បន្ទាប់ពីតៃវ៉ាន់ ព្យុះ«Meranti»បានបក់បោក លើឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន
បន្ទាប់ពីបានបោកបក់ ទៅលើកោះតៃវ៉ាន កាលពីម្សិលម៉ិញរួច ព្យុះសមុទ្រ «Meranti» បានវាយប្រហារ ទៅលើតំបន់ភាគអាគ្នេយ៍ នៃប្រទេសចិនជាបន្តទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងល្បឿនខ្យល់បក់ រហូតដល់១៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយមានអមជាមួយនឹងភ្លៀងធ្លាក់ យ៉ាងខ្លាំងនោះផង។ កម្លាំងខ្យល់ព្យុះ បានផ្ដាច់ចរន្ដអគ្គិសនី និងបំបែកកញ្ចក់បង្អួច ឬទ្វានៃអាគារជាច្រើន នៅក្នុងនិងនៅជុំវិញក្រុង សៀមិន (Xiamen)។ នេះបើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស។
នៅព្រឹកម៉ិញនេះ រូបភាពជាច្រើនបានបង្ហាញឲ្យឃើញថា ផ្លូវជាច្រើននៅក្នុងទីក្រុង បានជន់លិច ដើមឈើបានបាក់ និងដួល - កញ្ចក់បង្អួចទ្វា បានបែកខ្ចាត់ខ្ចាយ និងផ្លាកសញ្ញាចរាចរណ៍ បានរបើករបាញ ដោយសារកម្លាំងខ្យល់បក់ដ៏ខ្លាំង និងដ៏កម្រ។
រហូតមកដល់ម៉ោង ១១ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា គេរកមិនឃើញព័ត៌មានណាមួយផ្សាយថា មានជនរងគ្រោះ [...]