Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អ្នកគាំទ្រ​​ស្វែង​រក​កិច្ច​អន្តរាគម ឲ្យ អាឡិច អាចបន្តនៅកម្ពុជា

អ្នកគាំទ្រ​​ស្វែង​រក​កិច្ច​អន្តរាគម ឲ្យ អាឡិច អាចបន្តនៅកម្ពុជា

ក្រុមយុវជន អ្នកគាំទ្រលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) សកម្មជន​បរិស្ថានជាតិអេស្ប៉ាញ បានស្វែងរកកិច្ចអន្តរាគមន៍ ពីរដ្ឋសភាជាតិ ជួយអន្តរាគមន៍ ដើម្បីជួយជនជាតិ​អេស្ប៉ាញម្នាក់នេះ ឲ្យបន្តទិដ្ឋាការ រស់រស់នៅក្នុងប្រទេសកម្ពុជា បានទៅទៀត។ លោក ហូរ វ៉ាន់ ប្រធាន​គណៈ​កម្មការទី១០ - លោក ញ៉យ ចំរើន សមាជិកគណៈកម្មការទី៥ និង លោក គង់ សភាសមាជិកគណ:កម្មការទី១ និងសុទ្ធជាតំណាងរាស្រ្ត មកគណបក្សសង្គ្រោះជាតិ បានចេញមកទទួលញត្តិ ពីក្រុមយុវជនទាំងនោះ។ ប៉ុន្តែ មិនមានវត្តមានមន្រ្តី ឬតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជាណាម្នាក់ ចេញមកទទួលញត្តិ ពីក្រុម​យុវជន​ឡើយ។

ក្រៅពីក្រុមយុវជន ក៏នៅមានអង្គការសង្គមស៊ីវិលប្រមាណជិត២០០អង្គការ ក៏បានចេញសេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយបានសូមសំណូមពរយ៉ាងទទូច ដល់រដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ផ្តល់ទិដ្ឋាការជាថ្មី​ដល់​លោក អេឡិច [...]

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

ថោង សារ៉ាត់ បដិសេធ​ថា​មិន​បាន​ជំពាក់​លុយ​ឧកញ៉ា អ៊ឹង ម៉េងជឺ (vdo)

នៅក្នុងឃ្លីបវីអូទី៣ ដែលទើបនឹងបង្ហោះ ក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ថោង សារ៉ាត់ ថៅកែក្រុមហ៊ុនសាងសង់សំណង់បុរី៩៩៩ បានបដិសេធយ៉ាងដាច់ខាតថា លោកមិនបានជំពាក់​លុយលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ ស៊ីម៉ងត៍ សញ្ញាត្បូងពេជ្រ ដែលត្រូវឃាតករ​បាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤នោះឡើយ។

ចំពោះការចុះផ្សាយកន្លងមកថា លោកបានជំពាក់លុយឧកញ៉ា អ៊ឹង ម៉េងជឺ ថ្លៃទិញស៊ីម៉ង់ចំនួន៣០ម៉ឺនដុល្លារនោះ ព័ត៌មាននេះគឺជាការប្រឌិត បំភ្លៃ ដែលវាគឺជាវិធីបញ្ចូលសម្លេងរបស់សារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈចង់​បំពុល​ការពិត​តែប៉ុណ្ណោះ។

លោកបន្តថា៖ «ក្នុងរឿងនេះ មិនពិបាករកការពិតទេ គ្រាន់តែចុះទៅអង្កេត លើក្រុមហ៊ុនខ្ញុំបាទ និងក្រុមហ៊ុន​ឧកញ៉ា អ៊ឹង ម៉េងជឺ គឺដឹងទៅហើយ។ ហើយការកស៊ីធំម្លឹងៗ គ្មានអ្នកអាចលាក់បាំងបានទេ ហើយក៏គ្មាន​ហេតុផល​អ្វី ដែលភរិយារបស់លោកឧកញ៉ា [...]

មនុស្ស​ជំនិត​ទី១ របស់​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី ជាប់​សង្ស័យ​ពី​បទ​«ស៊ី​សំណូក»?

មនុស្ស​ជំនិត​ទី១ របស់​អតីត​ប្រធាន​សាលា​ដំបូង​រាជធានី ជាប់​សង្ស័យ​ពី​បទ​«ស៊ី​សំណូក»?

