មិនដល់កន្លះខែ មន្ត្រីខ្មែរ-យួន និយាយរឿងព្រំដែនពីរដង!
នៅក្នុងដំណើរទស្សនកិច្ចលើកទីមួយនៅកម្ពុជា បន្ទាប់ពីបានឡើងមកកាន់តំណែងនៅពីថ្ងៃទី៩ ខែមេសាកន្លងមកនេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ង៉ូ ស៊ុនលិច (Ngo Xuan Lich) បានលើកករណីព្រំដែន និងការបោះបង្គោលព្រំដែន ជាមួយនឹងឥស្សរជនខ្មែរយ៉ាងហោចពីរនាក់ គឺប្រធានរដ្ឋសភា លោក ហេង សំរិន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់។ ការលើករបៀបវារៈទាក់ទងនឹងករណីព្រំដែន សឹងជារៀងរាល់ដង នៃទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់វៀតណាម បានបង្កមន្ទិលទៅដល់កិច្ចព្រមព្រៀងព្រំដែនទាំងឡាយ ដែលប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសវៀតណាម។
បន្ទាប់ពីជំនួបពីរផ្សេងគ្នា ង៉ូ ស៊ុនលិច-ហេង សំរិន និង ង៉ូ ស៊ុនលិច-ទៀ បាញ់ កាលពីថ្ងៃទី១ ខែមិថុនាកន្លងមក ភាគីទាំងសងខាង សុទ្ធតែបានប្តេជ្ញា ពង្រឹងសន្តិភាពតាមព្រំដែន រវាងប្រទេសទាំងពីរ និងប្ដេជ្ញាធ្វើឲ្យជឿនលឿនទៅមុខ ក្នុងកិច្ចការបោះបង្គោលព្រំដែនគោក [...]