ព្រុំ សុខា៖ ការបោះឆ្នោតមុនអាណត្តិនឹងមិនលើកមកចរចា
ក្នុងជំនួបប្រជុំចរចានៅថ្ងៃទី១៨ ខែកម្ភៈនេះ គណបក្សជាប់ឆ្នោតទាំងពីរ មិនបានលើកយកបញ្ហា នៃការបោះឆ្នោតមុនអាណត្តិយកមកពិភាក្សា ដូចការទាមទារកន្លងមករបស់គណបក្សសង្រ្គោះជាតិឡើយ។

លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - ក្នុងអំឡុងធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា តែងបានប្រកាសក្តែងៗថា ការបោះឆ្នោតមុនអណត្តិត្រូវតែកើតមាន ហើយពួកលោកតែងព្យាយាមមធ្វើយ៉ាងណា ដើម្បីអោយរដ្ឋាភិបាលដែលគ្រប់គ្រង ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចុះចេញពីតំណែង មុនឹងធ្វើការបោះឆ្នោតសារឡើងវិញ។ [...]



