All Articles of MONOROOM.info

អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

ខណៈវិបត្តិនយោបាយថៃកំពុងមានភាពរំពើតរំពើងខ្លាំង ដោយហេតុថាមហាបាតុកម្មរបស់គណបក្សជំទាស់ថៃ ដែលមានគោលបំណង​ចុងក្រោយផ្តួលរំលំរដ្ឋាភិបាល កំពុងអង្រួនក្រុងបាងកកឲ្យកក្រើកនោះ បានជម្រុញឲ្យ​មជ្ឈដ្ឋានទូទៅនៅកម្ពុជាមានចម្ងល់ថា តើមហាបាតុកម្មរបស់គណបក្សជំទាស់កម្ពុជានៅពេលខាងមុខនេះ អាច​មានរូបភាព និងមានឥទ្ធិពលខ្លាំងដូចប្រទេសថៃដែរឬទេ? ជុំវិញបញ្ហានេះ ត្រូវបានអ្នកវិភាគឯករាជ្យ លើកឡើង​ថា​មហាបាតុកម្មនៅកម្ពុជា មិនអាចដូចថៃនោះទេ ព្រោះលក្ខខណ្ឌ និងស្ថានភាពនយោបាយរបស់​ប្រទេសទាំងពីរ​មិន​ដូចគ្នា?


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច [...]

រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ថា​ទឹក«ស្អាត» តែ​ពលរដ្ឋ​ត្អូញ​ពី​«គុណភាព»

រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ថា​ទឹក«ស្អាត» តែ​ពលរដ្ឋ​ត្អូញ​ពី​«គុណភាព»

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលនូវពានរង្វាន់ ដឺម៉ាជេសស្ទីក ហ្វាយ ខនធីនិន អឹវឺត ហ្វស៍ គ្វ័រលីធី អេន អិចសឺលែន (The Majestic Five Continents Award For Quality and Excellence) ជាលើកទីប្រាំមួយ ដែល​ជា​ពានរង្វាន់​លំដាប់អន្តរជាតិ នៃការគ្រប់គ្រង និងផ្តល់ទឹកស្អាតនៅរាជធានី ភ្នំពេញ ដែលបានផ្តល់ឲ្យដោយ​គណកម្មាធិការជ្រើសរើស​របស់សមាគមមួយ ហៅថា Assosiation Otherways Management and Consulting - France (OMAC) នៃប្រទេសបារាំង។


ទឹកស្អាតប្រើប្រាស់ និងអាចទទួលទាន ចេញពីបំពង់ទឹក។ (រូបថត europe1.fr)

រដ្ឋាករទឹកស្អាត - ក្នុងសន្និសិទសារព័ត៌មាន នាទីស្តីការរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករ​ទឹកស្វយ័តភ្នំពេញ បានលើកឡើងថា [...]

វិភាគ-វិបត្តិនៅថៃ៖  តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

វិភាគ-វិបត្តិនៅថៃ៖ តើបាតុករថ្ងៃនេះ ជានរណា ហើយចង់បានអ្វី?

បាតុកម្មនៅកណ្ដាលរាជធានីបាងកក បានបង្ហាញសកម្មភាពខ្លួនកាន់តែខ្លាំងឡើង នៅថ្ងៃទីអង្គារទី២៦ខែវិច្ឆិកានេះ បន្ទាប់​​ពី​ពួកគេបានចូលទៅកាន់កាប់ ក្រសួងជាច្រើន ខណៈពេលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​ប្រឈម​នឹងការ​បោះឆ្នោត លែងទុកចិត្តពីសំណាក់សភាជាតិ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមត្រឡប់មក​បកស្រាយ​សារ​ជាថ្មី ថា​តើ​ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃនៅពេលនេះ ជានរណា និងមានបុព្វហេតុអ្វី​ឲ្យពិត​ប្រាកដ?


