All Articles of MONOROOM.info

ឆែលស៊ី នឹង​ប្រើ​«លុយធំ» ដើម្បី​ទិញ​យក គ្រីស្ទែណូ រ៉ូណាល់ដូ ឲ្យ​បាន

ឆែលស៊ី នឹង​ប្រើ​«លុយធំ» ដើម្បី​ទិញ​យក គ្រីស្ទែណូ រ៉ូណាល់ដូ ឲ្យ​បាន

កាសែតដៀលីម៉ែល (Daily Mail) បានរាយការណ៏ថា ក្រុមតោខៀវឆែលស៊ី (Chelsea) កំពុងតែនាំមុខគេ ក្នុងការប្រជែង​ទិញយកកំពូលអ្នកប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid)។ ហើយ​ពួកគេហ៊ានឲ្យថ្លៃជាង ១២០លានដុល្លា (ស្មើនឹងតម្លៃដែលរៀលម៉ាឌ្រីដ ទិញពីម៉ែនញូ)។


តារាបាល់ទាត់ គ្រីស្ទែណូ រ៉ូណាល់ដូ។

អតីតម្ចាស់ក្លឹបនាកីឡាដ្ឋានបឺណាប៊ូ (Bernabeu) លោករ៉ាម៉ុន កាលឌឺរ៉ុន (Ramon Calderon) បាននិយាយថា កីឡាករ​អន្តរជាតិព័រទុយហ្គាល់ អាចនឹងទៅតាមលោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នាកីឡាដ្ឋានស្តេម ហ្វដប្រិជ្ជ (Stamford Bridge) ហើយលោកបាននិយាយថា ការត្រឡប់ទៅកាន់ក្រុមម៉ែនញូ (Man United) ប្រហែលជា​មិនអាច​ទៅរួចទេ ព្រោះម៉ែនញូ មិនហ៊ានចំណាយលុយធំ។

[...]
វាយកូនបាល់៖ ដិល ប៉ូត្រូ បាន​ដក​ខ្លួន​ពី​ការ​ប្រកួត ហ្វ្រេនអូផេន

វាយកូនបាល់៖ ដិល ប៉ូត្រូ បាន​ដក​ខ្លួន​ពី​ការ​ប្រកួត ហ្វ្រេនអូផេន

កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ (Juan Martin del Potro) បានដើរតាមលំនាំកីឡាករលេខពីរពិភពលោក អេនឌី មួរ៉េ (Andy Murray) ដោយបានដកខ្លួនចេញពីការប្រកួតកម្មវិធី ហ្វ្រេនអូផេន (French Open)។


កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ។

អតីតម្ចាស់ជើងឯកយូអេសអូផិន (US Open) សញ្ជាតិអាហ្សង់ទីន បានប្រាប់ឲ្យដឹងថា ការដកខ្លួនរបស់គាត់នេះ ដោយ​សារតែគាត់មានជំងឺប្រចាំកាយ ដែលកើតឡើងក្រោយការប្រកួតក្នុងកម្មវិធីរ៉ូមម៉ាស្ទើរ (Rome Masters) កាលពីសប្ដាហ៍​មុន ដែលពេលនោះ គាត់បានចាញ់កីឡាករបារាំងបេណុត ផៀ (Benoit Paire) ។

ប៉ូត្រូ ដែលធ្លាប់ឈ្នះពានរង្វាន់យូអេសអូផិន កាលពីឆ្នាំ២០១១ បាននិយាយថា «នេះជាការសម្រេចចិត្តដ៏លំបាកមួយ [...]

ឆែមពានលីក៖ រូស​និង​ដេនតេ ថា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជា​ពេល​សំខាន់​បំផុត​ក្នុង​អាជីព

ឆែមពានលីក៖ រូស​និង​ដេនតេ ថា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជា​ពេល​សំខាន់​បំផុត​ក្នុង​អាជីព

តារាឆ្នើមក្រុមបូរ៉ាស្ស៊ៀ ដតម័ន (Borussia Dortmund) ម៉ាកូ រូស (Marco Reus) បាននិយាយថា ការប្រកួតឆែមពានលីក របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA Champions League) វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃសៅរ៏ខាងមុខនេះ ជាពេលដែលសំខាន់បំផុតក្នុងអាជីពរបស់គាត់។

ខ្សែបម្រើរូបនេះ ជាតួអង្គសំខាន់ របស់ក្រុមដតម័ន ដែលពួកគេសង្ឃឹមថា គាត់នឹងអាចជួយឲ្យដតម័ន យកឈ្នះបាយឺន នៅ​កីឡាដ្ឋានវែមប្លី (Wembley) បាន ខណៈដែលមិត្តរួមក្រុមរបស់គាត់ ម៉ារីអូ ហ្គូដស៊្សេ (Mario Gotze) ដែលជាតួអង្គសំខាន់​១រូបដែរនោះ ត្រូវខកខានប្រកួត ដោយសារបញ្ហារបួស។

កីឡាករវ័យ២៣ឆ្នាំ រូស ដែលក្រុមដតម័នទិញមកពីក្រុមម៉ុងឆេងក្លាបាច់ (Monchengladbach) មានសង្ឃឹមយ៉ាងមុតមាំថា [...]

កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

កម្ពុជា៖ ការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត ឆ្នាំ​២០១៣

ភ្នំពេញ៖ ការចាប់លំដាប់លេខរៀងនៃគណបក្សនេះ បាននិមន្តជាព្រះរាជអធិបតីភាពសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ សម្តេចព្រះសង្ឃរាជនៃគណៈមហានិកាយ អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសង្ឃរាជ​នៃគណៈធម្ម-​យុត្តិកនិកាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី បួ គ្រី ។


លោក ទេព នីថា នៅពេលចំណាត់លេខរៀងរបស់គណបក្សបានធ្វើរួច។

នាព្រឹកថ្ងៃទី២៣ ខែឧសភា ព្រឹកម៉ិញនេះ នៅទីស្តីការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពីធី​ចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួនគណបក្សចំនួនប្រាំបីចូលរួម ក្នុងចំណោមគណបក្សចំនួន៤២ ដែលបានចុះឈ្មោះ​នៅក្រសួងមហាផ្ទៃ។

[...]
ក្រុមប៉ារីស ប្រកាស​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម៉ែនញូ វ៉ែន រ៉ូនី

ក្រុមប៉ារីស ប្រកាស​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម៉ែនញូ វ៉ែន រ៉ូនី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកថ្មីរបស់បារាំង ប៉ារីស ហ្សិនជឺម៉ិន (PSG) បានប្រកាសជាផ្លូវការថា ពួកគេពិតជាចង់ទិញយក​តារាឆ្នើមរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ពិតមែន នេះបើតាមកាសែត​បារាំងឡេគីប (L’Equipe) បានរាយការណ៏ កាលពីថ្ងៃទី២២ ម្សិលមិញ។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

អនាគតរបស់កីឡាករវ័យ២៧ឆ្នាំ បានក្លាយជាភាពស្រពិចស្រពិលមួយ បន្ទាប់ពីលោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានទទួលសំណើរ ដែលត្រូវផ្ទេរចេញពីក្លឹបហើយ។

រ៉ូនី ក៏បានចេញមកបដិសេដដែរ ដោយបានបញ្ជាក់ថា គាត់មានគម្រោងនៅជាមួយក្លឹបជាបន្តទៀត បន្ទាប់ពីខ្លួនគាត់​ក៏ជា​ផ្នែកមួយ ដែលបានជួយឲ្យម៉ែនញូ លើកពាននៅរដូវកាលនេះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...