សេវា​សាកល្បង​រថយន្ត​ក្រុង ទទួល​ការ​គាំទ្រ​និង​រិះគន់​ស្រប​គ្នា

«ជិះរថយន្តក្រុងដើម្បីអនាគតដ៍ប្រសើរ នៃទីក្រុងភ្នំពេញ» ជាសារមួយបោះពុម្ភ នៅលើខ្នងអាវអ្នកលក់សំបុត្រម្នាក់ នៃ​រថយន្ដក្រុងសាធារណៈរបស់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សហការជាមួយ សាលា​រាជធានី​ភ្នំពេញ ដែលកំពុងត្រូវបានដាក់អោយប្រើប្រាស់សាកល្បង នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ចាប់​ពី​ស្ពាន​ជ្រោយចង្វារ ដល់ផ្សារច្បារអំពៅ ពីថៃ្ងទី៥ខែកុម្ភៈ រហូតដល់៤ខែមិនាឆ្នាំ២០១៤។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: February 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជិះរថយន្តក្រុងដើម្បីអនាគតដ៍ប្រសើរ នៃទីក្រុងភ្នំពេញ» ជាសារមួយបោះពុម្ភ នៅលើខ្នងអាវអ្នកលក់សំបុត្រម្នាក់ នៃ​រថយន្ដក្រុងសាធារណៈរបស់ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សហការជាមួយ សាលា​រាជធានី​ភ្នំពេញ ដែលកំពុងត្រូវបានដាក់អោយប្រើប្រាស់សាកល្បង នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ចាប់​ពី​ស្ពាន​ជ្រោយចង្វារ ដល់ផ្សារច្បារអំពៅ ពីថៃ្ងទី៥ខែកុម្ភៈ រហូតដល់៤ខែមិនាឆ្នាំ២០១៤។


រថយន្ដក្រុង ដែលជាមធ្យោបាយដឹកជញ្ជូនក្នុងរាជធានីភ្នំពេញដំបូងគេនៅកម្ពុជា។ (រូបថត MONOROOM.info/ SokKheang)

សេវាសាធារណៈ - គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០៥ ខែកុម្ភះនេះ ក្នុងគោលបំណងអោយប្រជាពលរដ្ឋក្នុងរាជធានីទាំងអស់ កែប្រែទម្លាប់​ក្នុងការប្រើប្រាស់​យានជំនិះ​ផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់​បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។ តែការ​ចាប់ផ្តើមដំណើរការថៃ្ងដំបូង ហាក់ដូចជានៅមាន​ទាន់​មានអ្នកដំណើរច្រើនកកកុញនៅឡើយ។

អ្នកដំណើរចំណាយតែ១៥០០រៀលប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរមួយដង។ សេវាកម្មនេះ ចាប់បើកឲ្យ​ចេញ ដំណើរនូវជើងទីមួយ ពី​ម៉ោង៥និង៣០នាទីព្រឹក រហូតដល់ជើងចុងក្រោយ នៅម៉ោង ៨និង៣០នាទីយប់ ក្នុងចន្លោះ ពីចំណតទាំង ៣៦ មានចម្ងាយពីគ្នាប្រមាណ ៥០០ម៉ែត្រ ដោយឈប់ទទួលភ្ញៀវ​តែមួយនាទីប៉ុណ្ណោះ​សម្រាប់​ចំណតនីមួយៗ។

តាមសេចក្ដីប្រកាសរបស់សាលារាជធានីភ្នំពេញ រថយន្តក្រុងចំនួន១០គ្រឿង​ត្រូវបានចរាចរណ៍តាមផ្លូវក្នុង​អំឡុង​ពេលមួយខែ ដោយរថយន្តមួយគ្រឿងៗ អាចផ្ទុកអ្នកដំណើរបាន៥០ឬ៦០នាក់ទាំងអង្គុយនិងឈរ។ មួយ​វិញទៀត រថយន្តក្រុងនេះបំណាក់ដោយម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព។

កញ្ញាមុយលី និស្សិតនៅសកលវិទ្យាល័យគ្រប់គ្រង និងជាអ្នកដំណើរម្នាក់ ដែលបានជិះរថយន្ដនេះ បានបង្ហាញ​ចំនាប់អារម្មណ៍ដល់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា៖ «ខ្ញុំទទួលបានពត័មានរថយន្តក្រុងនេះ​តាមបណ្តាញសង្គម​ហ្វេសប៊ុកហើយ ក៍ប្រញាប់រួសរាន់មកជិះសាកល្បងមួយជុំនៅទីក្រុងភ្នំពេញ ខ្ញុំមានអារម្មណ៍រំភើប និងអស្ចារ្យ​ហើយ​គិតថាជឿនលឿន ព្រោះដូចដែលអ្វីដែលជាការរំពឹងទុកយូរមកហើយថា វានឹងមាននៅប្រទេសរបស់ខ្លួន»។ កញ្ញាក៍បានបន្តទៀតថា នេះជាគម្រោងដ៍ល្អ កាត់បន្ថយការចំនាយរបស់ប្រជាជន និងការកកស្ទះចរាចរណ៍។

