All Articles of MONOROOM.info

សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន៖ ជា​ការ​ចាប់​ផ្ដើម​មួយ

សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ ស្ដី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន៖ ជា​ការ​ចាប់​ផ្ដើម​មួយ

ភ្នំពេញ ៖បញ្ហាសិទ្ធិមនុស្សអាស៊ាន បានក្លាយ ជាប្រធានបទដ៏សំខាន់មួយ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ខណៈ​ដែលប្រទេសជាសមាជិកទាំងអស់ បានព្រមព្រៀងគ្នា ក្នុងការបន្ថែមនូវអត្ថបទថ្មីមួយទៀត ទៅក្នុងសេចក្តីប្រកាស​សិទ្ធិ​មនុស្សអាស៊ាននេះ ព្រមទាំងបានដាក់បន្ថែម នូវបញ្ហាជម្លោះជនជាតិភាគតិច របស់ប្រទេសមីយ៉ាន់ម៉ា ទៅក្នុងអត្ថបទ​សម្រេចចុងក្រោយ នៃកិច្ចប្រជុំកំពូលនេះ។


លោកកៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេសខ្មែរ ពេលធ្វើសន្និសិតសារពត៌មានថ្ងៃទី១៨មិថុនា
នៅវិមានសន្ដិភាពទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Phnom Thom។

សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាននេះ មានគោលបំណងក្នុងការ កាត់បន្ថយនូវ ការចាប់ខ្លួន [...]

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ ​តាំងពី​ព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ការបរទេស ដែលគេទន្ទឹងរង់ចាំមើល​អំពីសំណុំរឿង​សមុទ្រ​ចិនខាងត្បូង។


ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូលលើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom

សំណុំរឿងសមុទ្រចិនខាងត្បូង [...]

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

ភ្នំពេញៈ អាស៊ានទាំង១០ប្រទេស នឹងប្រកាសចេញ នូវភាពជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយក្នុងតំបន់ ហើយក៏អាចឈាន ទៅពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១២ បានធ្វើសន្និសីទ​កាសែត ដោយបានថ្លែងឲ្យដឹងថាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ មេដឹកនាំអាស៊ានទាំង១០ប្រទេស អាច​ចេញប្រកាសនូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ការថ្លែងរបស់លោក [...]

កម្ពុជា​រង​ការ​ចោទ ថា​បាន​បន្លំ​លុយ​ជំនួយ សម្រាប់​ប្រឆាំង​រោគ​ឆ្លង

កម្ពុជា​រង​ការ​ចោទ ថា​បាន​បន្លំ​លុយ​ជំនួយ សម្រាប់​ប្រឆាំង​រោគ​ឆ្លង

មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងរោគឆ្លង បានអះអាងថា ប្រទេសកម្ពុជា បានលួចបង្វិលទឹកប្រាក់ ចំនួនដ៏ច្រើន​សន្ធឹកសន្ធាប់មួយ ដែលទុកសម្រាប់ប្រើប្រាស់ក្នុងគម្រោងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងទាំងនេះ។ មូលិធិបានសន្យា​ថា នឹងបន្តការ​ស្រាវជ្រាវរបស់ខ្លួន ទៅលើករណីនេះ នៅក្នុងប្រទេសកម្ពុជា​ដែលល្បីថា ជាប្រទេសមួយ មិនសូវមានរឿង ស្អាតស្អំ​ស្រាប់​ផងនោះ។


ប្រឆាំងនឹងជម្ងឺសីដាឬអេសដ៍ ក៏ជាគម្រោងមួយនៃមូលិធិពិភពលោកនេះដែរ។

ទីភ្នាក់ងារសាពត៌មានបារាំង បានដកស្រង់សេចក្ដីប្រកាស កាលពីថ្ងៃពុធទី ១៤វិច្ឆិកាកន្លងទៅ របស់មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងជម្ងឺឆ្លង ដែលមានជាអាថ៌ថា «ការស៊ើបអង្កេតមួយ ទៅលើប្រាក់ជំនួយ នៅក្នុងប្រទេសកម្ពុជា [...]

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ភ្នំពេញ៖ លោក ស៊ូរិន ពិតស៊ូវណ្ណ អគ្គលេខាធិការអាស៊ាន បានធ្វើសន្និសីទកាសែតនៅវេលាម៉ោងប្រមាណជា ៦យប់ កាលពីថ្ងៃទី ១៧ វិច្ចិការនេះ នៅវិមានសន្តិភាព ។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) បានលើកឡើងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះ លោកថា រដ្ឋមន្ត្រី​ការបរទេសដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាថា នឹងបង្រួមនូវជម្លោះ ដែនអធិបតេយ្យ​នានា ជាមួយប្រទេសចិន ដើម្បីកសាងនូវការរួបរួមគ្នាមួយ។ លោកបានបន្តទៀតថា «យើងអាចដោះ​ស្រាយបញ្ហានេះ ជាមួយគ្នាបាន ប្រសិនបើមានអ្វីដែលយើងអាចធ្វើអ្វីបាននោះ យើងនឹងធ្វើវាដើម្បី កសាងនូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...