តាមប្រភពព័ត៌មាន ពីក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាងហ្វូ ក្នុងព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ថា លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញ និងបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោងជា៤រសៀល និងដាក់​ឲ្យ​ស្ថិតក្រោម ការសាកសួររបស់លោកព្រះរាជអាជ្ញារង លី សុផាន់ណា ដោយមានវត្តមានលោក តាំង ស៊ុនឡាយ ប្រធាន និងលោក នេត ចរិយា ព្រះរាជអាជ្ញា នៃសាលាដំបូងរាជធានីភ្នំពេញ ចូលរួមស្តាប់។

ប្រភពដដែលនេះ បានបន្តថា បន្ទាប់ពីមានការបែកធ្លាយ ក្នុងសំណុំរឿងដោះលែងឪពុកម្តាយឧកញ៉ា លោក ថោង សារ៉ាត់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ថាមានភាពមិនប្រក្រតី និងក្រោយការទម្លាក់តំណែងលោក អាំង មាលតី ពីប្រធានសាលាដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈ រួចមក លោក ពេជ្រ ព្រហ្មមុន្នី ដែលជាមនុស្សជំនិត និង​ជាគ្រូ«មន្តអាគម»របល់លោក អាំង មាលតី [...]

ពលរដ្ឋ​រអ៊ូ​ថា ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ពីរ យក​តម្លៃ​ថ្លៃ​ជាង​ការ​កំណត់

ពលរដ្ឋ​រអ៊ូ​ថា ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ពីរ យក​តម្លៃ​ថ្លៃ​ជាង​ការ​កំណត់

ពលរដ្ឋបានសម្ដែងការក្ដៅក្រហាយ ចំពោះក្រុមហ៊ុនអគ្គិសនីឯកជនចំនួនពីរ ទីមួយឈ្មោះ មូល ទិត្យ មួយ​ទៀត​ឈ្មោះ ទ្រី ឡេង ជាអ្នកគ្រប់គ្រង ធ្វើអាជីវកម្ម និងតបណ្តាញភ្លើង សម្រាប់ប្រើប្រាស់នៅឃុំឃុំព្រែក​តាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។ អ្នកស្រី នូ ណាវី ជាអ្នកភូមិព្រែកក្តី ឃុំស្រុកខេត្តខាងលើ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរយកតម្លៃភ្លើងពីពលរដ្ឋខុសគ្នា ធ្វើឲ្យអ្នកភូមិអ្នកស្រីទាំងអស់មិនសុខចិត្ត ហើយចង់ឲ្យមាន​ការបញ្ចុះតម្លៃ ជាពិសេសរាល់សេវាកម្មផ្សេងៗ កុំគិតថ្លែឈ្នួល។

លោក ឯម ឈឿន ដែលជាអ្នកភូមិនេះដែរ បានឲ្យដឹងថា ក្រុមហ៊ុន មូល ទិត្យ គិតថ្លៃ១០០០រៀល ក្នុងមួយ​គីឡូវ៉ាត់ម៉ោង ចំណែកឯក្រុមហ៊ុន ទ្រី ឡេង គិតថ្លៃ១០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកភូមិរូបនេះបានបញ្ជាក់ថា រាល់ការដាច់ខ្សែរ ឬបញ្ហាផ្សេងៗ នៅក្នុងការប្រើប្រាស់ ក្រុមហ៊ុនបាន​យកថ្លែ​ជួសជុល ពី៥០០០រៀល ទៅ២០០០០រៀលម្តង។ លោកថា [...]

ពិត​ជា​សាហាវ៖ រថយន្ត​បុក​ម៉ូតូ​ប៉ើង​មនុស្ស​ទើរ​លើ​ដំបូល​ផ្ទះ

ពិត​ជា​សាហាវ៖ រថយន្ត​បុក​ម៉ូតូ​ប៉ើង​មនុស្ស​ទើរ​លើ​ដំបូល​ផ្ទះ

គ្រោះថ្នាក់ចរចរណ៍ រថយន្តបុកម៉ូតូ ដែលគេមិននឹងស្មានដល់ ថាវាសាហាវជាងខ្យល់ព្យុះទៅទៀតនោះ បានធ្វើ​ឲ្យបុរសម្នាក់ ខ្ទាតប៉ើកចេញ ពីម៉ូតូបាត់ស្រមោលឈឹង រកមិនឃើញ។ រីឯបុរសម្នាក់ទៀតឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ ៣៦៩A ផ្លូវកែវចិន្តា ក្រុម៨ ភូមិ៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីចរារចរណ៍ បានពិនិត្យហេតុការណ៍រូចរាល់អស់ហើយ ជនរងគ្រោះឈ្មោះ ធឿន ប៊ុនថន ត្រូវបានសាច់ញាតិ បញ្ជូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ។ ប៉ុន្តែបុរសម្នាក់ទៀត ដែលជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយគ្នានោះដែរ គេមិនឃើញសាកសពរបស់គាត់ នៅកន្លែងកើតហេតុនោះឡើយ បើទោះបីជា​ក្រុម​អាជ្ញាធរ និងប្រជាពលរដ្ឋខំជួយដើរក ក៍មិនឃើញ ព្រោះពេលនោះ វាយប់ពេកទៅហើយ។ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈនេះ ទើបគេប្រទះឃើញសាកសពបុរស ដែលត្រូវបានរថយន្តបុកមួយទំហឹងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...