Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

អាស៊ាន៖ ​ជំនួប​កំពូល​ទី២១ និង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង

ភ្នំពេញ៖ ជំនួបកំពូលអាស៊ាន និងអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ចាប់ពីថ្ងៃទី១៨ ដល់២០ ខែវិច្ឆិកា នេះ ជាំជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកទាំងដប់ និងបណ្ដាប្រទេសដៃគូររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ឋមន្រ្តីបានចាប់ផ្តើមធ្វើ ​តាំងពី​ព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញនេះ ជាពិសេស កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ការបរទេស ដែលគេទន្ទឹងរង់ចាំមើល​អំពីសំណុំរឿង​សមុទ្រ​ចិនខាងត្បូង។


ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ជួបគ្នាដើម្បីបើកជំនួបកំពូលលើកទី២១ ថ្ងៃទី១៨វិច្ឆិកា នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom

សំណុំរឿងសមុទ្រចិនខាងត្បូង [...]

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

អាស៊ាន៖ ប្រកាស​នូវ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​យ៉ាង​ទូលាយ​ក្នុង​តំបន់

ភ្នំពេញៈ អាស៊ានទាំង១០ប្រទេស នឹងប្រកាសចេញ នូវភាពជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយក្នុងតំបន់ ហើយក៏អាចឈាន ទៅពិភាក្សាផ្លាស់ប្តូរយោបល់អំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១២ បានធ្វើសន្និសីទ​កាសែត ដោយបានថ្លែងឲ្យដឹងថាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ មេដឹកនាំអាស៊ានទាំង១០ប្រទេស អាច​ចេញប្រកាសនូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។

ការថ្លែងរបស់លោក [...]

កម្ពុជា​រង​ការ​ចោទ ថា​បាន​បន្លំ​លុយ​ជំនួយ សម្រាប់​ប្រឆាំង​រោគ​ឆ្លង

កម្ពុជា​រង​ការ​ចោទ ថា​បាន​បន្លំ​លុយ​ជំនួយ សម្រាប់​ប្រឆាំង​រោគ​ឆ្លង

មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងរោគឆ្លង បានអះអាងថា ប្រទេសកម្ពុជា បានលួចបង្វិលទឹកប្រាក់ ចំនួនដ៏ច្រើន​សន្ធឹកសន្ធាប់មួយ ដែលទុកសម្រាប់ប្រើប្រាស់ក្នុងគម្រោងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងទាំងនេះ។ មូលិធិបានសន្យា​ថា នឹងបន្តការ​ស្រាវជ្រាវរបស់ខ្លួន ទៅលើករណីនេះ នៅក្នុងប្រទេសកម្ពុជា​ដែលល្បីថា ជាប្រទេសមួយ មិនសូវមានរឿង ស្អាតស្អំ​ស្រាប់​ផងនោះ។


ប្រឆាំងនឹងជម្ងឺសីដាឬអេសដ៍ ក៏ជាគម្រោងមួយនៃមូលិធិពិភពលោកនេះដែរ។

ទីភ្នាក់ងារសាពត៌មានបារាំង បានដកស្រង់សេចក្ដីប្រកាស កាលពីថ្ងៃពុធទី ១៤វិច្ឆិកាកន្លងទៅ របស់មូលិធិពិភពលោក សម្រាប់ប្រឆាំងនឹងជម្ងឺឆ្លង ដែលមានជាអាថ៌ថា «ការស៊ើបអង្កេតមួយ ទៅលើប្រាក់ជំនួយ នៅក្នុងប្រទេសកម្ពុជា [...]

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ស៊ូរិន ពិតស៊ូវណ្ណ៖ «នឹង​បង្រួម​នូវ​ជម្លោះ​ដែន​អធិបតេយ្យ» ជា​មួយ​ចិន

ភ្នំពេញ៖ លោក ស៊ូរិន ពិតស៊ូវណ្ណ អគ្គលេខាធិការអាស៊ាន បានធ្វើសន្និសីទកាសែតនៅវេលាម៉ោងប្រមាណជា ៦យប់ កាលពីថ្ងៃទី ១៧ វិច្ចិការនេះ នៅវិមានសន្តិភាព ។


លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ រូបថត MONOROOM.info/ Phnom Thom

លោក ស៊ូរិន ពិតស៊ូវណ្ណ (Surin Pitsuwan) បានលើកឡើងពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយក្នុងនោះ លោកថា រដ្ឋមន្ត្រី​ការបរទេសដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាថា នឹងបង្រួមនូវជម្លោះ ដែនអធិបតេយ្យ​នានា ជាមួយប្រទេសចិន ដើម្បីកសាងនូវការរួបរួមគ្នាមួយ។ លោកបានបន្តទៀតថា «យើងអាចដោះ​ស្រាយបញ្ហានេះ ជាមួយគ្នាបាន ប្រសិនបើមានអ្វីដែលយើងអាចធ្វើអ្វីបាននោះ យើងនឹងធ្វើវាដើម្បី កសាងនូវ [...]

អ៊ីស្រ្តាអែល-ប៉ាឡេស្ទីន៖ ដំណើរ​ឈាន​ទៅ​រក​សង្គ្រាម​ជា​ថ្មី

អ៊ីស្រ្តាអែល-ប៉ាឡេស្ទីន៖ ដំណើរ​ឈាន​ទៅ​រក​សង្គ្រាម​ជា​ថ្មី

ប្រទេសអ៊ីស្រ្តាអែលបានទទួលយល់ព្រម ផ្អាកការវាយប្រហារបស់ខ្លួន ទៅលើតំបន់ហ្គាស្សា នៅខណៈពេលដែលមាន ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអេហ្សីប លោក ហ៊ីឆាម អ័នឌីល ទៅកាន់ទីនោះ។


ការវាយប្រហាររបស់កងទ័ពអ៊ីស្ត្រាអែល ក្នុងពេលរាត្រីថ្ងៃព្រហស្បត្តិទី១៥វិច្ឆិកានេះ
ទៅលើតំបន់ហ្គាស្សា។ រូបថត REUTERS។

ការសម្រេចចិត្តនេះ បានធ្លាក់ចុះមក នៅថ្ងៃទី៣នៃការវាយប្រហារ បើគិតចាប់ពីថ្ងៃដំបូងទី១៤វិច្ឆិកា ជាថ្ងៃដែលនាយទាហ៊ាន មួយរូប របស់កងស្ម័គ្រប្រយុទ្ធអ៊ីស្លាមនិយម «ហាម៉ាស» ត្រូវបានសម្លាប់មកនោះ។ លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...