សៀវភៅថ្មីស្ដីពី MH370៖ «មិនមែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រទេ!»
នៅក្នុងស្នាដៃនិពន្ធមួយ ទៅលើហេតុការណ៍ដ៏អកុសលនេះ សៀវភៅមួយសរសេរដោយអ្នកនិពន្ធពីររូប បានអះអាងសារជាថ្មីថា អ្វីដែលបានកើតឡើងទៅលើយន្ដហោះប៊ូអីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ «មិនមែនជាគ្រោះថ្នាក់ ធ្លាក់ក្នុងសមុទ្រនោះទេ» ហើយថាគឺអាជ្ញាធរទៅវិញទេ ដែលបានលាក់នូវការពិត ទាក់ទងនឹងបញ្ហានេះ។

ប្រភេទយន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - ការបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា នៃយន្ដហោះដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនោះ នៅតែបន្តធ្វើឲ្យពិភពលោក យកមកត្រិះរិះពិចារណាម្ដងហើយម្ដងទៀត។ [...]



