អាដហុក៖ ទាហានឃុំខ្លួនតំណាងកម្មករគឺជារឿងរំលោភច្បាប់ទាំងស្រុង
អង្គការផ្នែកការពារសិទ្ធិមនុស្ស អាដហុក នៅថ្ងៃនេះ បានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនដោយធ្វើការចង្អុលមុខចំៗចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន និងឃុំខ្លួនតំណាងកម្មករ-កម្មការិនី នៅក្នុងហេតុការណ៍អំពើហិង្សា កាលពីចុងសប្តាហ៍មុន ថាគឺជាអំពើខុសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាននោះទេ។

លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
សំណុំរឿងកម្មករ - ជាការសន្និដ្ឋានដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតប្រៀបធៀបជាមួយអង្គច្បាប់ អង្គការសិទ្ធិមនុស្សអាដហុក បានហៅសកម្មភាពរបស់កងម្លាំងទាហានឆ័ត្រយោងលេខ ៩១១ ដែលបានធ្វើការចាប់ខ្លួន [...]



