Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

ហេតុការណ៍ដ៏រន្ធត់ មិនអាចឲ្យពិភពលោក អាចនៅឈរអោបដៃតទៅទៀតបាន។ ប្រទេសមហាអំណាច​នានា​បាន​រួមគ្នាប្រតិកម្ម ខណៈដែលក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅទីក្រុង​ញ៉ូយក វេលាម៉ោង ១០ (ម៉ោងនៅញ៉ូយក) ព្រឹកនេះ។


ប៉ាណូបង្ហាញពីជើងហោះហើរ MH17 ហោះចេញពីរាជធានី អាមស្ទែដាម។ (រូបថត ឯកសារ)

ធ្លាក់យន្ដហោះ - ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ នៅវេលាម៉ោង ១០ (នៅកម្ពុជា ម៉ោង៩យប់) ព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដានេះ នៅទីក្រុងញ៉ូយក ជុំវិញករណីយន្ដហោះស៊ីវិល ដែល​ត្រូវ​បានបាញ់ឲ្យធ្លាក់ នៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ យន្ដហោះរងគ្រោះ នៃជើងហោះហើរ MH17 របស់​ក្រុមហ៊ុនអាកាសចរណ៍ [...]

ឈាង វុន៖ ការប៉ះទង្គិចនៅសួនប្រជាធិបតេយ្យ អាក្រក់ជាងនៅវ៉េងស្រេង

ឈាង វុន៖ ការប៉ះទង្គិចនៅសួនប្រជាធិបតេយ្យ អាក្រក់ជាងនៅវ៉េងស្រេង

តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បានអះអាងថាអំពើហិង្សា ដែលបានកើតឡើង​នៅទីលាន​ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ មានរូបភាពអាក្រក់ជាងអំពើហិង្សា ដែលបានកើតឡើង​នៅ​លើ​ដងវិថីវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

ហិង្សា - មើលតាមទំនង លោក ឈាង វុន ដែលមានតំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃរដ្ឋសភាផងនោះ ប្រហែលជាចង់ឲ្យគេនិយាយពីលោក ឲ្យបានច្រើនជាថ្មីម្ដងទៀត។

ថ្លែងយោងពីសេចក្តីថ្លែងការណ៍របស់រដ្ឋសភា ក្នុងសន្និសីទការសែតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៤ មន្ត្រីគណបក្ស​ប្រជាជន ដែលសម្បូរដោយវោហារស័ព្ទរូបនេះ បានថ្លែងថា៖ «រដ្ឋសភាកម្ពុជា [...]

ក្រុម​យុវជន​របស់​បក្ស​សង្រ្គោះ​ជាតិ​ទាំង​អស់ អាច​នឹង​ត្រូវ​ចាប់​ខ្លួន?

ក្រុម​យុវជន​របស់​បក្ស​សង្រ្គោះ​ជាតិ​ទាំង​អស់ អាច​នឹង​ត្រូវ​ចាប់​ខ្លួន?

ស្របពេលដែលលេចលឺដំណឹងថា ខ្លួនថានឹងត្រូវជាប់ទោសដូចតំណាងរបស់ខ្លួន ក្រុមយុវជនរបស់​គណបក្ស​សង្រ្គោះជាតិ បានបង្ហាញជំហរថា ពួកគេនឹងមិនរត់គេចខ្លួននោះទេ នឹងនៅប្រឈមជាមួយតុលាការ បើទោះបី​ជា​ខ្លួនដឹងថា តុលាការកម្ពុជាមិនឯករាជ្យក៏ដោយ។


យុវតី ធី សុវណ្ណថា ផ្ទុះសំណើចខ្លាំងឡើង ហើយត្រូវបានគេលួចថតជាប់ ! (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - រហូតមកដល់ពេលនេះ បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧រូបហើយ ត្រូវ​បានចាប់ខ្លួន ដែលរួមមាន លោកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក លោក រៀល ខេមរិន្ទ្រ លោក កែវ ភារម្យ លោកឡុង រី និង លោកនុត រំដួល ដែលបានចាប់ខ្លួនជាបន្តបន្ទាប់។ តើអ្នកណាខ្លះទៀត [...]

យន្ដហោះ​ម៉ាឡេស៊ី បាញ់​ទម្លាក់​ដោយ​ក្រុម​អ្នក​បំបែក​ទឹក​ដី អ៊ុយក្រែន?

យន្ដហោះ​ម៉ាឡេស៊ី បាញ់​ទម្លាក់​ដោយ​ក្រុម​អ្នក​បំបែក​ទឹក​ដី អ៊ុយក្រែន?

បើតាមការវិភាគមួយ របស់អង្គភាពស៊ើបការសម្ងាត់ នៃប្រទេសអ៊ុយក្រែន ទៅលើកិច្ចសន្ទនារវាងក្រុមអ្នក​បំបែក​ទឹកដី និយមប្រទេសរ៉ូស្សី បានបង្ហាញឲ្យឃើញថា ក្រុមនេះ បានបាញ់ទម្លាក់យន្ដហោះម៉ាឡេស៊ី ដែលពួកគេ​ស្មាន​តែជាយន្ដហោះរបស់កងទ័ព។


បំណែកយន្ដហោះ ម៉ាឡស៊ី អ៊ែរឡាញ ដែលបំផ្ទុះខ្លួនយ៉ាងអាណោចអាធម នៅលើដី។ (រូបថតផ្តិតពីវីដេអូ)

ធ្លាក់យន្ដហោះ - ការបាញ់កាំជ្រួញប្រដេញបាញ់ចេញពីដី ជាចំណុចសង្ស័យដ៏ធំបំផុតមួយ របស់អង្គភាពស៊ើបការ​សម្ងាត់ នៃសហរដ្ឋអាមេរិក ដើម្បីពន្យល់ពីការធ្លាក់យន្ដហោះ នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ហោះចេញពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ [...]

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

ហេតុការណ៍ដ៏អកុសល នៃការបាញ់ធ្លាក់ នូវយន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតនៃ​ប្រទេសអ៊ុយក្រែន បានបង្កឲ្យមានប្រតិកម្មធ្លាក់មកយ៉ាងព្រោងព្រាត ដោយមានអមជាមួយនឹងរូបភាពផង ជា​ពិសេស​នៅតាមបណ្ដាញសង្គម។ បណ្ដាញ​ព័ត៌មានជាច្រើន ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ នូវរូបភាពពី​ហេតុការណ៍​ដ៏អកុសលនេះដែរ។


កំទេចកំទីរបស់យន្ដហោះ MH17 បន្ទាប់ពីបានត្រូវបានបាញ់ទម្លាក់។ (រូបថតទ្វីសធើរ)

ធ្លាក់យន្ដហោះ - យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ MH17 ពី​រាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បានបាត់ការទាក់ទងមកផែនដី នៅកំពស់១០គីឡូម៉ែត្រពីដី ហើយបានធ្លាក់នៅលើភូមិមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...