All Articles of MONOROOM.info

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋាន​របស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវ​បាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។


នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

អានពិស្ដារ
កឹម សុខា៖ កម្ពុជា​ត្រូវ​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ រាប់​ពីឆ្នាំ​១៩៩៣

កឹម សុខា៖ កម្ពុជា​ត្រូវ​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ រាប់​ពីឆ្នាំ​១៩៩៣

ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា ប្រទេសកម្ពុជាគម្បីបង្កើត​មជ្ឈមណ្ឌល​កត់ត្រា ព្រឹត្តិការណ៍ឧក្រឹដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣។


លោក កឹម សុខា ថ្លែងក្នុងពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧- បើតាមលោក កឹម សុខា អនុប្រធាន និងជាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាន​ពន្យល់​ថា ដើម្បីបញ្ចៀស​ករណីសម្លាប់មនុស្ស ក្រៅប្រព័ន្ធច្បាប់ របស់អ្នកមានអំណាច ដើម្បីការពារអំណាចរបស់ពួកគេ ប្រទេសកម្ពុជា ចាំ​បាច់ត្រូវបង្កើតឲ្យមាន​មជ្ឈមណ្ឌលកត់ត្រាប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មដែលបានកើតឡើង។ លោក​បានបន្ថែមថា [...]

អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

អាមេរិក៖ ឪពុក​មាន​គម្រោង​ទុក​កូន​ចោល ឲ្យ​ស្លាប់​ក្នុង​រថយន្ដ

បុរសជាឪពុក ដែលបានអះអាងថាខ្លួនភ្លេចទារករបស់ខ្លួនអាយុ២២ខែ នៅក្នុងរថយន្ដរហូតស្លាប់នោះ ទំនងជាបាន​ធ្វើរុករកចង់ដឹង តាមបណ្ដាញអាំងធើណែត ពីរបៀបរស់នៅក្នុងពន្ធនាគារ។ បុរស ថែមទាំងបានទស្សនារូបភាព​វីដេអូជាច្រើន បង្ហាញពីសត្វដែលស្លាប់ ដោយសារទុកនៅក្នុងរថយន្ដ ចតចោលកណ្ដាលថ្ងៃ នោះផងទៀត មុននឹង​ថ្ងៃកើតហេតុបានមកដល់។ តើឪពុករូបនេះ មានផែនការសម្លាប់ទារកខ្លួនឬ?


ឪពុក ដែលជាប់សង្ស័យ និងកូនប្រុសដ៏កំសត់ នៅមុនពេលស្លាប់។ (រូបភាពនគរបាល)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។

ហួសប្រមាណ - មិនដឺងថា [...]

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ខួបថ្ងៃ៥-៦ កក្កដា៖ សម រង្សី គ្រោង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់វត្ថុតាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វាយប្រហារ កាល​ពីឆ្នាំ១៩៩៧កន្លងមក ដើម្បីលោក រៀបចំឯកសារប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ រកយុត្តិធម៌សម្រាប់អ្នក​ស្លាប់ទាំងនោះ ដែលបានកប់បាត់១៧ឆ្នាំកន្លងមក។ តាមរយៈវីដេអូខនហ្វឺរិន (Video Conference) លោក សម រង្ស៊ី បានបន្លែមថា លោកនឹងចាប់ឧក្រិដ្ឋជនបាតដៃប្រឡាក់ឈាម មកកាត់ទោសឲ្យបាន។


ពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)

៥-៦ កក្កដា ១៩៩៧ - គណបក្សសង្គ្រោះជាតិ បានប្រារព្ធទិវារំលឹកព្រឹត្តិការណ៍វាយប្រហារ រវាងកងកម្លាំងគាំទ្រ​អតីត​នាយករដ្ឋមន្ត្រីទី១ និង អតីតនាយករដ្ឋមន្ត្រីទី២ [...]

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ព្រាប កុល ពន្យល់​ពី​ករណី​បាត់​យានយន្ត នៅ​ផ្សារ ​អ៊ីអន​ម៉ល

ទីបំផុតទៅករណីនៃការបាត់យានយន្ត នៅផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលទទួលការរិះគន់យ៉ាងសម្បើម ពីអ្នកប្រើប្រាប់ហ្វេសប៊ុកបានបញ្ចប់ហើយ ដោយភាគីទាំងសងខាងយល់ព្រម សម្របសម្រួលបញ្ជប់បញ្ហានេះ បើទោះបី​ជាម្ចាស់យានទទួលបានសំណង តែ៦០%ក៏ដោយ។


រូបភាព របស់ម្ចាស់យានយន្ដដាក់បង្ហោះ និឹងត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្សព្វផ្សាយបន្ត។

សន្តិសុខ - ករណីនៃការបាត់ម៉ូតូរបស់យុវជនម្នាក់ ដែលជាម្ចាស់របស់យានយន្ត ម៉ាកគ្លីក (Click) ផ្លាកលេខ 1KA 5321 ភព ដែលបានបាត់នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ បានដោះស្រាយ​រួចរាល់​ហើយ ក្រោយពីមានការអន្តរគមន៍ និងទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...