All Articles of MONOROOM.info

ម៉េសស៊ី ធ្វើ​ឲ្យ ប៉ាសេឡូណា ឡើង​មក​កំពូល​តារាង ឡាលីហ្កា

ម៉េសស៊ី ធ្វើ​ឲ្យ ប៉ាសេឡូណា ឡើង​មក​កំពូល​តារាង ឡាលីហ្កា

ក្រុមយក្ស ប៉ាសេឡូណា (Barcelona) របស់ប្រទេស អេស្ប៉ាញ បានធ្វើដំណើរទៅកាន់ទឹកដី របស់ក្រុម ស៊ីវីឡា (Sevilla) ហើយបានបំបាក់ក្រុមម្ចាស់ផ្ទះយ៉ាងជូរចត់ នៅក្នុងការជួបប្រកួតកាលពីយប់ថ្ងៃអាទិត្យទី០៩ ខែកុម្ភះនេះ។ តែជាជ័យជំនះ ដែលបានបង្ហាញពីមហិទ្ធិរិទ្ធនៃតោកំណាច ម៉េសស៊ី។


លីយ៉ូនែល ម៉េស៊ី សប្បាយជាមួយមិត្តរួមក្រុម ក្រោយរកគ្រាប់ឲ្យក្រុមបាន។ (រូបថត huffingtonpost.com)

បាល់ទាត់ - នៅក្នុងជំនួបចាប់ផ្តើមតង់ទី ១ ក្នុងទឹកដីរបស់ខ្លួន ស៊ីវីឡា មិនសូវជា បានសំដែងរិទ្ធិរបស់ខ្លួនឡើយ​ដោយសារ ប៉ាសេឡូណា បិទជាប់តែម្តង ។ តែនៅនាទីទី ១៥ ប៉ាសេឡូណា បានភ្លាត់ស្នៀត ដោយបណ្តាលឲ្យ​កីឡាករ ម៉ូរ៉េនូ (Moreno) ស៊ុតបានមួយគ្រាប់ នាំមុខមុន ។ យ៉ាងណាម៉ិញ ក្រុម ប៉ាសេឡូណា [...]

មេ​សហជីព​មួយ​រូប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ

មេ​សហជីព​មួយ​រូប អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ឡើង​វិញ

ក្នុងដំណាក់នៃភាពតានតឹងកន្លងមក ដោយសារតែមិនមានដំណោះសមស្រប ពីរដ្ឋាភិបាលនោះ មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំងមើលសិទ្ធមនុស្ស បានធ្វើការអំពាវនាវ និងសំណូមអោយរដ្ឋាភិបាល គួរលើកយកបញ្ហា​របស់ប្រជា​ពលរដ្ឋ មកដោះស្រាយឡើងវិញ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។


លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករ​ចំណី​អាហារ និងសេវាកម្មកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - «ផ្ញើសារផ្តាំផ្ញើទៅដល់រដ្ឋាភិបាលកម្ពុជា គួរតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនត្រូវ យកការគាប​សង្កត់​យកបម្រាមហាមឃាត់ មិនអោយប្រជាពលរដ្ឋជួបជុំគ្នា ប្រើវិធីក្នុងការបំភ័យបន្លាច ដែលវាមិនមែនជាដំណោះ​ស្រាយនោះទេ» នេះការលើកឡើងរបស់លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម​កម្ពុជា [...]

សង្គម​ស៊ីវិល​និង​សហជីព «សាទរ»​ការ​មិន​ប្រើ​កម្លាំង​បង្ក្រាប​របស់​អាជ្ញាធរ (vdo)

សង្គម​ស៊ីវិល​និង​សហជីព «សាទរ»​ការ​មិន​ប្រើ​កម្លាំង​បង្ក្រាប​របស់​អាជ្ញាធរ (vdo)

ក្បួនដង្ហែររបស់ក្រុមអ្នករងគ្រោះដោយការរំលោភបំពានដីធ្លី បានធ្វើការតស៊ូមតិ តាមរយៈការហែរក្បួន ដាក់ញត្តិ​ទៅ​ក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ និងតាមបណ្តាសស្ថានទូតនានាមួយចំនួនទៀត។ ក្នុងថ្ងៃជាមួយគ្នានេះដែរ តំណាង​សហជីពបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដែលមានសហជីពចំនួនប្រាំបួន និងតំណាងសហជីព​តាមបណ្តា​រោងចក្រ​មួយចំនួន ដែលមានសមាជិកជិត២០០នាក់ ជាមួយនឹងវត្តមាននៃព្រះសង្ឃប្រហែលជិតមួយរយអង្គ ក៏បាន​ធ្វើការ​ដង្ហៃរជាក្បួនទៅកាន់ព្រះអង្គដង្កើ មុខព្រះបរមរាជវាំងប្រកបដោយសន្តិភាព។


ការជួបប្រជុំគ្នារវាងក្រុមអ្នកតវ៉ា នៅក្បែរព្រះអង្គដងកើរ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ការទាមទារសិទ្ធិ -ការដង្ហែរក្បួននៃក្រុមទាំងពីរ ដោយឡែកៗពីគ្នានេះ [...]

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

កញ្ញា ពេជ្រ សូលីកាដែលបានប្រកាសថាឈប់ចូលវិស័យសិល្បៈហើយនោះ ឥលូវនេះប្រភពច្បាស់ការណ៍ បាន​បង្ហើបថានាងនឹងបង្ហាញ​វត្តមាន និងទេពកោសល្យរបស់ខ្លួនឡើងវិញ ជ្រកក្រោមទ្រនំថ្មីដែលល្បីមួយដែរ នោះគឺ​ផលិតកម្ម​សាន់ដេ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - ពេជ្រ សូលីកា អតីតតារាចម្រៀងនៅផលិតកម្មអ៊ិម (M) ដែលដើរចេញពីពិភពសិល្បៈ​រយៈពេលជិតពីរឆ្នាំ​ហើយ​នោះ ឥលូវតារាវ័យក្មេងស្រស់រូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ។ ការវិលត្រលប់មកវិញនេះ តារាចម្រៀងដែលបានដើរចេញពីវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានចុះកុងត្រាជាមួយនិងផលិតកម្មសាន់ដេ ដែលជាផលិតកម្មល្បីមួយក្នុងស្រុក។

ការវិលត្រលប់របស់មកវិញរបស់ ពេជ្រ សូលីកា [...]

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...