ចាប់បានមេកន្ទុយលេខពីរនាក់ទៀត នៅក្រុងតាខ្មៅ
ការចាប់បញ្ជូនខ្លូន ទៅកាន់បុស្តិ៍រដ្ឋបាលនេះ បានធ្វើឡើង កាលពីវេលាម៉ោង០៣ និង៥០នាទី រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្សាររោងចក្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នគរបាលបានឃាត់ខ្លួនស្រ្តីពីរនាក់ ម្នាក់ឈ្មោះ តាន់ អង្គា អាយុ៥១ឆ្នាំ រស់នៅភូមិក្រពើ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ មុខរបរលក់ខោអាវ និងជាអ្នកកត់កន្ទុយលេខ។ និងម្នាក់ទៀតឈ្មោះ ឃុន ចាន់រដ្ឋា អាយុ ២៧ឆ្នាំ បច្ចុប្បន្ននៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កត់កន្ទុយលេខដូចគ្នា ត្រូវបានក្រុមកងកម្លាំង មានសមត្ថកិច្ច តាមស៊ើប តាំងពីថ្ងៃទី២៤ រហូតសម្រេចចាប់បាន នៅថ្ងៃទី២៥ ខែឧសភានេះ។
ប៉ូលិសបានឲ្យដឹងថា វត្ថុតាងដែលបានដកហូត រួមមាន៖ ក្រដាសលទ្ធផលឆ្នោត ០២ដុំ ក្រដាស់សំរាប់ កត់កន្ទុយលេខ មានលេខ ១៦សន្លឹក ប្រាក់ប្រមាណ ជាង៧០ដុល្លា ម៉ាស៊ិនគិតលេខ ០២គ្រឿង ថង់យួរដៃចំនួន០២ ដែលត្រូវបានរកឃើញ [...]