Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

យុវជន​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​កាប់​បែក​ក្បាល មិន​ដឹង​មូលហេតុ

យុវជន​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​កាប់​បែក​ក្បាល មិន​ដឹង​មូលហេតុ

បុរសម្នាក់ត្រូវបានក្រុមក្មេងស្ទាវ ប្រមាណពី៣ទៅ៥នាក់ ដេញកាប់រហូតដល់បែកក្បាល ហូរឈាម​ពេញ​ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥ នារសៀលវេលាម៉ោង១៣ និង​២០នាទី តាម​បណ្តោយផ្លូវមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

តាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានទៅលេងផ្ទះរបស់ឪពុកមា នៅ​ម្តុំផ្សាតាប៉ាង ក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ។ ប៉ុន្តែពេលទៅដល់ឪពុកមារូបនោះ មិននៅផ្ទះ ខ្លួនក៏​ត្រឡប់មកវិញ។ ខណៈនោះ ស្រាប់តែលេចក្រុមស្ទាវ៣ ទៅ៥នាក់ យកកាំបិតតាំតោកាប់ខ្លួន បណ្តាល​ឲ្យ​បែកក្បាលយ៉ាងដំណំ។ ពេលនោះ ជនរងគ្រោះព្យាយាមរត់គេច ឲ្យប្រជាពលរដ្ឋជួយ តែបែរជាត្រូវ​ពលរដ្ឋ​ទាំងនោះ​វាយមួយដៃមួយជើង ដល់ទ្រោមខ្លួន ព្រោះយល់ច្រឡំថាជាចោរ។

នៅទីបំផុតជនរងគ្រោះ ដែលមានឈ្មោះលោក ពិន រ៉ា មានយុ ២២ឆ្នាំ ស្នាក់នៅម្តុំផ្លូវកម្ពុជាក្រោម មានមុខ​របរមិនពិតប្រាកដ [...]

បោះឆ្នោត​នៅ​ភូមា៖ បក្ស​កាន់​អំណាច​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន

បោះឆ្នោត​នៅ​ភូមា៖ បក្ស​កាន់​អំណាច​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន

គណបក្សកាន់អំណាច ដែលស្និតនឹងរបបដឹកនាំបែបយោធានិយម នៅភូមា បានទទួលស្គាល់​បរាជ័យ​របស់​ខ្លួន នៅថ្ងៃចន្ទទី៩ ខែវិច្ឆិកានេះ នៅចំពោះជ័យជំនះបាក់ទឹកបាក់ដី របស់គណបក្សប្រឆាំង ដឹកនាំដោយ​ម្ចាស់​ជ័យលាភី ណូបែល អ្នកស្រី អ៊ុងសាន ស៊ូជី នៅក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យ​ម្សិលម៉ិញ។ លោក ហតៃ អូ (Htay Oo) ប្រធានបណ្ដោះអាសន្ន នៃគណបក្សសម្ព័ន្ធសាមគ្គីភាព និង​ការ​អភិវឌ្ឍន៍​ (USDP) ដែលកំពុងកាន់អំណាចនោះ បានថ្លែងឡើងថា៖ «យើងបានចាញ់ហើយ»។

ការរាប់សន្លឹកឆ្នោត កំពុងប្រព្រឹត្តិទៅនៅឡើយ ប៉ុន្តែការស្ទាបស្ទង់ក្នុងជំហានដំបូង មកពីគ្រប់តំបន់ទាំងអស់ នៅក្នុងប្រទេស បានបង្ហាញពីជ័យជំនៈយ៉ាងខ្លាំងក្លា របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។ គណបក្សប្រឆាំង ឬគណបក្ស LND បានប្រកាសអះអាងថា ខ្លួនបានឈ្នះកៅអី​៧០% នៅ​ក្នុង​រដ្ឋសភាទាំងមូល។

សម្លេងភាគច្រើនដាច់ខាត [...]

ភូមា​ទន្ទឹង​លទ្ធផល​ឆ្នោត​សកល៖ ការ​ស្ទង់​មតិ​ថា បក្ស​ប្រឆាំង​ឈ្នះ

ភូមា​ទន្ទឹង​លទ្ធផល​ឆ្នោត​សកល៖ ការ​ស្ទង់​មតិ​ថា បក្ស​ប្រឆាំង​ឈ្នះ

មនុស្សជាច្រើនលាននាក់ បានចុះទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យនេះ នៅប្រទេសភូមា តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១៦ល្ងាច។ លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនេះ នឹង​ត្រូវ​ប្រកាស ក្នុងច្រើនថ្ងៃទៅមុខទៀត តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសកាលពី​យប់ថ្ងៃ​អាទិត្យ ថាមនុស្សប្រមាណជា៨០ភាគរយ នៃពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា ៣០លាននាក់ បាន​ចេញទៅបោះឆ្នោត ហើយលទ្ធផលជាជំហានដំបូង នឹងប្រកាសឲ្យដឹង នៅព្រឹកថ្ងៃចន្ទនេះ។

