កម្ពុជា«ហាមជក់ ឬបង្ហុយថ្នាំជក់» ក្នុងកន្លែងធ្វើការនិងទីសាធារណៈ
ជាដំណឺងថ្មីសម្រាប់ប្រជាជនកម្ពុជា កាលពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសារាចរណែនាំមួយ ស្តីពីវិធានការហាមឃាត់ការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការនិងកន្លែងសាធារណៈ។ សារាចរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានមើលឃើញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុខភាពប្រជាជនតាមរយៈការជក់ និងស្រូបផ្សែងថ្នាំជក់ពីគេ។

លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)
សុខភាព - កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេចចេញសារាចរណែនាំថ្មីលេខ ០០៣ ស្តីពីវិធានការហាមឃាត់ការជក់និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ ពោលគឺបារីនេះឯង [...]



