All Articles of MONOROOM.info

ទិវា​វិសាខ​បូជា​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បំបែក ដោយ​កង​សន្តិសុខ

ទិវា​វិសាខ​បូជា​អន្តរជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បំបែក ដោយ​កង​សន្តិសុខ

នៅព្រឹកថ្ងៃអង្គារទី១៣ ខែឧសភានេះ ទីរមណីយដ្ឋានវត្តភ្នំ និងជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរ តាម​ទំនៀម​ទម្លាប់បែបព្រះពុទ្ធសាសនានោះ ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានមកប្រមូលផ្តុំគ្នា ចូលរួម​អបអរសាទ និងបន់ស្រន់ ក្នុងថ្ងៃវិសាខបូជានេះ។ តែការជួបជុំនេះត្រូវបានក្រុមសន្តិសុខ​ខណ្ឌ ធ្វើការហាមឃាត់ និង​បំបែកមិនឲ្យមានការជួបជុំគ្នាលើសពី១០នាក់ ដោយលើកពីការ«បិទ»ទីលានប្រជាធិបតេយ្យ ដោយសាលារាជធានី នាពេលកន្លងមក មកអះអាងពីមូលហេតុ។


ក្រុមការងារដើម្បីសន្តិភាព មានសិស្ស និស្សិត អង្គការ បានរៀបចំចេញដំណើរពីវត្តភ្នំ ឆ្ពោះទៅព្រះអង្គដងកើរ។ (រូបថត MONOROOM.info/ S.Tith)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ [...]

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

អាត់ ធន់ រៀបចំ​បណ្តឹង​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ

ចំពោះការពិន័យជាទឹកប្រាក់ ដ៏ច្រើនលើសលប់ និងការបំបិទសិទ្ធមួយចំនួន របស់តុលាការរាជធានីភ្នំពេញ ត្រូវបាន​លោក អាត់ ធន់ អះអាងថាលោកនឹងដាក់ពាក្យបណ្តឹងប្តឹងជំទាស់វិញ ដើម្បីឱ្យតុលាការដកសេចក្តីសម្រេច។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៣ ឧសភា ២០១៤
-----------------------------------------------

ប្រព័ន្ធយុត្តិធម៌ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខាវឌូ លោកអាត់ ធន់ បានបញ្ជាក់កាលពីថ្ងៃទី១២ [...]

អ្នកវិភាគ៖ រដ្ឋាភិបាល​មិន​ទាន់​ឲ្យ​តម្លៃ​សង្គម​ស៊ីវិល បានពេញលេញ

អ្នកវិភាគ៖ រដ្ឋាភិបាល​មិន​ទាន់​ឲ្យ​តម្លៃ​សង្គម​ស៊ីវិល បានពេញលេញ

អ្នកវិភាគនយោបាយ និងសង្គមឯករាជ្យកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលបានលើកឡើងថា រដ្ឋាភិបាល​មិនត្រូវ​យល់ច្រឡំថា គ្រប់ស្ថាប័នសង្គមស៊ីវិលទាំងអស់ មាននិន្នាការប្រឆាំងរដ្ឋាភិបាលនោះទេ តែគប្បីផ្តើមឲ្យតម្លៃ​ពេញ​លេញដល់គ្រប់ស្ថាប័នសង្គមស៊ីវិល និងសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដើម្បីចូលរួមចំណែក​អភិវឌ្ឍន៍សង្គមជា​មួយគ្នា។


លោក ហ៊ុន សែន (រូបលើកដៃចង្អុលនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
---------------------

សង្គម - លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម [...]

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------------

នយោបាយ - «នៅសល់ប៉ុន្មានថ្ងៃ គេកំពុងតែដើរទិញហើយ។ (...) រហូតដល់ម៉ោងនេះ [...]

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ស ខេង៖ បក្ស​សង្រ្គោះ​ជាតិ​ឃោសនា​បោះ​ឆ្នោត​បាន តែ​កុំ​បន្លំ​ធ្វើ​បាតុកម្ម

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមានគណបក្សសង្រ្គោះជាតិ មិនឲ្យយកការ​ឃោសនាបោះឆ្នោត ដើម្បីជាលេសធ្វើបាតុកម្ម តវ៉ាផ្នែកនយោបាយនោះទេ។ ការព្រមានរបស់លោក ស ខេង គឺស្រប​ពេលដែលគណបក្សសង្រ្គោះជាតិ កំពុងធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី​-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ យ៉ាងគគ្រឹកគគ្រេង។


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង។ (រូបថតឯកសារ)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
---------------------

នយោបាយ - «គណបក្សប្រជាជនកម្ពុជា ឃោសនា តែនៅទីស្នាក់ការ និងទីកន្លែងឯកជន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...