ចំនួនពលរដ្ឋដ៏ច្រើនលើសលប់ នៃការចេញទៅបោះឆ្នោតនេះ ដោយសារពលរដ្ឋទាំងនោះទន្ទឹងឲ្យមានការ​ផ្លាស់ប្ដូររបបដឹកនាំរបស់ប្រទេស ដែលបានធ្លាក់ចូល​ទៅក្នុងរបបដឹកនាំ​បែបយោធានិយម តាំងពីឆ្នាំ១៩៦២​មក។ នេះបើតាមសាស្ត្រាចារ្យមួយរូប ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីរដ្ឋធានី រ៉ង់ហ្គូន ប្រទេស​ភូមា។ គណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ក៏បានលើកយកការស្ទាបស្ទង់ ជាជំហានដំបូងមួយដែរថា [...]

អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ

អង់សានស៊ូជី បាន​បោះឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ខក​ខានអស់​២៥ឆ្នាំ

ការិយាល័យបោះឆ្នោត បានបើកទ្វាតាំងពីព្រឹកព្រហាម ក្នុងថ្ងៃអាទិត្យនេះ ដើម្បីការបោះឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ត្រ ដែលមានលក្ខណៈ ជាប្រវត្តិសាស្ត្រមួយ និងមានលក្ខណៈសេរី តាំងពី២៥ឆ្នាំមកហើយ។ នេះ​បើតាមការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភូមា។ ហើយក៏ជាការបោះឆ្នោតមួយ ដែល​គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកស្រីអង់សានស៊ូជី អាចនឹង​ទទួលបាន​ជ័យជំនះ ឈ្នះកៅអីតំណាងរាស្ត្រ ដើម្បីឈានទៅកាន់អំណាច។

បណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកស្រី ស៊ូជី បានទម្លាក់សន្លឹកឆ្នោតរបស់អ្នកស្រី ទៅក្នុង​ហិបឆ្នោត តាំងពីម៉ោង៧ព្រឹក នៅក្នុងការិយាល័យបោះឆ្នោត ដែលស្ថិតក្នុងបរិ​វេណសាលារៀនមួយ កណ្ដាល​ក្រុង ង់ហ្គូន។

ជាការរំលឹកឡើងវិញ នៅក្នុងការបោះឆ្នោតនាឆ្នាំ១១៩០ ដែលត្រូវបានវិន្និច្ឆ័យថា មានលក្ខណៈសេរីនោះ ក្រុម​មេដឹកនាំយោធាភូមិ បានទទួលបរាជ័យ នៅចំពោះប្រជាប្រិយភាព ដ៏ធំធេងនៃគណបក្ស «LND»។ [...]

និស្សិត​ក្រ​ខ្សត់​កម្ពុជា​១០នាក់ ទទួល​អាហាររូបករណ៍​​ជប៉ុន

និស្សិត​ក្រ​ខ្សត់​កម្ពុជា​១០នាក់ ទទួល​អាហាររូបករណ៍​​ជប៉ុន

មជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានធ្វើកម្មវីធី អបអរសាទរ និងប្រគល់អាហាររូបករណ៍ «KIZUNA FUND» កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ដល់និស្សិតចំនួន ១០នាក់ ដែលមក​ពី​មហាវិទ្យាល័យ​ចំនួន៣ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យទាំងបីនោះមាន មហាវិទ្យាល័យ​វិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត និងដេប៉ាតឺម៉ង់ ភាសាជប៉ុន។

លោក កីម អឿន ជានាយកមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានឲ្យដឹងថា នេះជាលើកទី១ ក្នុង​ការ​ផ្តល់អាហាររូបករណ៍នេះ ដល់និស្សិត ដែលមានជីវភាពខ្វះខាត នៅក្នុងការសិក្សា នៅថ្នាក់​មហាវិទ្យាល័យ សម្រាប់និស្សិតសិក្សា នៅឆ្នាំទី៣ និងទី៤។ លោកបានបន្តទៀតថា និស្សិតមួយចំនួន មាន​សមត្ថភាព​ក្នុង​ការ​សិក្សា ប៉ុន្តែមិនមានលទ្ធភាពសិក្សាទេ ហើយអាហាររូបករណ៍នេះ បានជួយសម្រួល​ដល់​ពួកគេ។

នៅពេលអនាគត លោកនឹងព្យាយាម​ស្វែងរកថវិការផ្សេងទៀត ដើម្បីផ្តល់ឲ្យនិស្សិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...