Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ស្ថានភាពឧត្តុនិយមចុះអាក្រក់ខ្លាំង នៅភាគខាងជើងនៃប្រទេសឥណ្ឌា បានពន្យឺតការជួយសង្គ្រោះ របស់ក្រុមការងារ​តាំងពីថ្ងៃអាទិត្យទី២៣ខែមិថុនា ដើម្បីជម្លៀសបណ្ដាជនរាប់សិបពាន់នាក់ ដែលនៅជាប់គាំងនៅតាមតំបន់ជួរភ្នំ​ហិម៉ាល័យ៉ា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា លោក យ៉ាសផាល អារីយ៉ា (Yashpal Arya)  កាលពីថ្ងៃអាទិត្យ មករាយការណ៍ថា មនុស្សយ៉ាងតិចណាស់៥ពាន់នាក់បានរងគ្រោះដល់ជីវិត នៅក្នុងព្រឹត្តិការណ៍នេះ។ លោក អារីយ៉ា​ បាននិយាយថា ទឹកជំនន់បានជោរជន់បង្កឲ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរ ជា​ពិសេសនៅក្នុងតំបន់តាមជ្រលងកេរដាណាដ (Kedarnath) ទីកន្លែងដែលក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើយុទ្ធនាការ​ជម្លៀសបណ្ដាជនចេញ។

នៅថ្ងៃអាទិត្យដដែល [...]

ភ្នាក់ងារ​អេដវ៉ា ស្នូដេន ដែល​អាមេរិក​តាម​ចាប់ បាន​ទៅ​ដល់​ម៉ូស្គូ​ហើយ

ភ្នាក់ងារ​អេដវ៉ា ស្នូដេន ដែល​អាមេរិក​តាម​ចាប់ បាន​ទៅ​ដល់​ម៉ូស្គូ​ហើយ

អេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោនរូបនេះ បានចេញពីទីក្រុងហុងកុង តាមជើងហោះហើររ៉ូស្សី អាអេរ៉ូផ្លូ (Aeroflot) ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យទី២៣ខែមិថុនា។


ចលនាគាំទ្រលោកស្នូដេន នៅមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី១៥ខែមិថុនា។ (រូបថត EYEPRESS NEWS / AFP)

អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា បើមិនមានផ្លាស់ប្ដូរទេ លោកស្នូដេននឹងត្រូវស្នាក់នៅ​ទីក្រុងម៉ូស្គូចំនួនមួយយប់ មុននឹងឡើងយន្ដហោះឆ្ពោះទៅប្រទេសគុយបា និងជាបន្ទាប់ទៅទៀតឆ្ពោះ​ទៅទីក្រុង​ការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា។

លោក អេដវ៉ា ស្នូដេន ត្រូវប្រឈមនឹងការចោទប្រកាន់ ពីការលួចការសម្ងាត់ [...]

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ៣)

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ៣)

អាកាសធាតុដ៏អាក្រក់ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ត្រូវបានព្យាករណ៍ទុកថានឹងមកដល់ក្នុងថ្ងៃអាទិត្យនេះ ខណៈពេល​ដែលតុល្យភាពនៃមហន្តរាយ នៅមិនទាន់បញ្ឈប់តួលេខ ដែលចេះតែកើនឡើងនោះនៅឡើយ។ ក្រុមអ្នកជួយសង្គ្រោះ បានដុតដៃដុតជើងរត់ប្រណាំងជាមួយនឹងពេលវេលា ដែលកាន់តែខើចណាស់ទៅហើយ ដើម្បីព្យាយាមជម្លៀស​​បណ្ដា​ជនប្រមាណជា២២ពាន់នាក់ចេញពីតំបន់ជាប់គាំង ដោយសារតែរាល់ផ្លូវគមនាគមន៍ ត្រូវបានកាត់ផ្ដាច់អស់នោះ។


