Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បណ្ដាំ​ចុង​ក្រោយ​របស់ អាឡិច ដើម្បី​ធម្មជាតិ និង​​ជីវិត​​អ្នក

បណ្ដាំ​ចុង​ក្រោយ​របស់ អាឡិច ដើម្បី​ធម្មជាតិ និង​​ជីវិត​​អ្នក

សកម្មជនបរិស្ថានជាតិអេស្ប៉ាញ ដ៏ល្បីឈ្មោះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានទុកនូវបណ្ដាំចុងក្រោយបង្អស់មួយ មុននឹងចាកចេញពីរាជធានីភ្នំពេញ តាមជើងហោះហើរ TG 585 របស់ក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវេ កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈនេះ ឆ្ពោះទៅកាន់រាជធានី បាងកក ប្រទេស​ថៃ ទីកន្លែងដែលលោកត្រូវផ្លាស់ប្ដូរយន្ដហោះ មុននឹងបន្តដំណើរទៅកាន់រាជធានី ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលជា​ប្រទេសកំណើតរបស់លោក។

នៅក្នុងបណ្ដាំចុងក្រោយ របស់លោក អាឡិច ដែលចេញផ្សាយ ដោយសេចក្ដីប្រកាសព័ត៌មាន របស់អង្គការមាតា​ធម្មជាតិ បានសរសេរសំដៅឆ្ពោះ ទៅរកក្រុមការងាររបស់លោក និងបណ្ដាអ្នកស្នេហាធនធានធម្មជាតិទាំងឡាយ នៅ​ក្នុង​ប្រទេស​កម្ពុជា សុំឲ្យ«ពង្រឹង»ជំហរកាន់តែខ្លាំងឡើង៖ «STAY STRONG»។ លោក បានសរសរជា​សារខ្លីទៀត​ថា៖ «ការ​តស៊ូ​ដើម្បី​ក្ដីសង្ឃឹម គឺជារបស់អ្នកហើយ។ តស៊ូដើម្បីធម្មជាតិ [...]

អាឡិច ជាប់​ក្នុង​បញ្ជី​ខ្មៅ និង​ត្រូវបណ្ដេញ​ពី​កម្ពុជា តាម​យន្ដហោះ​ថៃ​អ៊ែវ៉េ

អាឡិច ជាប់​ក្នុង​បញ្ជី​ខ្មៅ និង​ត្រូវបណ្ដេញ​ពី​កម្ពុជា តាម​យន្ដហោះ​ថៃ​អ៊ែវ៉េ

នៅវេលាម៉ោង៨ និង៥៨នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សកម្មជនបរិស្ថានជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានបង្ខំឲ្យចេញពីកម្ពុជា តាម​យន្ដហោះ​ថៃអ៊ែវ៉េ ដែលភ្ជាប់ជើងហោះហើរលេខ TG 585។ ការបញ្ជូនខ្លួនលោក អាឡិច ចេញពីកម្ពុជា បានធ្វើឡើង នៅ​ក្រោយ​ការ​ចាប់ខ្លួនលោក កាលពីរសៀលថ្ងៃនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការថ្លែង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។

យន្ដហោះ TG 585 នឹងនាំលោក អាឡិច ទៅឈប់សំចត នៅរាជធានី បាងកក ប្រទេសថៃ មុននឹងផ្លាស់ប្ដូរជើង​យន្ដហោះ ក្នុង​ពេល​បន្ទាប់​មក ឆ្ពោះទៅកាន់រាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

បើតាមការផ្សាយ របស់បណ្ដាញសារព័ត៌មានក្នុងស្រុក បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មកបញ្ជាក់ថា លោក អាឡិច នៅក្នុងដំណាក់កាលនេះ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ នៃចំណោមជនដែលត្រូវ​បាន​ហាម [...]

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

ចាប់ខ្លួន អាឡិច ​និង​បង្ខំ​ឲ្យ​ចេញ​ពី​កម្ពុជា ក្នង​រយៈ​ពេល​៥​ថ្ងៃ

បើតាមអាជ្ញាធរកម្ពុជា លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) បានស្នាក់​នៅក្នុងប្រទេសកម្ពុជា ចំនួនបីថ្ងៃដោយ​ខុស​ច្បាប់ បន្ទាប់​ពីទិដ្ឋាការចុងក្រោយរបស់លោក បានអស់សុពលភាព កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លង​មក និងបន្ទាប់ពីការសម្រេច របស់ក្រសួងមហាផ្ទៃកម្ពុជា មិនបន្តផ្ដល់ទិដ្ឋការ​«ឲ្យ»​សកម្មជនការពារបរិស្ថាន ជនជាតិអេស្ប៉ាញរូបនេះ។

ការចាប់ខ្លួនលោក អេឡិច នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញប្រតិកម្ម លើ​អង្គការសង្គមស៊ីវិល និងការរិះគន់ពីសាធារណៈមតិ ដែលថារដ្ឋភិបាលខ្លាចរអា និងមិនហ៊ានបន្តទិដ្ឋការ ទៅឲ្យលោក អាឡិច នៅកម្ពុជានោះ។

នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា កម្ពុជាជារដ្ឋមួយ មានអធិបតេយ្យភាពរបស់ខ្លួន មិនថាតែជនបរទេសទេ [...]

