ប្រធានាធិបតី អាហ្វ្រិចខាងត្បូង នឹងរៀបការប្រពន្ធទីបួន

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 17, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យប្រធានាធិបតី​ របស់ប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា ប្រធានាធិបតីប្រទេសនេះ លោក ហ្សាកូប ហ្សីម៉ា Jacob Zuma នឹងរៀបការប្រពន្ធទីបួនរបស់គាត់ នៅចុងសប្ដាហ៍ក្រោយនេះ នៅក្នុងគេហដ្ឋានរបស់គាត់ ក្នុងខេត្រ ក្វាហ្សូលូ ណាតាល់ KwaZulu-Natal (est)។

ទស្សនាវដ្ដីអង់គ្លេស Sunday Time បានដកស្រង់ សេចក្ដីប្រកាសរបស់អ្នកនាំពាក្យនោះថា៖ «លោកប្រធានាធិបតី នឹងភ្ជាប់ ទំនាក់ទំនងជាផ្លូវការ ជាមួយគួដណ្ដឹងរបស់គាត់ គឺនាងកញ្ញា ប៊ុងជី ងឹម៉ា Bongi Ngema នៅក្នុងពីធីអាពាហ៍ពិពាហ៍តាម ទំនៀមទំលាប់មួយ នៅចុងសប្ដាហ៍ក្រោយ»។ តាមពិតទៅនេះជាអាពាហ៍ពិពាហ៍ទី៦ហើយ របស់លោកប្រធានាធិបតី អាយុ ៧០ឆ្នាំរូបនេះ។

ប្រធានាធិបតី លោក ហ្សាកូប ហ្សីម៉ា មានបុត្ររហូតដល់ ជាង២០នាក់រួចហើយ ហើយបានលែងលះកាលពីឆ្នាំ១៩៩៨ ជាមួយប្រពន្ធម្នាក់ឈ្មោះ ណ្កូសាហ្សាណា ដ្លាមីនី ហ្សីម៉ា បច្ចុប្បន្នជាបេក្ខជនរបស់ប្រទេសអាហ្រ្វិកខាងត្បូង សំរាប់តំណែង ជាប្រធានសហគមន៍អាហ្រ្វិក។ ហើយប្រពន្ធមួយទៀតរបស់លោកប្រធានាធិបតី នាងខេត បានសម្លាប់ខ្លួនកាលពីឆ្នាំ២០០០​កន្លងទៅ។

នាងកញ្ញា ប៊ុងជី ងឹម៉ា ដែលមិនបានបញ្ជាក់ពីអាយុពិតប្រាកដនេះ កំពុងតែដឹកនាំមូលនិធិមួយដែលប្រឆាំង នឹងជំងឺទឹកនោម ផ្អែម។ នាងកញ្ញាមានសញ្ញាប័ត្រជាច្រើន និងមានកូនជាមួយលោកប្រធានាធិបតីមួយអាយុបាន ៣ឆ្នាំ។ នាងកញ្ញាបានដង្ហែ លោកប្រធានាធិបតី ទៅចូលរួមក្នុងជំនួបកំពូល ហ្សេ២០ កាលពីឆ្នាំទៅម៉ិញ នៅប្រទេសកូរ៉េខាងត្បូង។

អ្នកនាំពាក្យប្រធានាធិបតីដដែលនោះ បានបញ្ជាក់ថា រដ្ឋមិនមានថវិការសំរាប់អ្វី ដែលប្រពន្ធរបស់ប្រធានធិបតីត្រូវការ នោះទេ ព្រោះនៅប្រទេសអាហ្វ្រិចខាងត្បូង គ្មានការតំណែងសំរាប់ «ស្ត្រីទីមួយ» នេះទេ។ ប៉ុន្តែរដ្ឋនឹងចំណាយទៅលើ ការចាយវាយទាំងឡាយណា ដែលទាក់ទងនឹងដំណើរទស្សនកិច្ចនោះ មានលក្ខណៈជាផ្លូវការ ហើយក្នុងថានៈជាប្រពន្ធ របស់ប្រធានាធិបតី។

នៅពេលគេសួរគាត់ ក្នុងឱកាសបុណ្យខួបកំណើតមួយកាលពីថ្ងៃសុក្រ របស់លោកប្រធានាធិបតីរូបនេះថា ​តើគាត់នឹង រៀបការមែនដែរឬទេ លោកប្រធានាធិបតីឆ្លើយវិញថា «ខ្ញុំគិតថាអញ្ចឹងហើយ!»៕

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១២
ប្រភពពត៌មាន៖ Sunday Time
Crédit Photo : pbase.com
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...