បាយឺនម៉ូនិជ ចង់បាន ទីចាហ្គូ របស់បាសេឡូណាដែរ
គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុមបាសេឡូណា (Barcelona) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។
លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ។
ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ២២ឆ្នាំ បានចូលលេងឲ្យក្រុមបាសេឡូណាឈុតធំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកហ្គាឌីអូឡា នៅវ័យ១៨ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០០៩។
លោកហ្គាឌីអូឡា បាននិយាយថា៖ «វាអាចជាទីចាហ្គូ ឬក៏អាចអត់ក៏ថាបាន។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ យើងនឹងរងចាំមើលបន្តទៀត។ ខ្ញុំស្គាល់គាត់ (ទីចាហ្គូ) ច្បាស់ណាស់ [...]