ចំពោះបងស្រី រីដា បង្ហាញទឹកមុខញញឹមរីករាយ​ជាមួយការជិះរថយន្តសាកល្បងថៃ្ង​ដំបូងថា៖ «ខ្ញុំមានអារម្មណ៍​ត្រជាក់ស្រួលខ្លួន ហើយផាសុកភាព និងសុវត្ថិភាពចំពោះការបើកបររបស់​តៃកុងឡានក្នុងល្បឿន​មិនលឿននិង​មិនយឺត»។

ក្រៅពីការពេញចិត្តចំពោះការជិះរថយន្តក្រុងសាធារណៈនេះ ក៍មានអ្នកដំណើរខ្លះបានបង្ហាញ​ការរិះគន់ដែរ​ដូច​អ៊ុំស្រី ពៅ អ្នកលក់នំបុ័ងនៅផ្សារច្បារអំពៅ ដែលបានជិះរថយន្តសាកល្បងនេះឆ្ពោះទៅផ្សារអូរឬស្សី តែត្រូវ​បាន​ឈប់នៅចំណតវិទ្យាល័យវត្តកោះទៅវិញ បាននិយាយថា៖ «ពេលឈប់ឆ្ងាយចឹង ខ្ញុំនៅតែត្រូវការជិះម៉ូតូឌុប និង​ចំណាយលុយច្រើនដដែល ព្រោះតែមិនមានចំណតនៅម្តុំផ្សារអូរឬស្សី»។

រីឯលោក វិន សុវណ្ណ អាយុ២៩ឆ្នាំ ជាដែលជាអ្នកបើកបរ មានការត្អូញត្អែទៅនិងភាពហត់នឿយបន្តិច ចំពោះការ​ឈប់សំរាករងចាំភ្ញៀវតែមួយភ្លែត ដែលខុសប្លែកគ្នារវាងការរងចាំភ្ញៀវទេសចរណ៍ ដែលអាច​ឈប់សំរាកបាន​ដល់​ទៅ​កន្លះម៉ោង ឬមួយម៉ោង។ អ្នកកាន់ចង្កូតយានយន្ដសាធារណៈវ័យកណ្តាលរូបនេះ បានបន្តទៀតថា៖ «តែពេល​ឃើញ​មានអ្នកដំណើរជិះច្រើន ខ្ញុំមានកំលាំងចិត្តភ្លេចគិតថាហត់នឿយម្តងៗដែរ»។

បើពិនិត្យទៅលើការត្អូញត្អែរនិងការិះគន់ ទំនងជាមិនទាន់ត្រូវបានអ្នកប្រើប្រាស់ និយាយឲ្យដឹងបានច្រើនជាងនេះ​នោះទេ ដោយសារតែមធ្យោបាយដឹកជញ្ជូនសាធារណៈនេះ មានលក្ខណៈថ្មីស្រឡាងនៅកម្ពុជា ហើយការលើក​ឡើងខាងលើ ក៏ដោយសារតែពួកគាត់ទើបនឹងប្រើប្រាស់មធ្យោបាយនេះប៉ុណ្ណោះ។ អ្វីដែលអ្នកប្រើប្រាស់​ផ្សេង​ទៀត ជញ្ជក់ចិត្តទន្ទឹងចាំនោះ គឺក្ដីសង្ឃឹមថានឹងមានខ្សែរត់ផ្សេងទៀតក្នុងពេលអនាគត ប្រសិនណាជាខ្សែ​សាក​ល្បង​ទីមួយនេះ ទទួលបានជោគជ័យ។

គួររម្លឹកដែរថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាលារាជធានីភ្នំពេញបានរៀបចំ​និងដាក់​គម្រោងរ​ថយន្តក្រុងសាធារណៈម្តងដែរ តាំងពីឆ្នាំ២០០១ តែត្រូវទទួលបរាជ័យដោយមិនមានអ្នក​ចាប់អារម្មណ៍​ជិះរថយន្តក្រុងប្រភេទនេះ។ ភាពជោគជ័យឬអត់ យើងនឹងរងចាំមើលទាំងអស់គ្នាក្នុងពេលអនាគត៕

--------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...