Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ការឃោសនា របស់បេក្ខជនប្រធានាធិបតី សំរាប់ជនជាតិបារាំង រស់នៅបរទេស

ការឃោសនា របស់បេក្ខជនប្រធានាធិបតី សំរាប់ជនជាតិបារាំង រស់នៅបរទេស

មុនការបោះឆ្នោតជុំទី១ ហ្រង់ស័រ ហូឡង់ និងនីកូឡា សារកូស្សី ធ្វើយុទ្ធនាឃោសនាការ ចុងក្រោយ ដល់ប្រជាជនបារាំង នៅក្រៅប្រទេស។

បេក្ខជនសំខាន់ៗពីររូបសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសបារាំងជុំទី១ នៅថ្ងៃ ស្អែកទី ២២  មេសានេះ បានសន្យាពីរចំណុចដើម្បីទាក់ទាញសំលេងពីប្រជាជនបារាំង ដែលរស់ឯបរទេស។ ចំនុចទាំងនោះមាន៖ ការតំឡើង ប្រាក់បៀវត្សអប្បបរមា(SMIC) និងការមិនបង់ថ្លៃសាលា ចាប់ពីថ្នាក់អនុវិទ្យាល័យទៅ ចំពោះកូនជនជាតិបារាំង ដែលរស់នៅបរទេសទាំងអស់។

បេក្ខជន ហ្រង់ស័រ ហូឡង់ មកពីគណៈបក្ស សង្គមនិយម (Parti Socialiste) បានលើកយកចំនុចទាក់ទងនឹងការដំឡើង [...]

ប្រធានាធិបតី អាហ្វ្រិចខាងត្បូង នឹងរៀបការប្រពន្ធទីបួន

ប្រធានាធិបតី អាហ្វ្រិចខាងត្បូង នឹងរៀបការប្រពន្ធទីបួន

អ្នកនាំពាក្យប្រធានាធិបតី​ របស់ប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា ប្រធានាធិបតីប្រទេសនេះ លោក ហ្សាកូប ហ្សីម៉ា Jacob Zuma នឹងរៀបការប្រពន្ធទីបួនរបស់គាត់ នៅចុងសប្ដាហ៍ក្រោយនេះ នៅក្នុងគេហដ្ឋានរបស់គាត់ ក្នុងខេត្រ ក្វាហ្សូលូ ណាតាល់ KwaZulu-Natal (est)។

ទស្សនាវដ្ដីអង់គ្លេស Sunday Time បានដកស្រង់ សេចក្ដីប្រកាសរបស់អ្នកនាំពាក្យនោះថា៖ «លោកប្រធានាធិបតី នឹងភ្ជាប់ ទំនាក់ទំនងជាផ្លូវការ ជាមួយគួដណ្ដឹងរបស់គាត់ គឺនាងកញ្ញា ប៊ុងជី ងឹម៉ា Bongi Ngema នៅក្នុងពីធីអាពាហ៍ពិពាហ៍តាម ទំនៀមទំលាប់មួយ នៅចុងសប្ដាហ៍ក្រោយ»។ តាមពិតទៅនេះជាអាពាហ៍ពិពាហ៍ទី៦ហើយ របស់លោកប្រធានាធិបតី អាយុ ៧០ឆ្នាំរូបនេះ។

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

ការប្រជែងគ្នាឆ្ពោះទៅកាន់សេតវិមាន កំពុងតែបង្កើនល្បឿន

យុទ្ធវិធីដើម្បីឈានទៅរកជ័យជំនះ រវាង បារ៉ាក់ អូបាម៉ា និង ម៉ាត៍ រ៉ូមណី កំពុងត្រូវបានពង្រឹងរៀងៗខ្លួន

