All Articles of MONOROOM.info

វត្ថុ​អនុស្សាវរីយ៍​«ក្លែងក្លាយ» កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា

វត្ថុ​អនុស្សាវរីយ៍​«ក្លែងក្លាយ» កំពុង​បំផ្លាញ​វិស័យ​ទេសចរណ៍​កម្ពុជា

បន្ទាប់ពីពេលថ្មីៗនេះ មានប្រទេសធំៗយ៉ាងហោចណាស់២ គឺជប៉ុន និងចិន បានធ្វើការហាមប្រាមពលរដ្ឋរបស់ខ្លួន កុំឲ្យ​ទិញវត្ថុអនុស្សាវរីយ៍ ក្នុងពេលទស្សនា លើទឹកដីខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់​កម្ពុជា​មកនោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍ បានធ្វើការកោះហៅតំណាង មគ្គុទេស្ទក៍ទេសចរណ៍ និងអ្នកធ្វើ​អាជីវកម្មវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប ដោយព្រមានពីការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ និងការលក់ក្នុងតម្លៃខ្ពស់​កប់ពពក ដែលធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដល់វិស័យទេសចរណ៍កម្ពុជា។


ផ្សាររាត្រីនៅក្រុងសៀមរាប ដែលសម្បូរទៅដោយវត្ថុអនុស្សាវរីយ សម្រាប់ទេសចរណ៍ដែលមកទស្សនាអ។ (រូបថតឯកសារ MONOROOM.info)

រាជធានីភ្នំពេញ - ក្នុងពិធីជួបប្រជុំថ្ងៃទី២៤ ខែតុលានេះ [...]

ឆៃលី ដាឡែន បដិសេធ​រឿង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ទាន់​រៀប​ការ

ឆៃលី ដាឡែន បដិសេធ​រឿង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ទាន់​រៀប​ការ

បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាព​សិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈ​ខ្លះៗ​វិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។


នាងឆៃលី ដាឡែន នៅពេលនាងទៅសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍។ (រូបថត MONOROOM.info/ SamNeang)

រាជធានីភ្នំពេញ - ដោយសារតែនាងឆៃលី ដាឡែនខំប្រឹងពុះពាររកគេឯង ជួយសុំឲ្យមានមុខក្នុងសិល្បៈឡើងវិញយ៉ាង​លំបាកនោះ នៅពេលនេះនាងឆៃលី ដាឡែន បានសម្តែងនូវរឿងមិនសប្បាយចិត្ត [...]

អង្គការ​សិទ្ធិ​មនុស្ស បន្ទោស​រដ្ឋាភិបាល​បារាំង រឿង​«អបអរ»ហ៊ុន សែន

អង្គការ​សិទ្ធិ​មនុស្ស បន្ទោស​រដ្ឋាភិបាល​បារាំង រឿង​«អបអរ»ហ៊ុន សែន

ប្រទេសបារាំងតាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួន ដែលបានផ្ញើរលិខិតទៅអបអរសាទរ លោកហ៊ុន សែន កាលពីដើមខែ​តុលានេះ បានបង្កឲ្យមានចម្ងល់ជាច្រើនផ្ទុះចេញពីពលរដ្ឋកម្ពុជា ក្រុមគណបក្សប្រឆាំង និងជាពិសេសបានធ្វើឲ្យ អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស ដែលមានបណ្ដាញនៅជុំវិញផែនដី ទ្រាំមិនធ្វើប្រតិកម្មមិនបាន។ អង្គការនេះបានផ្ញើរលិខិតមួយ ទៅ​នាយករដ្ឋមន្ត្រីបារាំង ដោយបានបន្ទោសថា ហេតុដូចម្ដេច បានជាមិនមើលស្ថានភាពនយោបាយនៅកម្ពុជាផង !


រូបសញ្ញារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្ដាល ក្នុងទីក្រុងញ៉ូយកសហរដ្ឋអាមេរិក។ (រូបថត HRW.org)

ទីក្រុងប៉ារីស - ការបោះឆ្នោតសកលនៅកម្ពុជា ដ៏ប្រទាំងប្រទើសកាលពីខែកក្កដាឆ្នាំ២០១៣នេះ នៅតែជាបញ្ហាមួយ​ទាក់​ទាញការចាប់​អារម្មណ៍ [...]

សម្ភាស​ព្រះសង្ឃ ញ៉ាញ់ លីម៖ ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់​នៅ ក្នុង​«តុល្យភាព»​សង្គម

សម្ភាស​ព្រះសង្ឃ ញ៉ាញ់ លីម៖ ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់​នៅ ក្នុង​«តុល្យភាព»​សង្គម

ស្តាប់ព្រះសង្ឃមួយអង្គ ដែលនិមន្តមកពីខេត្តកំពង់ឆ្នាំង ចូលរួមធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ បង្ហាញពី​មោទនភាព ចំពោះការទទួលយកស្នាមមេដៃ របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថានឹងមានសង្ឃឹម​ក្នុងការ​ស្វែង​រកដំណោះស្រាយនៃវិបត្ត និងភាពជាប់គាំងនៃបញ្ហានយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។


ព្រះសង្ឃ ញ៉ាញ់ លីម ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បាតុកម្ម ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ មកពីតាមបណ្តា​ខេត្ត-ក្រុងទាំង២៤ មកចូលរួមនាទីលានប្រជាធិបតេយ្យ ដូចអ្វីដែលគណបក្សមួយនេះបានគ្រោងទុក។ ក្នុងចំណោម​ប្រជា​ពលរដ្ឋទាំងនោះ [...]

ផៃ ស៊ីផាន៖ បទ​ពិសោធន៍​នាំ​ឲ្យ​រដ្ឋាភិបាល និង​បាតុករ​យល់​គ្នា​លើក​នេះ

ផៃ ស៊ីផាន៖ បទ​ពិសោធន៍​នាំ​ឲ្យ​រដ្ឋាភិបាល និង​បាតុករ​យល់​គ្នា​លើក​នេះ

មហាបាតុកម្មអហិង្សាលើកទី៣ របស់គណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តទៅ ក្នុងលក្ខខណ្ឌប្រសើរជាងលើកមុន ដែល​មជ្ឈដ្ឋានទូទៅមើលឃើញថា ហាក់ដូចជាមានការសហការគ្នាល្អរវាងរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ បើទោះជា​មាន​ភាពរកាំរកូសខ្លះៗក៏ដោយ។ ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ដោយសារទទួលបាន​បទ​ពិសោធន៍​មិនល្អកាលពីលើកមុន បានជាជម្រុញឲ្យភាគីពាក់ព័ន្ធ សហការគ្នាល្អនៅពេលនេះ។


លោក ផៃ ស៊ីផាន ឆ្លើយតទល់នឹងប្រជាពលរដ្ឋ កាលពីអំឡុងខែកញ្ញាឆ្នាំ២០១៣កន្លងមក។ (រូបថតចម្លងពីអេក្រង់វីដេអូ)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា  បានពន្យល់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...