សារព័ត៌មានប្រេស៊ីល៖ «ភាពអាម៉ាសខ្លាំងជាងគេ ក្នុងប្រវត្តិសាស្ត្រ»
ក្រុមបាល់ទាត់ប្រេស៊ីល ដែលមានឈ្មោះហៅថា សេឡិសាវ (Seleçao) បានប្រែជាទន់បាត់អស់ នូវជំហររបស់ខ្លួន នៅចំពោះក្រុមអាល្លឺម៉ង់។ សារព័ត៌មានជាតិនៃប្រទេសប្រេស៊ីល សឹងតែទាំងអស់ បានប្រមូលគ្នាមូលមាត់និយាយពីហេតុការណ៍នេះ ដោយពួកគេចាត់ទុកថា វាជាសោកនាដកម្មជាតិទាំងមូល បន្ទាប់ពីក្រុម សេឡិសាវ ត្រូវបានធ្លាក់ចេញពីការដណ្ដើមពានរង្វាន់នៅឆ្នាំ២០១៤ តែត្រឹមវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដែលធ្វើក្នុងផ្ទះខ្លួនឯង។
អ្នកគាំទ្រតាមដានទាំងទឹកភ្នែក ការប្រកួតចាញ់នៃក្រុមបាល់ទាត់របស់ខ្លួន។ (រូបថត Fifa)
បាល់ទាត់ពិភពលោក - «វាយសម្លាប់ទាំងដុំ» ឬ «ការអាម៉ាសជាប្រវត្តិសាស្ត្រ» សុទ្ធសឹងជាចំណងជើងធំៗ របស់ការសែតប្រេស៊ីល ចេញផ្សាយនៅបន្ទាប់ពីការដួលរលំ [...]