Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

គល់ បញ្ញា៖ ប្រព័ន្ធ​​បោះ​ឆ្នោត​​ថ្មី ផ្ដល់​​ជំនឿ​​ទុក​​ចិត្ត ៩៨% មិន​​«ខុស​​បច្ចេកទេស»

គល់ បញ្ញា៖ ប្រព័ន្ធ​​បោះ​ឆ្នោត​​ថ្មី ផ្ដល់​​ជំនឿ​​ទុក​​ចិត្ត ៩៨% មិន​​«ខុស​​បច្ចេកទេស»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​ពី​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​​មួយ ដែល​អាច​ជួយ ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ផ្ដល់​ជំនឿ​ទំនុក​ចិត្ត​រហូត​ដល់​ទៅ ៩៨%។ ការ​ថ្លែង​របស់​លោក បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ នៅ​ក្នុង​សិក្ខា​សាលា​មួយ របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ERA នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ តំណាង​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​ជា​ច្រើន​នាក់។

នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល បាន​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មាន​ជំនាញ​ខាង​កាងារ​បោះ​ឆ្នោត បាន​ដក​ស្រង់ នូវ​បច្ចេកវិទ្យា​​មួយ​ចំនួន​ពី​បរទេស និង​មាន​ការ​សហការ​ជា​មួយ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ផង​ដែរ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត។ បច្ចេកវិទ្យា​នោះ នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ត រហូត​ដល់​ទៅ ៩៨% ថា​គ្មាន​ឈ្មោះ​ស្ទួន [...]

គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

យ៉ាងហោចណាស់ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គណកម្មការ​នៃ​រដ្ឋសភា ចំនួន​២ គ្រោង​នឹង​សើរើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឡើង​វិញ។ ការ​ថ្លែង​អះអាង​ពី​ការ​សើរើ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លិខិត​ចំហរ​មួយ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បរិហារ​ពី​ការ​បាត់​បង់​ទឹកដី​កម្ពុជា ដោយ​សារ​ការ​ទន្ទ្រាន​វាត​ទី​យក​ដោយ​ស្រប​ច្បាប់ ក្រោម​ផ្លាក​​​​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។

លោកតំណាងរាស្ត្រ អេង ឆៃអៀង ប្រធាន​គណកម្មការ​ទី១ នៃ​រដ្ឋសភា ផ្នែក​ទទួល​ពាក្យ​បណ្តឹង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​គាំទ្រ​ចំពោះ​លិខិត​ចំហរ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ ហើយ​លោក​នឹង​រងចាំ​ឱកាស​មក​ដល់ រួមផ្សំ​នឹង​សម្លេង​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋសភា លោក​នឹង​សើរើ​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ លោក ឆៃអៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ប្រើ​ប្រាស់​ឱកាស [...]

ម៉ៅ មុនីវណ្ណ គ្រោង​ហៅ ហ៊ុន សែន មក​បំភ្លឺ​រឿង​ព្រំដែន ជា​លើក​ទី២

ម៉ៅ មុនីវណ្ណ គ្រោង​ហៅ ហ៊ុន សែន មក​បំភ្លឺ​រឿង​ព្រំដែន ជា​លើក​ទី២

លោក ម៉ៅ មុនីវណ្ណ អនុ​ប្រធាន​គណកម្មការ​ទី​៩ នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចេញ​លិខិត​ជា​លើក​ទី​ពីរ ក្នុង​សប្តាហ៍​ចុង​ខែ​វិច្ឆិកា​នេះ ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​កោះ​ហៅ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ពាក់​ព័ន្ធ ឲ្យ​មក​ឆ្លើយ​បំភ្លឺ​រឿង​ព្រំដែន ករណី​ច្រក​ទន្លេ​ដាក់​ដាំ។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​នេះ បាន​ចេញ​លិខិត​ម្ដង​ហើយ ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​មក​បំភ្លឺ​បញ្ហា​ព្រំ​ដែន នៅ​ចំពោះ​មុខ​សភា។ តែ​មក​ដល់​ថ្ងៃ​ទិ២០ ខែ​វិច្ឆិកា​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ ជា​ផ្លូវ​ការ​នៅ​ឡើយ។

នៅក្នុងការថ្លែងតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថ្ងៃទី២០ ខែវិច្ឆិកានេះ លោក ម៉ៅ មុនីវណ្ណ បាន​លើកឡើងថា ច្រកដាក់ដាំ ត្រូវបានប្រទេសវៀតណាមធ្វើផ្លូវចូលមក ដោយរំលោភលើអធិបតេយ្យ​ជាតិ​កម្ពុជា។ [...]

