល់បក់ រហូត​ដល់​១៧០​គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយមានអមជាមួយនឹងភ្លៀងធ្លាក់ យ៉ាងខ្លាំងនោះផង។ កម្លាំងខ្យល់ព្យុះ បាន​ផ្ដាច់​ចរន្ដ​អគ្គិសនី និងបំបែកកញ្ចក់បង្អួច ឬទ្វានៃអាគារជាច្រើន នៅក្នុងនិងនៅជុំវិញក្រុង សៀមិន (Xiamen)។ នេះ​បើ​តាម​របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស។

នៅព្រឹកម៉ិញនេះ រូបភាពជាច្រើនបានបង្ហាញឲ្យឃើញថា ផ្លូវជាច្រើននៅក្នុងទីក្រុង បានជន់លិច ដើមឈើ​បាន​បាក់ និងដួល - កញ្ចក់បង្អួចទ្វា បានបែកខ្ចាត់ខ្ចាយ និងផ្លាកសញ្ញាចរាចរណ៍ បានរបើករបាញ ដោយសារកម្លាំង​ខ្យល់​បក់​ដ៏​ខ្លាំង និងដ៏កម្រ។

រហូតមកដល់ម៉ោង ១១ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា គេរកមិនឃើញ​ព័ត៌មាន​ណា​មួយផ្សាយថា មានជន​រង​គ្រោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...