កឹម សុខា ថា​បក្ស​ប្រជាជន​«ទិញ»​អ្នក​គាំទ្រ​បក្ស​សង្រ្គោះ​ជាតិ

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានអះអាងថា មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សផ្សេងទៀត បានចុះចូលជាមួយ​គណបក្សសង្រ្គោះជាតិនោះ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានព្យាយាមទិញអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ តែមិនបានសម្រេច។


លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------------

នយោបាយ - «នៅសល់ប៉ុន្មានថ្ងៃ គេកំពុងតែដើរទិញហើយ។ (...) រហូតដល់ម៉ោងនេះ គេមិនអាចទិញសន្តានចិត្ត​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី សិទ្ធិមនុស្ស មិនបានជាដាច់ខាត»។ នេះជាការបញ្ជាក់​របស់​លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ លើទឹកដីខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ នេះ។

អនុប្រធានគណបក្សជំទាស់រូបនេះ បានអះអាងថា ដោយសារអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ស្គាល់កល​ល្បិច​របស់គណបក្សប្រជាជនកម្ពុជា និងការជឿជាក់របស់អ្នកគាំទ្ររបស់គណបក្សសង្រ្គោះ មកលើគោល​នយោបាយ​របស់គណបក្ស គឺជាមូលហេតុចម្បង ដែលមិនអាចឲ្យគណបក្សប្រជាជនកម្ពុជា ទាក់ទាញអ្នកគាំទ្រពីគណបក្ស​សង្រ្គោះជាតិ បានសម្រេច។

ការថ្លែងសារនយោបាយរបស់លោកកឹម សុខា ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ គឺបានធ្វើឡើង មុនការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ ហើយការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ នេះ មានលក្ខណៈអសកល ដែលច្បាប់​បោះ​ឆ្នោត​កំណត់ថា សមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ ជាអ្នកមានសិទ្ធិបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និង​ក្រុង-ស្រុក-ខណ្ឌ។

ជុំវិញការប្រើវោហាសាស្រ្តនយោបាយរបស់គណបក្សសង្រ្គោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ នេះ ត្រូវបានលោកជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា អត្ថាធិប្បាយថា ការសម្រេចចិត្តនយោបាយ ថាគប្បីគាំទ្រគណបក្សនយោបាយណាមួយនោះ គឺ​ជា​សិទ្ធិរបស់សកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយវាមិនអាស្រ័យលើក ការកុហកបោកប្រាស់របស់មេដឹកនាំ​គណបក្សសង្រ្គោះជាតិនោះទេ។

ក្នុងសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីពេលថ្មីៗនេះលោក ជាម យៀប បានពន្យល់ថា៖ «សមាជិក​​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជាមានជាងប្រាំបីពាន់នាក់ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា ឃុំ-សង្កាត់ សរុបទូទាំងប្រទេសជាងមួយម៉ឺនមួយពាន់នាក់ ក្នុងពេលបច្ចុប្បន្ន។ ដូច្នេះសល់ជាងពីរពាន់​នាក់ទៀត បានទៅលើគណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី និងគណបក្សផ្សេងៗទៀត៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...