បទយកការណ៍៖ សម្រែក«ឈឺចាប់ស្រក់ឈាម» ចេញពីគុកត្រពាំងថ្លុង
ពីពន្ធនាគាត្រពាំងថ្លុង ជនសង្ស័យទាំង២១នាក់ ជាពិសេសលោក វន់ ពៅ កំពុងត្អូញត្អែរពីស្ថានភាពសុខភាព ដែលកាន់តែធ្លាក់ធ្ងន់ធ្ងរទៅៗ និងមួយចំនួនទៀត បានស្រែកថ្ងូរអំពីមុខរបួស ដែលត្រូវបានកងកម្លាំងវាយនៅពេលចាប់ខ្លួន។ ពីពន្ធនាគារត្រពាំងថ្លុង អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនត្រឹមតែបានជួបជាមួយពួកគេ ដឹងពីស្ថានភាពសុខភាព និងផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេក៏បានរំលឹកឡើងវិញពីថ្ងៃដែលពួកគេត្រូវបានចាប់ខ្លួននោះផង។

អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)
បទយកការណ៍ - ស្ថិតក្នុងសំលៀកបំពាក់ព៌ណទឹកក្រូច ដែលជាសំលៀកបំពាក់របស់ទណ្ឌិត [...]



