ម្ចាស់សម្លេង ឆាយ វិរៈយុទ្ធ ទី២ បង្កការហ៊ោកក្រើកឆាក
បេក្ខជនដែលបង្កការភ្ញាក់ផ្អើល ព្រោះមានសំម្លេងដូចទៅ នឹងលោក ឆាយ វីរៈយុទ្ធ នោះឈ្មោះ សំរិទ្ធ ជាបេក្ខជនដែលបានប្រឡង នៅក្នុងកម្មវិធីប្រកួតប្រជែងសំឡេងមួយ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ។ បទចម្រៀង មានចំណងជើងថា «មានជាតិក្រោយ មិនប្រាកដថាបានស្គាល់គ្នា» ដែលត្រូវបានគេស្គាល់ថា មានសំនៀងដើម ជាសំនៀងរបស់លោក ឆាយ វីរៈយុទ្ធ នោះ ត្រូវបានបេក្ខជន សំរិទ្ធ លើកយកមកច្រៀង ហើយទាំងការបញ្ចេញសំឡេង និងរូបរាងកាយវិការ ធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។
អ្នកគាំទ្រខ្លះបានលើកឡើងថា៖ «បើមិនបានឃើញមុខ ច្បាស់ជាគិតថា លោកឆាយ វីរៈយុទ្ធមិនខាន»។ អ្នកគាំទ្របានបន្ថែមថា៖ «សម្លេង ឆាយ វីរៈយុទ្ធ ទី២» ខណៈប្រិយមិត្តផ្សេងទៀត បានលើកសរសើរថា ច្រៀងបានល្អ ស្ទើរតែដូចម្ចាស់ដើម ១០០%ទៅហើយ មិននឹកស្មានសោះ។ ការគាំទ្រទាំងនេះ មានទាំងនៅលើឆាក និងនៅតាមបណ្តាញសង្គម ព្រោះមានប្រិយមិត្តមួយចំនួន [...]