កាត់​លិង្គ​របស់​យុវជន​ម្នាក់ ព្រោះ​សង្ស័យ​ថា​ប៉ះ​ពាល់​កូន​ប្រុស​ខ្លួន

កាត់​លិង្គ​របស់​យុវជន​ម្នាក់ ព្រោះ​សង្ស័យ​ថា​ប៉ះ​ពាល់​កូន​ប្រុស​ខ្លួន

រងទារុណកម្មបីម៉ោង និង​ទី​បំផុត​ទៅ លិង្គ​របស់​ខ្លួន​ត្រូវ​បាន​កាត់​ផ្ដាច់ នឹង​កាំបិត​រូត​មួយ ដោយ​ស្ត្រី​វ័យ​៣២​ឆ្នាំ​ ឈ្មោះ បូនីតា វេឡា (Bonita Vela)។ នេះ​ជា​អ្វី ដែល​បាន​កើត​ឡើង ចំពោះ​យុវជន​វ័យ​១៨​ឆ្នាំ​មួយ​រូប ដែល​នៅ​មុន​កើត​ហេតុ យុវជន​គ្រាន់​តែ​បាន​មក​លេង​នឹង​មិត្ត​ស្រី​របស់​ខ្លួន កូន​ស្រី​របស់​អ្នក​ស្រី បូនីតា ប៉ុណ្ណោះ។ ហេតុការណ៍​ដ៏​ឈឺចាប់ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១៣កន្លង​ទៅ ក្នុង​រដ្ឋ អ៊ិនឌីយ៉ាណា (Indiana - ភាគ​កណ្ដាល​ខាង​កើត​សហរដ្ឋ​អាមេរិក) តែ​​សវនាការ​​កាត់​​ទោស ទើប​​នឹង​បញ្ចប់​ទៅរួចរាល់ ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។

ជម្រើសដែលបានផ្ដាច់លិង្គដល់ត្រឹមគល់!

ហេតុអ្វី បានជាយុវជននេះ បានរងទារុណកម្ម និងរងការកាត់ផ្ដាច់លិង្គរបស់ខ្លួនបែបនេះ? ព្រោះការ​សង្ស័យ​មួយ​បាន​កើត​ឡើង៖ យុវជននេះបានប៉ះពាល់ ផ្លូវភេទកុមារាមួយរូប អាយុ២ឆ្នាំ [...]

រ៉ុង ឈុន៖ ករណី​«សញ្ជាតិ​ពីរ»​របស់ ពុង ឈីវកេក គួរ​ត្រូវ​បាន​លើក​លែង

រ៉ុង ឈុន៖ ករណី​«សញ្ជាតិ​ពីរ»​របស់ ពុង ឈីវកេក គួរ​ត្រូវ​បាន​លើក​លែង

ប្រធានសមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បង្ក​ភាព​ស្មុគ​ស្មាញ បង្កើត​ការ​ជាប់​គាំង និង​ជំរុញ​ឲ្យ​មាន​ឧបសគ្គ​ជា​ថ្មី​ម្តង​ទៀត ក្នុង​ការ​បង្កើត​នូវ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រឹម​ត្រូវ យុត្តិធម៌ និង​ឯក​រាជ្យ​នេះ។ លោក​បាន​ថ្លែង​បញ្ជាក់ ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ .អាំងហ្វូ  ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា​ករណី​«សញ្ជាតិ​មួយ» កំពុង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​«ឧបសគ្គ» ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថ្មីៗនេះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​បច្ចេកទេស មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​យក​បញ្ហា​«សញ្ជាតិ​ពីរ» មក​អះ​អាង​​ថា ជា​ករណី​ចាំ​បាច់ ដើម្បី​ក្លាយ​ជា​សមាជិក​របស់ គ.ជ.ប ថ្មី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...