សង្គមស៊ីវិលប្រើវិធីបួងសួង សុំឲ្យដោះលែងអ្នកជាប់ឃុំ២៣នាក់
ទោះជាមានការអន្តរាគមតាមផ្លូវច្បាប់ ក្នុងការទាមទារឲ្យមានការដោះលែងអ្នកទាំង ២៣នាក់ ហើយក៏ដោយ ក៏ក្រុមអង្គការសង្គមស៊ីវិល ក្រុមពលរដ្ឋខ្មែរដែលធ្វើការតស៊ូមតិនោះ នៅតែពឹងផ្អែកលើការបួងសួង។ ការបួងសួងដែលទំនងជាអាចបន្ទន់ចិត្តចៅក្រម មន្រ្តីតុលាការ និងរាជរដ្ឋាភិបាល។

ពិធីអុជធូប បួងសួងដល់ព្រះអង្គដងកើរ ជាមួយនឹងការបង្ហោះប៉េតប៉ោង នៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ការបួងសួង - ព្រឹកថ្ងៃទី០៧ ខែកុម្ភះនេះ សម្រាប់វត្តមាននៃអង្គការសង្គមស៊ីវិល សាច់ញាតិ និងការនិមន្តព្រះសង្ឃចំនួន២៣អង្គ តំណាងឲ្យអ្នកដែលបានចាប់ខ្លួនទាំង២៣នាក់ បានរៀបចំធ្វើពិធីអុជធូប បួងសួងដល់ព្រះអង្គដងកើរ ជាមួយនឹងការបង្ហោះប៉េតប៉ោង លែងចាប ឲ្យមានដោះលែងលោក [...]



