គំរាមទម្លាយសម្លេងក្នុងតុចរចារ ជាសំដី«ព្យុះក្នុងក្អម»របស់ ហ៊ុន សែន?
តើក្រោយការគម្រាមរបស់លោក ហ៊ុន សែន ថានឹងចាក់ផ្សាយកិច្ចសន្ទនា«សម្ងាត់» នៅក្នុងតុចរចារវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរ នឹងត្រូវធ្វើនៅពេលណា? ការគម្រាមដែលលោក ហ៊ុន សែន បានបាញ់ឆ្ពោះសំដៅគូរបដិបក្ខរបស់លោក មិនតិចជាងពីរដងនោះទេ។ តែរហូតមកដល់ម៉ោងនេះ តើការគម្រាមរបស់បុរសខ្លាំង គ្រាន់តែជា«ព្យុះក្នុងក្អម» ឬយ៉ាងណា?

លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - តើអ្វីដែលជាអាថ៌កំបាំងនៃកិច្ចចរចាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ រវាងមេដឹកនាំកំពូលៗរបស់គណបក្សទាំងពីរ ត្រូវស្ថិតនៅជាការសម្ងាត់ ឬត្រូវស្ថិតជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន [...]