អាគារ​កប់​ពពក​នៅ ឌុយបៃ រង​គ្រោះ​នឹង​អគ្គិភ័យ (vdo)

អគ្គិភ័យបានឆេះឡើយយ៉ាងសន្ធោសន្ធៅ ក្នុងយប់ថ្ងៃសុក្រទី២០ ចូលមកថ្ងៃសៅរ៍ទី២១ ខែកុម្ភៈនេះ នៅជាន់ទី៥០ នៃ​អាគារ​កប់ពពកមួយ ដែលមានកំពស់៣៣៦ម៉ែត្រ នៅក្រុង ឌុយបៃ នៃប្រទេស អេមៀរាត់ អារ៉ាប់។ អាគារដែល​មាន​៧៩ជាន់នេះ ជាអាគារស្នាក់នៅដ៏ខ្ពស់មួយ ដែលមានឈ្មោះថា «The Torch»។ អគ្គិភ័យនេះ មិនបានធ្វើឲ្យមាន​មនុស្ស​ស្លាប់ ឬរបួសធ្ងន់ធ្ងរទេ គ្រាន់តែមានមនុស្ស៧នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ ពិនិត្យព្យាបាល​នៅនឹង​កន្លែង​ប៉ុណ្ណោះ។

ក្រុមពន្លត់អគ្គិភ័យ បានពន្លត់រួចស្រេចបាច់ នៅពីម៉ោងក្រោយមក។ ប៉ុន្តែមនុស្សរាប់រយនាក់ ត្រូវបាន​ជម្លៀសខ្លួន​ចេញ​ពីអាគារដែលឆេះ និងពីអាគារដែលនៅជាប់នោះ។ អគ្គិភ័យបានឆេះនៅជាប់ទី៥០ ប៉ុន្តែបានដុតរោល និងខ្លោចទៅ​កាន់​ជាន់ជាង២០ទៀត នៅខាងលើជាន់ដែលឆេះ។

រូបភាពវីដេអូ ដែលត្រូវបានបង្ហោះផ្សាយ ដោយមនុស្សនៅក្នុងហេតុការណ៍ បានបង្ហាញនូវទិដ្ឋភាពដ៏ព្រឺព្រួច នៃ​អគ្គិភ័យ​ដ៏កម្រនេះ។ វីដេអូប​ន្ថែមទៀត [...]

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

គណបក្សហ្វុនស៊ីនប៉ិចថ្មី ដែលទើបនឹងធ្វើសមាជវិសមញ្ញរបស់ខ្លួន កាលពីមួយខែមុន ដើម្បីប្រគល់តំណែង ជា​ប្រធាន​គណបក្សឡើងវិញ ថ្វាយទៅសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះ ទើបនឹងឆ្លងកាត់«ព្យុះ»មួយ ដែល​កើត​​ឡើងពីការមិនត្រូវគ្នា រវាងអគ្គលេខាគណបក្សចាស់ លោក ញ៉ឹក ប៊ុនឆៃ និងអគ្គលេខាគណបក្សថ្មី ក្រោម​ឈ្មោះ​«អគ្គលេខាប្រតិបត្តិ» លោក ហាយ សាក់។ ការមិនត្រូវគ្នានេះ បានឈានទៅដល់ ការចេញ​លិខិតឆ្លើយ​ឆ្លង​ដាក់គ្នា រវាងក្រុមមនុស្សទាំងសងខាង ដែលធ្វើឲ្យគេយល់ថា គោលការណ៍បង្រួបបង្រួម នៃអ្នករាជានិយម របស់​សម្ដេចក្រុមព្រះ មានសភាពដូចទឹក ទើរលើស្លឹកឈូក យ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងហេតុការណ៍ដ៏ស្រួចស្រាវ ដែលអាចធ្វើឲ្យប្រេះឆាជាថ្មីនោះ ព្រះប្រធានជាថ្មីនៃគណបក្ស សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បានចេញមកបកស្រាយថា មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នៅចំពោះសមាជិក​ប្រមាណ​ជាង ៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...