សហជីពកម្មករទាំង១៨ នឹងហៅមន្ត្រី«គ្រាក់ៗ»មកឆ្លើយ នៅថ្ងៃ៨មីនា
សហជីព សហព័ន្ធសហចំនួន១៨ នឹងដាក់លិខិតអញ្ជើញ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សប្រឆាំង និងមន្ត្រីតុលាការ នៅសប្តាហ៍ក្រោយនេះ ដើម្បីឲ្យមកឆ្លើយឆ្លងជាមួយនឹងកម្មករ កម្មការិនីក្នុងវេទិកាសាធារណៈមួយ នៅថ្ងៃទិវានារីអន្តរជាតិ។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)
វិបត្តិការងារ - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា លិខិតអញ្ជើញមន្រ្តីទាំងនោះ អាចនឹងដាក់នៅថ្ងៃច័ន្ទនេះ ឬថ្ងៃអង្គារ។ លោកបានថ្លែងថា៖ «យើងបានចុះហត្ថលេខា លើលិខិតនោះរួចហើយ។ យើងអញ្ជើញរដ្ឋមន្រ្តីពីក្រសួងមហាផ្ទៃលោក ស [...]