ក្រុមបាតុករដែលមានចំនួនច្រើនម៉ឺននាក់ នៅរាជធានីបាងកក។ (រូបថត lexpress.mu)

នយោបាយថៃ - អ្វីដែលគេដឹងច្បាស់នោះ គឺក្រុមបាតុករបានប្រមូលគ្នា ចូលមកជុំគ្នាបែបនេះ ដោយសារពួក​គេ​ស្អប់​ខ្ពើមអតីតនាយករដ្ឋមន្ត្រីចាស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា [...]

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

ម្ដាយ កែវ ច័ន្ទសម្ជស្ស សង្ស័យ​ថា​កូន​ស្រី​គាត់​មាន​ផ្ទៃ​ពោះ

យូរខែមកហើយដែល កែវ ច័ន្ទសម្ជស្ស មិនមានដំណឹងល្អ ជុំវិញរឿងមានកូនចៅជាចំណងដៃ ដូចគូស្នេហ៍​ដ៍ទៃទៀត។ ទើប​តែពេលនេះ សាច់ញាតិរបស់នាងបានសង្ស័យថា ប្រហែលជានាងមានកូនទេដឹង ទើបជាប៉ុន្មានថ្ងៃនេះ នាងចេះ​តែ​ខ្យល់ មុខមាត់ស្លេកស្លាំង និងចុះស្គមខណៈដែលនាងបាត់រដូវបីបួនថ្ងៃ ខុសធម្មតានោះ?


តារាចម្រៀង កែវ ច័ន្ទសម្ផស្ស។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តាមពិតទៅ ការសង្ស័យថា តារាចម្រៀងបែបមនោសញ្ចេតនា ដោយសំឡេងស្រទន់ នាង កែវ ច័ន្ទសម្ជស្ស មានផ្ទៃ​ពោះនេះ បានត្រូវទម្លាយចេញឲ្យដឹង ពីអ្នកម្តាយរបស់តារាស្រគត់ស្រគំម្នាក់នេះផ្ទាល់តែម្ដង។ ម្តាយនាងដែល​មាន​វ័យកាន់តែច្រើន ហើយមានទាំងកូនប្រសាទៀតនេះ ពិតជាចង់បានចៅ ដើម្បីបានប្រលែង​លេង​ជាមួយ។

[...]
គ្រោះថ្នាក់​ចរាចរណ៏៖ វប្បធម៌​នៃ​ការ​រត់​គេច មាន​ទោស​កម្រិត​ណា?

គ្រោះថ្នាក់​ចរាចរណ៏៖ វប្បធម៌​នៃ​ការ​រត់​គេច មាន​ទោស​កម្រិត​ណា?

ការបើកបរយនជំនិះរបស់ខ្លួន ទៅបុកធ្វើឲ្យមានមនុស្ស«ស្លាប់» ឬរបួស ហើយបានប្រើការរត់គេចខ្លួន មិនទទួលខុសត្រូវ​របស់ខ្លួន នៅពេលមានការកើតហេតុ បានក្លាយជា«វប្បធម៌»មួយ ដែលទោសមិនត្រូវបានសម្រាលឲ្យឡើយ។ នេះបើតាម​អ្នកច្បាប់មួយរូប ដែលបានបកស្រាយបន្តទៀតថា វាអាស្រ័យទៅលើមន្ត្រី ដែលបានអនុវត្តន៍ច្បាប់ទាំងនោះផង។


រថយន្ដលោក ជាម យៀប ដែលបានបើកបុកឲ្យមានមនុស្សស្លាប់ និងរបួស ហើយបើកគេចខ្លួន។ (រូបថត ផ្ដិតពីអេក្រង់​វីដេអូ​របស់​សារព័ត៌មានដើមអំពិល)

គ្រោះថ្នាក់ចរាចរណ៍ - បញ្ហាគ្រោះថ្នាក់ចរាចរណ៏ នៅតែជាបញ្ហាក្តៅងំមួយនៅឡើយ។ ចំណែកអ្នកបង្កជាច្រើន ដែលបាន​បើកយនជំនិះរបស់ខ្លួន ទៅបុកធ្វើឲ្យមានមនុស្ស«ស្លាប់» ឬរបួស បានប្រើការរត់គេចខ្លួនមិនទទួលខុសត្រូវរបស់ខ្លួន នៅ​ពេលមានការកើតហេតុ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...