ហ៊ុន សែន៖ បក្សសង្រ្គោះជាតិចូលចិត្តធ្វើរឿង«ប្លែកៗ» ចំពោះ គ.ជ.ប
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានថ្លែងសារនយោបាយ ដោយចំអកឲ្យគណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះភាពឯករាជ្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)
ការបោះឆ្នោត - «ថាមិនចូលចិត្ត គ.ជ.ប ឥឡូវបោះឆ្នោតក្រោមដំបូលរបស់ គ.ជ.ប ដដែល។ (...) មិនទទួលស្គាល់ គ.ជ.ប ឲ្យ គ.ជ.ប លាលែង ប៉ុន្តែដល់ទៅបោះឆ្នោតប៉ុន្មានថ្ងៃមុន គ.ជ.ប ដដែល»។ នេះជាការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅមណ្ឌល [...]



