Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ចោរ​ឆក់​ធ្វើ​សកម្ម​ភាព សូម្បី​តែ​ជន​រង​គ្រោះ​មាន​របស់​របរ​តិច​តួច...

ចោរ​ឆក់​ធ្វើ​សកម្ម​ភាព សូម្បី​តែ​ជន​រង​គ្រោះ​មាន​របស់​របរ​តិច​តួច...

រឿង​ចោរ​ឆក់ ចោរ​លួច ឬ​ចោរ​ប្លន់ មិន​សូវ​ជា​ខ្វះ​ចំណង​ជើង​ដាក់​ឲ្យ​ទេ ហើយ​ក៏​មិន​ពិបាក​ទៅ​ស្វែង​រក​សាច់​រឿង ពី​ស្រុក​«នរក»​ណា​ដែរ ព្រោះ​វា​នៅ​តែ​ក្បែរ​ៗ​ច្រមុះ​នេះ​ឯង។ នារី​ម្នាក់​កំពុង​បើក​បរ​ម៉ូតូ​នៅ​តាម​ផ្លូវ ស្រាប់​តែ​ភ្ញាក់​ខ្លួន​ព្រើត នឹង​ចោរ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ បាន​ឆក់​កាបូប​នាង​ពី​ក្រោយ បណ្តាល​ឲ្យ​នាង​ដួល​ម៉ូតូ រហូត​រង​របួស​ជើង​ខាង​ឆ្វេង និង​បាត់​បង់​សម្ភារៈ​មួយ​ចំនួន នៅ​ក្នុង​កាបូប​របស់​នាង។

នារី​រង​គ្រោះ​ឈ្មោះ ចរិយា ធ្វើការ​នៅ​ក្រុមហ៊ុន ឆាយហេង នៅ​រាជធានី​ភ្នំពេញ បាន​និយាយ​ថា នា​វេលា​ម៉ោង​៥រសៀល​​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា​នេះ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ចេញ​ពី​ធ្វើការ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩ នៅ​ក្នុង​សង្កាត់​បឹង​កក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ហើយ​នៅ​ពេល​មក​ដល់​ផ្លូវ​ស្ងាត់ នៅ​ក្បែរ​សាលា​បឋម​សិក្សា​ទួល​គោក​នេះ ស្រាប់​តែ​គ្រោះ​ថ្នាក់ [...]

សហគមន៍​ដី​ក្រហម ​រំលឹក​​ខួប​​នៃ​ការ​បណ្តេញ​ចេញ​ដ៏​ឈឺ​ចាប់​

សហគមន៍​ដី​ក្រហម ​រំលឹក​​ខួប​​នៃ​ការ​បណ្តេញ​ចេញ​ដ៏​ឈឺ​ចាប់​

បន្ទាប់​ពី​មាន​ការ​បណ្តេញ​ចេញ​ពី​តំបន់​ដី​ក្រហម ប្រជា​ពលរដ្ឋ​ទាំ​ង​នោះ បាន​ថ្លែងត្អូញត្អែរ​ថា​បាន​ជួប​នឹង​ការ​លំបាក និង​​ការ​​ឈឺ​​ចាប់​​ជា​​ច្រើន ទាំង​មុន​និង​ក្រោយ​នៃ​ការ​បណ្តេញ​នោះ។ ប្រជា​សហគមន៍​ទាំង​នោះ​ខ្លះ បាន​រង​គ្រោះ​នឹង​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ជូរចត់ ហើយ​ថែម​ទាំង​ត្រូវ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ ក្នុង​តំបន់​ដាច់​ស្រយាល ខ្វះ​សព្វ​ខ្វះ​គ្រប់ រាប់​ចាប់​ពី​ការ​ប្រកប​របរ​រក​ស៊ី ទាំង​ទឹក-ភ្លើង សាលា​រៀន មន្ទីរ​ពេទ្យ ផ្សារ​ជា​ដើម។ ប្រជា​សហគមន៍​ខ្លះ​ទៀត ត្រូវ​ជំពាក់​បំណុល​គេ បាត់​បង់​ការ​សិក្សា និង​សិទ្ធិ​សេរីភាព ដែល​ត្រូវ​ឲ្យ​ពួក​គាត់​រស់​នៅ​យ៉ាង​វេទនា​មក​ដល់​សព្វ​ថ្ងៃ។

