All Articles of MONOROOM.info

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា [...]

ផ្លូវ​ក្រោម​ដី ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ឬ​បណ្ដោះ​ទឹក​ភ្លៀង​ជន់?

ផ្លូវ​ក្រោម​ដី ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ឬ​បណ្ដោះ​ទឹក​ភ្លៀង​ជន់?

ទន្ទឹម​នឹងការរីករាយអបអរ ទៅនឹងការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលប្រកាសឲ្យដឹង ពីការបើកឲ្យ​ប្រើ​ប្រាស់ នូវផ្លូវក្រោមដីនា​ទីតាំង​ស្ពាន​ស្ទឹងមានជ័យ​ ដើម្បីបញ្ជៀសការកកស្ទះនោះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់​នៅក្នុងរាជធានី និងជាអ្នកប្រើប្រាស់ផ្លូវថ្នល់ បាននិយាយថា ការបើកផ្លូវក្រោមដីនឹងមិនមាន​ប្រយោជន៍អ្វីខ្លាំងក្លា​ឡើយ ដោយសារតែរដូវវស្សាបានឈានចូលមកដល់ ហើយផ្លូវថ្នល់ក្នុងរាជធានីដែលទាបៗ នឹងប្រាកដជាត្រូវលិច​លង់​ដោយទឹកភ្លៀងជន់ជាពុំខាន។


ស្ពានអាកាស ដែលសាងសង់ហើយមួយភាគធំហើយនេះ។ (រូបថត MONOROOM.info/ D. Rith)

ទឹកភ្លៀងជន់ - ពលរដ្ឋអ្នករត់ម៉ូតូឌុបមួយរូប លោក ផល បានថ្លែងប្រាប់ទស្សនាវដ្ដី

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ការប្រកាសក្រមប្រតិបត្តិ របស់មេដឹកនាំរបបយោធានៅថៃ ពីការអង្គុយនៅក្នុងអំណាចយ៉ាងហោច១ឆ្នាំកន្លះ មុននឹង​ធ្វើការបោះឆ្នោតនោះ បានក្លាយជាប្រធានបទថ្មីមួយ ដែលមិនសូវត្រូវចិត្តសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែង​ប្រតិកម្មមួយ​ជាសាធារណៈ លោករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមហាអំណាច បានស្នើទៅរបបដឹកនាំយោធាក្នុង​ប្រទេសថៃ ឲ្យធ្វើ​យ៉ាង​ណារៀបចំ​ការបោះឆ្នោតជាតិ​ឲ្យបានឆាប់។


ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)

នយោបាយថៃ - ក្នុងដំណើរមកចូលរួមក្នុង កិច្ចប្រជុំ​កំពូល​ស្ដីពីសន្តិសុខ​អាស៊ី​លើក​ទី​១៣ នៅប្រទេស​សិង្ហ​បូរី កាល​ពីថ្ងៃសៅរ៍ទី៣១ ខែឧសភា លោក ឈុក ហាជែល (Chuck Hagel) រដ្ឋមន្ត្រីការពារប្រទេសអាមេរិក [...]

ករណី​យន្ដហោះ​បាត់​ខ្លួន នឹង​តាម​លង​មហា​សន្និបាត​របស់ IATA

ករណី​យន្ដហោះ​បាត់​ខ្លួន នឹង​តាម​លង​មហា​សន្និបាត​របស់ IATA

ជំនួបប្រចាំឆ្នាំនៃបណ្ដាក្រុមហ៊ុនអាកាសចរណ៍ ក្នុងពិភពលោក ត្រូវបានធ្វើនៅថ្ងៃអាទិត្យទី០១ នេះ រហូតដល់​ថ្ងៃ​អង្គារទី០៣ ខែមិថុនាខាងមុខ នៅទីក្រុងដូហា នៃប្រទេសកាតា។ ប៉ុន្តែកិច្ចប្រជុំដ៏សំខាន់នេះ ទំនងជាត្រូវនិយាយ​ជុំ​វិញតែបញ្ហាដ៏អាថ៌កំបាំង និងគ្រោះថ្នាក់មិនដែលធ្លាប់មាន នៃយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីដើមខែមីនាកន្លងទៅ តែបានបន្សល់ទុកនូវការប៉ះទង្គិចយ៉ាងខ្លាំងមួយ សម្រាប់​វិស័យដឹកជញ្ជូនផ្លូវអាកាស។


យន្ដហោះ និងរូបសញ្ញារបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។

បាត់យន្ដហោះ - មហាសន្និបាតលើកទី៧០ របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ដែលហៅកាត់​តាមភាសា​អង់គ្លេសថា IATA [...]

ថៃ៖ គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី នៅ​មុន​រយៈពេល ១​ឆ្នាំ​៣​ខែ​ឡើយ

ថៃ៖ គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី នៅ​មុន​រយៈពេល ១​ឆ្នាំ​៣​ខែ​ឡើយ

អគ្គមេបញ្ជាការកងទ័ពថៃ ដែលទើបនឹងដឹកនាំធ្វើរដ្ឋប្រហារ ដណ្ដើមកាន់កាប់អំណាចរដ្ឋ នៅក្នុងប្រទេសថៃ បាន​ប្រកាសនៅថ្ងៃសុក្រ ថា នឹងគ្មានការបោះឆ្នោតត្រូវបានរៀបចំធ្វើ នៅមុនពេលមួយឆ្នាំខាងមុខនេះឡើយ។ ក្នុង​រយៈពេលនេះ ប្រទេសថៃ នឹងស្ថិតនៅក្រោមការដឹកនាំ របស់«ក្រុមប្រឹក្សាកំណែទម្រង់» ជាបណ្ដោះអាសន្នសិន។ ក្រុមប្រឹក្សាកំណែទម្រង់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងប្រហាក់ប្រហែល នឹង«ក្រុមប្រឹក្សាប្រជាជន» ដែលធ្លាប់ត្រូវបានទាមទារក្នុងពេលកន្លងមក ដោយក្រុមបាតុករប្រឆាំង នឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។


ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)

នយោបាយថៃ - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...