នៅសល់ប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកាំងនឹងឈានមកដល់ ហើយ យុទ្ធនាការឃោសនាកំពុងបន្ដឹងសសៃករដាក់គ្នាទាំងសងខាង ហាក់ដូចជាបាននឹងកំពុងបំបែកទស្សនៈនយោបាយ ទូទៅ ក្នុងស្រទាប់ពលរដ្ឋអាមេរិកាំងអ្នកទៅបោះឆ្នោត។ ក្រោយពីការដើរចេញរបស់គូប្រជែងក្នុងគណបក្សតែមួយ គឺលោក រីគ សាន់តូរូម​ និងបន្ទាប់ពីត្រូវបាន ជ្រើសរើសជាផ្លូវការដោយគណបក្សរបស់គាត់រួចមក លោក ម៉ាត៍ រ៉ូមណី ត្រូវទទួលបន្ទុក ត្រួសត្រាយដងផ្លូវមួយ ដែលជារូបភាពនយោបាយរបស់ពួកអ្នកសាធារណរដ្ឋ សំរាប់ការបោះឆ្នោតប្រធានាធិបតី ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៦វិច្ឆិការ ឆ្នាំ២០១២ នាពេលខាងមុខនេះ។

ការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំង ចាប់ផ្ដើមជាមួយ នឹងក្រឹតក្រមដ៏តឹងតែងថ្មី

ការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំង ចាប់ផ្ដើមជាមួយ នឹងក្រឹតក្រមដ៏តឹងតែងថ្មី

ការផ្សាយរូបភាពលើក្រដាស តាមទីធ្លាសាធារណៈ ឬតាមទូរទស្សន៍ និងពេលវេលានិយាយ របស់បេក្ខជននីមួយៗ កំណត់ដោយ ក្រឹតក្រមមួយយ៉ាងតឹងតែងជាងពេលណាៗទាំងអស់ ត្រូវបានដាក់ចុះមកដោយ ក្រុមប្រឺក្សាជាន់ខ្ពស់នៃរដ្ឋ របស់ប្រទេសបារាំង។ ការឃោសនាបោះឆ្នោតជាផ្លូវការនេះ បានប្រកាសអោយចាប់ផ្ដើម ពីថ្ងៃច័ន្ទ ទី៩មេសានេះ រហូតដល់ មូយថ្ងៃមុន កាបោះឆ្នោត គឺថ្ងៃសៅរិ៍ទី ២១មេសា​ នៅម៉ោង ០០។ គឺវានឹងចប់ នៅយប់កណ្ដាលអាធ្រាតុថ្ងៃសុក្រទី ២០ ដោយគេទុកពេលពេញមួយថ្ងែមុន ជាថ្ងៃសំរាក ឬក៏អាចជាថ្ងែសំរាប់ត្រឹះរិះពិចារណារបស់ ប្រជាអ្នកបោះឆ្នោតបារាំង។

អានពិស្ដារ
អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

តាមអ្នកនាំពាក្យ គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(LND) ដែលជាគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី បាននិយាយថា លោកស្រី ស៊ូជី បានឈ្នះកៅអី សភាជាលើកដំបូង ក្នុងអាជីពនយោបាយរបស់គាត់ នៅមណ្ឌល «កាវមូ» ស្ថិតនៅក្នុងតំបន់ជនបទមួយ ចំងាយប្រមាណជា ពីរម៉ោង ពីទីក្រុងរ៉ុងហ្គូន។ ជាលទ្ធផលមិនផ្លូវការ នៃការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យទី១ ខែមេសា​ កន្លងមក ហើយលទ្ធផលជាផ្លូវការ ត្រូវគេរំពឹងថា នឹងចេញនៅមួយសប្តាហ៍ទៀត។ ប៉ុន្តែពួកអ្នកមានសមានចិត្ត ជិតស្និតនឹង គណបក្សប្រឆំាង បានប្រញ៉ាប់ប្រញ៉ាលប្រកាស ទទួលស្គាល់ ជ័យជំនះនេះ រួចទៅហើយ។

ទាំងនេះយោងតាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...