លំនៅដ្ឋាន និងរថយន្ដក្រុង លិចលង់ក្រោមទឹកជំនន់ នៅក្បែរស្ទឹង Bhagirathi។ (រូបថត Tsering Topgyal/AP)

ជំនួយឧបត្ថម្ភយ៉ាងសន្ធឹកសន្ធាប់ មានដូចជា ចំណីអាហារ ទឹកស្អាត និងថ្នាំសង្កូវជាដើម ត្រូវបានបញ្ជូនទៅ​កាន់ជំរុំ​ជា​ច្រើន នៅក្នុងរដ្ឋ អ៊ុត្រារ៉ាក្លេន (Uttarakhand) ដែលគេបានសាងសង់ឡើង ដើម្បីទទួលជនភៀសខ្លួន។ [...]

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ២)

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ ស្លាប់​ជិត​៦០០​នាក់ និង​រូបភាព​ដ៏​រន្ធត់ (ភាគ២)

ធាតុអាកាសដ៏អាក្រក់ ដែលត្រៀមនឹងមកដល់ក្នុងថ្ងៃអាទិត្យទី២៣ខែមិថុនានេះ បានរន្ថើនការជួយសង្គ្រោះទៅដល់​បណ្ដាជនជាង២២ពាន់នាក់ ដែលនៅជាប់គាំងក្នុងរដ្ឋ អ៊ុតារ៉ាក្លេន (Uttarakhand) តំបន់ភ្នំហិម៉ាល័យផ្នែកខាងជើងនៃ​ប្រទេសឥណ្ឌា។


នៅក្រោយបន្ទាប់ពីការរអិលបាក់ធ្លាក់ដីភ្នំ នៅភូមិមួយនៃជ្រលងហិមាល័យ៉ា។ (រូបថត nytimes.com)

ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងបានស្វះស្វែងធ្វើការសង្គ្រោះ និងដឹកជញ្ជូនបណ្ដាជនឲ្យចេញពីតំបន់គ្រោះថ្នាក់។ តែមិនគ្រប់គ្រាន់ឡើយ ដោយសារតែឧទ្ធម្ភាគចក្រនីមួយៗអាចទទួលមនុស្សបានត្រឹមតែមួយចំនួនតួចប៉ុណ្ណោះ។ ដូច្នេះ កងទ័ពត្រូវបង្ខំចិត្តដើម្បីឈូសឆាយផ្លូវមួយទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីធ្វើដំណើរទៅកាន់ភូមិ កេដាណាដ (Kedarnath) ដែលស្ថិតក្នុងតំបន់ដែលរងការប៉ះពាល់ជាងគេ [...]

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

បើក​ឲ្យ​មាន​«ទូរស័ព្ទ​ក្រហម» រវាង​ចិន​និង​វៀតណាម ក្នុងជម្លោះ​ដែន​ទឹក

ប្រទេសចិន និងវៀតណាម បានសម្រេចចិត្តបើកខ្សែ«ទូរស័ព្ទក្រហម»មួយ ដែលនឹងភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងទីក្រុង​ប៉េកាំង និងទីក្រុងហាណូយ ក្នុងគោលបំណងដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការប្រកាស​ឲ្យ​ដឹង កាលពីចុងសប្ដាហ៍កន្លងមក ដោយសារព័ត៌មានផ្លូវការមួយ ក្នុងឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន របស់​ប្រធានាធិបតី​វៀតណាម លោកទ្រឿង តានសាង (Truong Tan Sang)។


លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម ដើរត្រួតពល។ (រូបថត MARK RALSTON / AFP)

សារព័ត៌មានផ្លូវការរបស់ចិន បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មចិន ទទួលបន្ទុកខាងជលផល លោក វ៉ាង យីង មកបញ្ជាក់ថា «ជាមួយនឹងការបើកខ្សែទំនាក់ទំនងផ្ទាល់ នៅលើការនេសាទនេះ ភាគីទាំងសងខាង នឹងត្រូវ​បានជូនដំណឹងក្នុង៤៨ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...