ទាំង​អស់​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​ក្រុម​សហគមន៍​ដី​ក្រហម​ធ្វើ​ពីធី​ជួប​ជុំ​គ្នា​មួយ កាល​ពី​ថ្ងៃ​សៅរិ៍ ទី២៤ ខែ​មករា វេលា​ម៉ោង​ប្រមាណ​ជា ៤រសៀល ដើម្បី​រំលឹក​ពី​ការ​ឈឺចាប់ ដែល​ធ្លាប់​បាន​រង​នូវ​ការ​បណ្តេញ​ចេញ [...]

ព័ត៌មាន​​គ្រាប់​បែក បាន​បង្ខំ​ឲ្យ​យន្ដហោះ​ពីរ​ចុះ​ចត​ជា​បន្ទាន់

ព័ត៌មាន​​គ្រាប់​បែក បាន​បង្ខំ​ឲ្យ​យន្ដហោះ​ពីរ​ចុះ​ចត​ជា​បន្ទាន់

យន្ដហោះ​ចម្បាំង​ធុញ​ប្រដេញ​ជា​ច្រើន​គ្រឿង របស់​បញ្ជាការដ្ឋាន​ការពារ​អាកាស នៃ​តំបន់​អាមេរិក​ខាង​ជើង (NORAD) បាន​ហោះ​ទៅ​អម​យន្ដហោះ​ដឹក​អ្នក​ដំណើរ​ទាំង​ពីរ​គ្រឿង កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិល​ម៉ិញ​ និង​បាន​បង្ខំ​ឲ្យ​ធ្វើការ​ចុះ​ចត​ជា​បន្ទាន់ នៅ​ព្រលាន​យន្ដហោះ​អន្តរជាតិ នៃ​ទីក្រុង​អាត្លង់តា បន្ទាប់​ពី​ការ​គម្រាម​មួយ​អាច​យក​ជា​ការ​បាន ត្រូវ​បាន​បង្ហោះ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ទ្វីសធើរ ស្ដី​ពី​វត្តមាន​គ្រាប់​បែក​នៅ​ក្នុង​យន្ដហោះ។

យន្ដហោះ​ទាំង​ពីរ​គ្រឿង ដែល​ភ្ជាប់​ជើង​ហោះហើរ​ក្នុង​ស្រុក បាន​ចុះ​ចត​ដោយ​សុវត្ថិភាព នៅ​ព្រលាន​យន្ដហោះ​​អន្តរជាតិ​ ហាតហ្វៀល ចាក់សុន នៃ​ទីក្រុង​អាត្លង់តា ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក។ យន្ដហោះ​ទី​មួយ នៃ​ជើង​ហោះ​ហើរ​លេខ ១១៥៦ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ដែលតា (Delta) ហោះ​ចេញ​ពី​ក្រុង ផ័រឡេន (Portland) នៅ​ក្នុង​រដ្ឋ អូរ៉េហ្គន (Oregon) និង​យន្ដហោះ​ទី​ពីរ [...]

ប្រសូត​បុត្រី​នៅ​លើ​អាកាស កណ្ដាល​មហា​សមុទ្រ​អាត្លង់ទិក

ប្រសូត​បុត្រី​នៅ​លើ​អាកាស កណ្ដាល​មហា​សមុទ្រ​អាត្លង់ទិក

បើ​តាម​អាជ្ញាធរ​គ្រប់​គ្រង​ព្រលាន​យន្ដហោះ​នៃ​ទី​ក្រុង​ញ៉ូយក បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​ជាតិ​ហ្សកដានី បាន​ធ្វើ​ដំណើរ​នៅ​លើ​យន្ដហោះ​ប៊ូអីង (Boeing) របស់​ក្រុមហ៊ុន​ភូមិន្ទ​ហ្សកដានី ដែល​ភ្ជាប់​ជើង​ហោះ​ហើរ​លេខ RJ261។ នៅ​ពេល​ចុះ​ចត​នៅ​ទីក្រុង​ញ៉ូយក យន្ដហោះ​បាន​បន្ថែម​អ្នក​ដំណើរ​តូច​មួយ​នាក់​ទៀត នោះ​គឺ​កូន​ស្រី​ដែល​ទើប​នឹង​ចាប់​កំណើត​នេះ​ឯង។

អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​ព្រលាន​យន្ដហោះ លោក ចូ ផេនតាជេឡូ (Joe Pentangelo) បាន​ថ្លែង​ពន្យល់​ថា ទារិកា​បាន​កើត​នៅ​ថ្ងៃ​អង្គារ រវាង​ពី​ម៉ោង១៧ និង៣០នាទី ម៉ោង​នៅ​ទីក្រុង​ញ៉ូយក ខណៈ​ពេល​ដែល​យន្ដហោះ​កំពុង​ហោះ​រំលង​មហា​សមុទ្រ​អាត្លង់ទិក។ លោក​បាន​និយាយ​ថា៖ «បើ​តាម​អ្វី​ដែល​ជា​របាយ​ការណ៍​របស់​គ្រូ​ពេទ្យ មាន​វត្តមាន​នៅ​លើ​យន្ដហោះ ការ​ប្រសូត្រ​បាន​ដំណើរ​ការ​ទៅ យ៉ាង​ឆាប់​រហ័ស»។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទហ្សកដានីវិញ [...]

«ឲ្យ​កូន​សុំ​ទោស ម៉ាក់, កូន​បាន​បាញ់​កាំភ្លើង ចំ​ប្អូន​ប្រុស»

«ឲ្យ​កូន​សុំ​ទោស ម៉ាក់, កូន​បាន​បាញ់​កាំភ្លើង ចំ​ប្អូន​ប្រុស»

ហេតុការណ៍​ដ៏​រន្ធត់ បាន​កើត​ឡើង​ទៅ​លើ​គ្រួសារ​មួយ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្នុង​ក្រុង អែលម៉ូ (Elmo) ទីក្រុង​ដ៏​តូច​មួយ​ស្ថិត​នៅ​ខាង​ជើង​រដ្ឋ មីស៊ូរី ដែល​បាន​ធ្វើ​ឲ្យ​នាង អេឡិចស៊ីស វៀឌើហូលដ៍ (Alexis Wiederholt) ម្ដាយ​វ័យ​ក្មេង​របស់​គ្រួសារ​នេះ យំ​មិន​ចេញ។ ហេតុការណ៍​នោះ បាន​ចាប់​ផ្ដើម​ដំបូង នៅ​ពេល​ដែល​ម្ដាយ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ឮ​សូរ​សម្លេង​ផ្ទុះ​ដ៏​ចម្លែក​មួយ បាន​លាន់​ចេញ​ពី​បន្ទប់​គេង ក្នុង​ផ្ទះ​របស់​ឪពុក​នាង។ រំពេច​នោះ កូន​ច្បង​អាយុ​៥ឆ្នាំ​របស់​នាង បាន​រត់​សំដៅ​មក​រក​ម្ដាយ​ខ្លួន ហើយ​បាន​បន្លឺ​ពាក្យ​ដ៏​តក់​ស្លុត​ថា៖ «ឲ្យ​កូន​សុំ​ទោស ម៉ាក់។ កូន​បាន​បាញ់​កាំភ្លើង ចំ គ័រប៊ិន»។

បន្ទាប់ពីឮប្រយោគដ៏ត្រជាក់ជាងទឹកកក របស់​កូន​ច្បង​ខ្លួន នាង អេឡិចស៊ីស បានរត់ទាំងអស់​ព្រលឹង​ទៅ​មើល​ក្នុងបន្ទប់... នាងបានប្រទះឃើញទារក​អាយុ​៩ខែ​របស់​នាង ដេកស្លាប់ស្ដូកស្ដឹងទៅហើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...