គ.ជ.ប បដិសេធមិនឲ្យ សម រង្ស៊ី ចូលរួមក្នុងការបោះឆ្នោត
ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកប្រជុំពេញបិទទ្វារមួយថ្ងៃ ទាក់ទិនទៅនិងការស្នើ របស់ប្រធានគណកប្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប នៅរសៀលថ្ងៃទី២២ខែកក្កដានេះ បានសម្រេចដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របានទេ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្សី នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)
លោក អ៊ឹម សួស្តី ប្រធានគជប បានថ្លែងឲ្យដឹង បន្ទាប់ពីបានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្តីការគជប ដើម្បីពិភាក្សាលើសំណើរបស់លោកសមរង្ស៊ី ស្នើសុំឲ្យ ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល [...]