Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

លួច​​ដោះ​​ម៉ូតូ​ ពី​រ៉ឺមក​កង់​បី ទាំង​កណ្ដាល​យប់ ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់

លួច​​ដោះ​​ម៉ូតូ​ ពី​រ៉ឺមក​កង់​បី ទាំង​កណ្ដាល​យប់ ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់

ស្រ្តីជាប្រពន្ធ ឈ្មោះ ខាន់ យឿ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះថា ដំបូង​ឡើយ អ្នកស្រីមិនបានឃើញទេ គ្រាន់តែលឺសម្លេងហាក់ចម្លែក ទើបចេញមកបើកទ្វារផ្ទះមើល ក៏ប្រទះឃើញ​មនុស្ស កំពុងធាក់បញ្ឆេះម៉ូតូអ្នកស្រី តែមិនទាន់ឆេះ។ ភ្លាមនោះ អ្នកស្រីបានដាស់ស្វាមី រួចឆោឡោស្រែក​ឲ្យ​អ្នកជិតខាង ជួយដេញជនសង្ស័យខាងលើ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ កាលពី​វេលា​ម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១០ ចូលមកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។

លោក ស៊ឹម ឆាត វ័យ ៣៥ឆ្នាំ ជាស្វាមីបានឲ្យដឹងដែរថា លោកបច្ចុប្បន្ន ជាអ្នករត់ម៉ូតូកង់បី រស់នៅភ្នំពេញជា​មួយ​ប្រពន្ធ នៅថ្ងៃយប់កើតហេតុ ម៉ូតូរបស់លោក ចតទុកនៅមុខផ្ទះ ដូចរាល់ដង តែថ្ងៃនេះ លោកមិនបានចាក់សោរ​ទេ។ លោកបន្ថែមទៀតថា អ្នកចូលដោះម៉ូតូលោក មិនបានសម្រេចទេ ហើយចូលលួចដោះម៉ូតូ តែម្នាក់ឯង​ប៉ុណ្ណោះ ដែលលោកមិនអាចចំណាំភិនភាគបាន ព្រោះមេឃងងិតពេក។ [...]

ស ខេង ជួប កឹម សុខា នៅ​រដ្ឋសភា​រសៀល​ថ្ងៃ​ទី១០ សីហា​នេះ

ស ខេង ជួប កឹម សុខា នៅ​រដ្ឋសភា​រសៀល​ថ្ងៃ​ទី១០ សីហា​នេះ

ក្នុងជំនួបនៃថ្នាក់ដឹកនាំកំពូលនេះ ខាងគណបក្សប្រជាជនកម្ពុជា មានលោក ស ខេង, លោក កើត រិទ្ធិ និងលោក សក់ សេដ្ឋា។ ឯខាងគណបក្សសង្គ្រោះជាតិ មានលោក កឹម សុខា, លោក អេង ឆៃអៀង, និងលោក ប៉ុល ហំម។

ជំនួបដោយបិទទ្វា នៃតំណាងគណបក្សទាំងប្រាំមួយរូប បានជួបជជែកគ្នា ដោយគ្មានវត្តមានអ្នក​សារព័ត៌មាន​ឡើយ។ ជំនួបនេះ បានចាប់ផ្តើម នៅម៉ោងជាងប្រាំរសៀល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។

ជាមួយនឹងជំនួបនេះ បើតាមការអះអាង របស់លោក កឹម សុខា នាពេលថ្មីៗនេះ បានលើកឡើងថា ការជជែក​នេះ នឹងលើកយកបញ្ហាសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទវប្រកាន់ និងកំពុង​បន្ត​ចាប់​ខ្លួន ជាបន្តបន្ទាប់ មកដាក់ជជែកគ្នាដែរ។

មកទល់ម៉ោងនេះ លទ្ធផលនៃការជជែកគ្នា យ៉ាងណានោះ នៅមិនទាន់បង្ហាញជាផ្លូវការ ដោយតំណាង​គណបក្ស​ទាំងពីរ នៅឡើយ។ តែកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ នៅស្នាក់ការ​គណបក្សសង្គ្រោះ​ជាតិ ចាក់អង្រែលើ លោក ឡុង រី [...]

CNRP ប្រគល់​ផែនទី​មក​ពី​បារាំង​ដល់​រាជបណ្ឌិត​សភា (vdo)

CNRP ប្រគល់​ផែនទី​មក​ពី​បារាំង​ដល់​រាជបណ្ឌិត​សភា (vdo)

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ លោកសុខ ទូច និងមន្ត្រីមួយចំនួនទៀត មកពីរាជបណ្ឌិតសភា បានចុះហត្ថលេខា ព្រមទទួលយកផែនទីខ្មែរ ជាផ្ទាំង និងជា ឌីជីថល (ជាហ្វាល់កុំព្យូទ័រ) ពីគណបក្សនេះ។ ក្នុងការទទួលយកនេះ លោក សុខ ទូច ដែលជាប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ បញ្ហាព្រំដែន នៃរាជបណ្ឌិតសភាកម្ពុជា បានប្រកាសជាចំហរ ដល់ពលរដ្ឋខ្មែរទាំងមូលថា នឹង​អាចមិនគាំទ្រគណបក្សទាំងពីរ ក្នុងការបោះឆ្នោតអាណត្តិក្រោយ បើគណបក្សទាំងពីរនេះ នៅមិន​ឯកភាព​គ្នា ពីបញ្ហាព្រំដេនទៀត។

