កឹម សុខា សុំឲ្យអូស្រ្តាលីពិនិត្យឡើងវិញ រឿងជនភៀសខ្លួន
ផលលំបាកយូរអង្វែង ធ្លាក់លើប្រទេសកម្ពុជា ខណៈជនភៀសខ្លួន មិនមានបំណងសុំសិទ្ធិជ្រកកោននៅកម្ពុជា ដែលអាចឲ្យពួកគេមានការឈឺចាប់ជាថ្មី គឺជាមូលដ្ឋាន ដែលអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ស្នើរដ្ឋាភិបាលអូស្រ្តាលី ដែលជាប្រទេសស៊ីវិល័យ ផ្នែកសិទ្ធិមនុស្ស ត្រូវពិចារណាឡើងវិញឲ្យហ្មត់ចត់ មុនសម្រេចបញ្ជូនជនភៀសខ្លួនមកកម្ពុជា។

ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)
សិទ្ធិ - ថ្លែងប្រាប់ទូរទស្សន៍អាហ្សាហ្សីរាអន្តរជាតិ (ALJAZEERA) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការខកចិត្ត ចំពោះប្រទេសអូស្រ្តាលីដែលព្យាយាម បញ្ជូនជនភៀសខ្លួនឲ្យមកជ្រកកោន [...]



