Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

ប៉ាលេស្ទីន​ទទួល​បាន សំលេង​គាំទ្រ​ភាគ​ច្រើន​នៅ អ.ស.ប (UN)

នៅទីបំផុតទៅ រដ្ឋប៉ាលេស្ទីន ត្រូវបានមហាសន្តិបាទ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បោះឆ្នោតអោយក្លាយ ជារដ្ឋ​អង្កេតការណ៍មួយ តែមិនមែនជាសមាជិករបស់អង្គការនេះទេ។ ១៣៨ សំលេងបានឆ្នោតយល់ព្រម និង ៩សំលេង​បាន​បដិសេធ ខណៈ៤១ប្រទេសទៀត បានបោះឆ្នោតអនុបវាទ។ ភាពជោគជ័យមួយនេះ វានឹងផ្តល់លទ្ធភាព ដល់ប៉ាលេស្ទីន ឲ្យមានសិទ្ធិ​ចូលរួមជាសមាជិក របស់តុលារការព្រហ្មទណ្ធអន្តរជាតិ ដែលជាស្ថាប័នមួយរបស់ អ.ស.ប។


អាវយឺត ដែលមានបោះពុម្ភអក្សរ និងនិមិត្តសញ្ញា ដោះលែងប៉ាលេស្ទីន។
រូបថត MONOROOM.info/ Chea Bunthoeun។

សំលេងទះដៃអបអរសាទរ នៅក្នុងមហាសន្តិបាទរបស់ អ.ស.ជ គាំទ្រដល់ប៉ាលេស្ទីន។ [...]

អ.ស.ប៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​មួយ នឹង​អាច​កើត​មាន សម្រាប់​ប៉ាឡេស្ទីន?

អ.ស.ប៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​មួយ នឹង​អាច​កើត​មាន សម្រាប់​ប៉ាឡេស្ទីន?

តើដែនដីប៉ាឡេស្ទីន នឹងអាចក្លាយជាប្រទេសមួយ សមាជិកនៃអង្គការសហប្រជាជាតិ ដែរឬទេ? ចំលើយនេះនឹងអាចដឹង​ជាផ្លូវការ ចាប់ពីចុងសប្តាហ៍នេះទៅ។


ទង់ជាតិរបស់រដ្ឋប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។ រូបថត MONOROOM.info/ Chea Bunthoeun។

លោក រីយ៉ាដ ម៉ង់សួរ(Riyad Mansour), អ្នកអង្កេត របស់អង្គការសហប្រជាជាតិ(UN) ប្រចាំការណ៍ នៅប៉ាឡេស្ទីន បានប្រកាស​ទុក​ជាមុនថា នឹងមាន « ព្រឹត្តការណ៍ជា ប្រវត្តិសាស្រ្តមួយ សម្រាប់ជនជាតិប៉ាឡេស្ទីន» ។ គឺនៅថ្ងៃព្រហស្បត៍ ស្អែកនេះ ភាគច្រើននៃ​ប្រទេសជាសមាជិក របស់អង្គការសហប្រជាជាតិ នឹងអនុម័តរួមគ្នា រកដំណោះស្រាយឡើងវិញ ដើម្បីឈានទៅរក ការទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋមួយឯករាជ និង ជាសមាជិករបស់ [...]

សាកសព យ៉ាស៊ែ អារ៉ាហ្វាត់ ត្រូវ​បាន​គាស់​ដើម្បី​ធ្វើ​កោសលវិច័យ

សាកសព យ៉ាស៊ែ អារ៉ាហ្វាត់ ត្រូវ​បាន​គាស់​ដើម្បី​ធ្វើ​កោសលវិច័យ

សាកសពរបស់លោក យ៉ាស៊ែ អារ៉ាហ្វាត អតីតថ្នាក់ដឹកនាំប៉ាលេស្ទីន ត្រូវបានគេសំរេច គាស់នៅថ្ងៃអង្គារទីនេះ ដើម្បីធ្វើ​កោសលវិច័យឡើងវិញ បន្ទាប់ពីមានការសង្ស័យថា លោកបានស្លាប់ដោយសារតែ សារជាតិពុលម្យ៉ាងដែល គេហៅថា ប៉ូឡូនីយ៉ូម។ ការអង្គេតនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងរបស់ ប្រពន្ធលោក ទៅតុលាការប្រទេសបារាំង។


រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។
រូបថត MONOROOM.info/ Chea Bunthoeun

ក្រុមអ្នកជំនាញមកពីប្រទេសបារាំង ប្រទេសស្វីស និងប្រទេសរូស្សុីបានចាប់ផ្តើម ប្រតិបត្តិការណ៏ គាស់សពរបស់អតីតថ្នាក់ដឹកនាំ អង្គការរំដោះប៉ាលេស្ទីន ដើម្បីធ្វើការអង្តេត លំអិតឡើងវិញ កាលពីព្រឹកថ្ងៃអង្គារទី ២៦ [...]

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

រូបភាពថតដោយ ប្រព័ន្ធផ្កាយរណប បានបង្ហាញពីការរៀបចំមួយ ដែលមានទម្រង់ដូចការរៀបចំបាញ់កាំជ្រួច កាលពីខែមេសា​កន្លងទៅ។


កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។

«ប្រទេសកូរ៉េខាងជើង ទំនងដូចជាត្រៀមរៀបចំ ការបាញ់សាកល្បងកាំជ្រួច ចម្ងាយឆ្ងាយមួយ។» នេះបើតាមរូបភាពចាប់ដោយ យុទ្ធនាការពាណិជ្ជកម្មខាងរូបភាព របស់ក្រុមហ៊ុន ឌីហ្សីថល គ្លប អ៊ីន។ ម្ចាស់យុទ្ធនាការនេះបាននិយាយថា «រូបភាពថ្មីៗទាំងនេះ បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកបន្ថែមទៀត នៅតំបន់ស៊ូអេ ផ្នែកពាយព្យនៃប្រទេស»។ តំបន់នេះធ្លាប់បានប្រើប្រាស់ ដើម្បី​បាញ់សាកល្បងមិនបានសម្រេច កាលពីខែមេសាកន្លងទៅ នូវកាំជ្រួចមួយដែលប្រទេសនេះប្រកាសថា [...]

បារាំង-សង្គ្រាម​ប្រធាន​បក្ស​នយោបាយ​ស្ដាំ​និយម៖ បរាជ័យ​នៃ​ការ​សម្រុះ​សម្រួល

បារាំង-សង្គ្រាម​ប្រធាន​បក្ស​នយោបាយ​ស្ដាំ​និយម៖ បរាជ័យ​នៃ​ការ​សម្រុះ​សម្រួល

នៅចំពោះមុខ ភាពមិនទុកចិត្តរបស់ គូរជម្លោះរបស់លោកហ្រ្វង់ស៊័រ ហ្វីយ៉ុង គឺលោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េនោះ អ្នកសម្រុះសម្រួល លោកអាឡាំង ហ្សីប៉េ បានដោះដៃលែងរវីរវល់នឹង បញ្ហានេះបន្តទៀត។ រីឯលោក ហ្រ្វង់ស៊័រ ហ្វីយ៉ុង បានប្ដឹងទៅតុលាការ។ ជាជម្លោះ​ដែលមានជម្រៅកាន់តែជ្រៅទៅ ហើយអាចនឹងឈានទៅ សម្លាប់គណបក្សស្ដាំនិយមមួយនេះរបស់បារាំងទៀតផង។


លោក ហ្សង់ ហ្វ្រង់ស៊័រ កូប៉េ និងលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង។ រូបថត របស់គណបក្ស UMP។

សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលបានបកស្រាយពីជម្លោះនេះ និងដើមហេតុទាំងឡាយរបស់វា។

ការសម្របសម្រួល បានទទួលបរាជ័យ

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...