លោក សុខ ទូច បានថ្លែងបញ្ជាក់ថា៖ «ធ្វើតែមួយហ្នឹងហើយ (គណបក្ស) បានជាឈ្លោះគ្នា។ អញ្ចឹងបានជា​រាជបណ្ឌិត​សភា ដើរតួលើកយកផែនទី មកដាក់លើតុហ្នឹង។ បើមួយធ្វើ មួយមិនធ្វើ!!។ អីចឹងរឿងនេះ ប្រជាជន​បានដាក់សេចក្តីទុកចិត្ត ទៅឲ្យគណបក្សទាំងពីរ។ (...) ចង់ ឬមិនចង់ គណបក្សទាំងពីរ ត្រូវតែចូលខ្លួន​ដោះ​ស្រាយបញ្ហានេះ [...]

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

ពលរដ្ឋ​នៅ​ប៉ោយ​ប៉ែត តាម​បណ្ដោយ​ផ្លូវ​ជាតិ ភ័យ​នឹង​គយ​ចល័ត

អ្នកភូមិ នៅកន្លែងកើតហេតុថា ទង្វើរបស់មន្រ្តីគយ​ចល័ត​ទាំងនេះគ្រាន់តែដើម្បីបម្រើប្រយោជន៍​ផ្ទាល់ខ្លូន​ប៉ុណ្ណោះ គ្មានបានជួយដល់ប្រជាពលរដ្ឋនោះទេ មានតែបង្ក ឲ្យភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ​កើនឡើងទ្វេរ​ដង។ អ្នកភូមិបញ្ជាក់ថា ដូចជាករណីបង្កគ្រោះថ្នាក់ សម្លាប់អ្នកភូមិម្នាក់ និងរងរបួស៣នាក់ផ្សេងទៀត នៅព្រឹក​ថ្ងៃទី១០ សីហាកន្លងមកនេះ គឹដោយសារតែមន្រ្តីគយទាំងអស់នោះ ដែលទាមទារលុយ ពីម្ចាស់ថយន្តដឹក​ឥវ៉ាន់​មិនបាន ក៏តាំងដេញចាប់ នៅពេលឡានដឹកឥវ៉ាន់ (ទូរទស្សន៍...) ឃើញហេតុការណ៍មិនស្រួល ម្ចាស់ឡានបាន​បើកគេច។ រហូតដល់កន្លែងកើតហេតុ រថយន្ដនោះដែលចាប់ហ្វាំងមិនទាន់ បានបុកម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យមាន មនុស្សរបួស និងស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ ដ៏រន្ធត់ក្រឡាប់ធ្លាក់ឡាន និងខ្ទេចម៉ូតូស្លាប់មនុស្សនេះ ធ្វើឲ្យមានសម្ពាធយ៉ាងខ្លាំង ដល់​អ្នករស់នៅតាម​ បណ្តោយផ្លូវជាតិលេខ៥ ជាពិសេសនៅក្នុងកើតហេតុ ភូមិនិមិត្តទីមួយ [...]

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

រលំ​ដើម​អម្ពិល​ចំណាស់​ខូច​ម៉ូតូ​ចំនួន​១០​គ្រឿង

ហេតុការណ៍ដួលរលំដើមអម្ពិល ដ៏សម្បើមនេះ កើតឡើងនៅម៉ោង ប្រមាណជាង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាប់ខាងកើតអគារកាណាឌីយ៉ា ដែលមានទីតាំង នៅក្នុងសង្កាត់វត្ដភ្នំ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតម៉ូតូ របស់បុគ្គលិកដែលធ្វើការនៅទីនោះ (អាគារ កាណាឌីយ៉ា) អស់ចំនួន ១០ គ្រឿង។

ដើមអម្ពិលនេះ បានដួលរលំដោយឯកឯង ដោយគ្មានអ្វី មកប៉ះទង្គិចឡើយ សូម្បីតែភ្លៀង ឬខ្យល់បន្តិច ក៏​មិន​មានដែរ។ នេះដោយសារតែអាយុកាល របស់ដើមអម្ពិលដែលចាស់ ហើយក៏ដល់ពេល ត្រូវផុតជីវិត​ពីផែនដី​នេះ។ នេះបើតាមការអះអាង របស់សមត្ថកិច្ចសង្កាត់វត្តភ្នំ នៅការកើតហេតុ។

ភ្នាក់ងារ របស់ក្រុមសមត្ថកិច្ច បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដើមអម្ពិលនេះ មានអាយុកាលចាស់​ណាស់ហើយ ទើបបានជាមានការដាច់ឬស គល់ និងដួលរលំដូច្នេះ។ ភ្នាក់ងាររូបនោះ បានបន្ថែមទៀតថា នេះ​សំណាងហើយ​ ដែលមិនបណ្តាលឲ្យប៉ះពាល់ ដល់មនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...