Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ជន​ជាតិ​ដើម​ភាគ​តិច សំណូម​ពរ​ដល់​រដ្ឋាភិបាល ចំនួន ៧ចំណុច

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ផ្តល់​ជា​អនុសាសន៍ និង​សំនូមពរ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​គិតគូរ​ឡើង​វិញ ពី​ការ​រស់​នៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​កំពុង​ជួប​នឹង​ការ​លំបាក ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ ដោយ​អ្នក​មាន​អំណាច ដែល​បាន​យក​ដី​ស្រែ​ចំការ​អាស្រ័យ​ផល និង​ព្រៃ​ឈើ​ជា​ដើម​ដើម្បី​ធ្វើការ​កាប់​គាស់ ក្នុង​គម្រោង​វិនយោគ​របស់​ពួក​គេ។

សំណូមពរ និងអនុសាសន៍ទាំងនោះរួមមាន៖

ទី១- ស្នើរ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន ការ​ចុះ​បញ្ជី​ដី​សមូហភាព របស់​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង ១៥ខេត្ត និង​ព្រៃ​សហគមន៍​ឲ្យ​បាន​ឆាប់។
ទី២- ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អជ្ញា​បណ្ណ ពី​ក្រុម​ហ៊ុន​ណា​ដែល​មិន​គោរព​កិច្ច​សន្យា។
ទី៣- មុនផ្តល់ដីដល់ក្រុមហ៊ុន រដ្ឋាភិបាលត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន [...]

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

អ្នក​ការសែត និង​ពលរដ្ឋ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់ ចាន់ សុវ៉េត

ដំណឹងនៃការទទួល​មរណៈភាព ​របស់​សកម្មជន​ការពារ​សិទ្ធិ លោក ចាន់ សុវ៉េត ពិត​ជា​រន្ធត់​ខ្លាំង​ណាស់ ចំពោះ​ប្រជា​ពលរដ្ឋ អ្នក​សារព័ត៌មាន ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ពី​ការ​រំលោភ​ដី​ធ្លី។ លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សកម្មជន​សិទ្ធិ​មនុស្ស មួយ​រូប​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​ចំៗ អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ តាម​ប្រពន្ធ​ផ្សព្វផ្សាយ​កន្លង​ទៅ​នេះ។

លោក ចាន់ សូវ៉េត ដែល​ធ្លាប់​តែ​ចេញ​មុខ​ការពារ​សិទ្ធិ​ពលរដ្ឋ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ បាន​ទទួល​មរណៈភាព​ចំ​ថ្ងៃ​ ដែល​ពិភព​លោក​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស អន្តរជាតិ​ខួប​លើក​ទី ៦៦ ។

ស្ត្រីអ្នកសារព័ត៌មានមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា មុនដំបូងពេល​ដែលលឺ​ដំណឹងនេះ នាងស្ទើតែមិនជឿនោះទេ។ កញ្ញាបន្តថា ដំណឹងនៃការស្លាប់របស់លោក ចាន់ សុវ៉េត ពិតជា​ដំណឹង​គួឱ្យរន្ធត់ និងសោកស្ដាយជាទីបំផុត។ [...]

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធាន​អង្គការ​មាតា​ធម្មជាតិ ថា​សម្ដី ឈាង វុន «ហួស​សម័យ​ហើយ»

ប្រធានអង្គការមាតា​ធម្មជាតិ អាឡិចហ្សង់ដ្រូ ហ្សន់ហ្សាឡេ ដាវីតសុន (Alex jandro Gonzalez Davidson) បាន​លើក​ឡើង​ថា ការ​គម្រាម​កំហែង​របស់​លោក ឈាង វុន នៅ​ពេលនេះ ទោះ​មិន​លើក​ឡើង​ចំ​ឈ្មោះ តែ​សម្រាប់​តំបន់​អារ៉ែង មាន​តែ​លោក​ម្នាក់​គត់ ដែល​ធ្វើការ​ក្នុង​រឿង​នេះ។ ដូច្នេះ​ការ​គម្រាម​កំហែង​នេះ ប្រាកដ​ជា​បាញ់​ឆ្ពោះ​មក​លើ​រូប​លោក​ហើយ។

ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ជាតិ​អេស្ប៉ាញ រូប​នេះ បាន​ចាត់​ទុក​ការ​គម្រាម​របស់​លោក ឈាង វុន នៅ​ពេល​នេះ ជា​ទង្វើ​បំភិតបំភ័យ​ដល់​ក្រុម​របស់​លោក ដែល​ធ្វើការ​ក្នុង​ការ​ការពារ​ធម្មជាតិ​នៅ​កម្ពុជា។ ជា​មួយ​នឹង​ភាសា​ខ្មែរ ដែល​និយាយ​ចង់​ច្បាស់​ជាង​ខ្មែរ​មួយ​ចំនួន​នោះ លោក អាឡិច បាន​និយាយ​ថា៖ «វា​ហួស​សម័យ​ហើយ»។

លោកបញ្ជាក់ថា ជាង១០ឆ្នាំមុននៅកម្ពុជា ការកំហែងនេះអាចមានប្រសិទ្ធិភាព។ [...]

សម រង្ស៊ី ថា​នឹង​បន្ត​វេន​កិច្ចការ​របស់ ចាន់ សូវ៉េត

សម រង្ស៊ី ថា​នឹង​បន្ត​វេន​កិច្ចការ​របស់ ចាន់ សូវ៉េត

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​សាច់​ញាតិ និង​គ្រួសារ​សព​របស់​លោក ចាន់ សូវ៉េត ថា លោក​នឹង​បន្ត​ការងារ​ដែល​លោក ចាន់ សុវ៉េត បាន​ធ្វើ​កន្លង​មក ទាក់​ទង​ទៅ​នឹង ការ​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម។ ការ​ថ្លែង​របស់​មេ​ដឹកនាំ​ប្រឆាំង បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ២០១៤ ក្នុង​ពេល​ដែល​លោក និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ទើប​នឹង​ទទួល​មរណៈភាព កាល​ពី​ម្សិល​ម៉ិញ​នេះ។

បន្ទាប់ពីលោក សម រង្ស៊ី បាន​អុច​ធូប​គោរព​វិញ្ញាណក្ខន្ធសព​លោក ចាន់ សុវ៉េត រួច​រាល់​អស់​ហើយ មេ​ដឹកនាំ​គណៈបក្ស​រូប​នេះ បាន​ថ្លែង​អះអាង​ថា លោក​នឹង​យក​គំរូ​តាម​លោក ចាន់ សូវ៉េត ហើយ​លោក​សង្ឃឹម​ថា វិញ្ញាណខ័ន្ត​របស់​អ្នក​ការពារ​សិទ្ធ​មនុស្ស​ម្នាក់​នេះ [...]

ខ្សែអាត់ ថោង សារ៉ាត់ បញ្ចូល​សម្លេង​ដោយ ខ័ណ្ឌ ច័ន្ទសុផល?

ខ្សែអាត់ ថោង សារ៉ាត់ បញ្ចូល​សម្លេង​ដោយ ខ័ណ្ឌ ច័ន្ទសុផល?

ខ្សែអាត់«សម្លេង»ចំនួនពីរ​ខ្សែ ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ ថោង សារ៉ាត់ នោះ ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ជា​បន្ត​បន្ទាប់។ យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ការ​បញ្ជាក់ ពី​ជំនាញ​មាន​សមត្ថកិច្ច​ណា​មួយ​ថា ជា​សម្លេង​របស់​បុគ្គល​ណា​មួយ ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ។ ប៉ុន្តែ​ខ្សែ​អាត់​សម្លេង​នោះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន ធ្វើការ​ប្រៀប​ធៀប​ទៅ​នឹង​សម្លេង​របស់​លោក ខ័ណ្ឌ ច័ន្ទសុផល។

ខ្សែអាត់សម្លេង​«ទី​ពីរ» ដែល​បាន​បញ្ជាក់​ជា​«ថ្មី»​ថា​ខ្លួន​ឈ្មោះ ថោង សារ៉ាត់ បាន​ចេញ​ផ្សាយ​ជា​ថ្មី​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​ស្នើ​ដល់​លោក សម រង្សី និង​លោក កឹម សុខា អន្តរាគមន៍​ជួយ​ដល់​ខ្លួន និង​គ្រួសារ ឲ្យ​បាន​រួច​ពី​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ។ ខ្សែ​អាត់​សម្លេង​នេះ ក៏​ត្រូវ​បាន​ចេញផ្សាយ​ត​ៗគ្នា ដោយ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក មួយ​ចំនួន​នា​ថ្ងៃ​ទី៩ ខែ​ធ្នូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...