ចេញពីធ្វើការកណ្តាលយប់ ត្រូវចោរប្លន់បាញ់ស្ទាក់ តែមិនសម្រច
ហេតុការណ៍ប្លន់បាញ់ ទាំងកណ្តាលផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០នាទី យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សុធារស ទល់មុខនឹងផ្សារទំនើប អ៊ីអនម៉ល។ ក្រុមចោរ បានធ្វើសកម្មភាពប្លន់ ត្រូវបានជនរងគ្រោះឈ្មោះ ពូច សុវណ្ណារិទ្ធ ប្រាប់ឲ្យដឹងថា មានគ្នាបីនាក់ជិះ ម៉ូតូពីគ្រឿង មួយគ្រឿងម៉ាក់ ស៊ុយសាគីនិច បើកបរដោយបុរសពីរនាក់ មិនស្គាល់អត្តសញ្ញាណ មួយគ្រឿងទៀត ម៉ាកឌ្រីម ស៊េរី២០១៥។
ក្នុងវ័យ២២ ដែលជិះម៉ូតូ ស្គូពី ពណ៌ស ឌុបប្អូនស្រីជីដូនមួយម្នាក់ ឈ្មោះ សេង សុវណ្ណិកា ចេញពីធ្វើការ ជារៀងរាល់ថ្ងៃនោះ បានរៀបរាប់ពីព្រឹត្តិការណ៍ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដំបូងខ្លួនជិះពីរនាក់បងប្អូនធម្មតា ស្រាប់តែមកដល់ មុខផ្សារអ៊ីអន មានម៉ូតូពីរគ្រឿង តាមពីក្រោយ មកដល់ជិត បានដកកាំភ្លើងខ្លី បាញ់តម្រង់ប្អូនស្រីរបស់ខ្លូន បញ្ឈិតស្មារ បណ្តាលឲ្យនាង ធ្លាក់ពីលើម៉ូតូភ្លាម។ [...]