អេឡិច៖ ស.ជ.ណ រដ្ឋាភិបាលរឿងអារ៉ែង ជាការបោកបញ្ឆោត
ទន្ទឹមនឹងការស្វាគមន៍ ចំពោះលិខិតរបស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ដែល«ដូចជា»បង្ហាញ ពីការព្រួយបារម្មណ៍ ពីការបាត់បង់តំបន់អារ៉ែងនោះ ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alex Gonzalez Davidson) ដែលចេះនិយាយភាសាខ្មែរយ៉ាងច្បាស់ បានលើកឡើងថា លិខិតរបស់បុរសខ្លាំងកម្ពុជា បានសរសេរខុសពីធាតុពិតនៃសំនុំរឿង នៅលើចំណុចជាច្រើន។
នេះជាប្រតិកម្ម របស់ប្រធានអង្គការដ៏ល្បីល្បាញ បន្ទាប់ពីប្រមុសរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញនូវ សេចក្តីជូនដំណឹងមួយទៅកាន់រដ្ឋសភាជាតិ ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី តែ ច័ន្ទមនី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាថា «នឹងមិនអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អារ៉ែងទេ ប្រសិនបើផលប៉ះពាល់ច្រើនជាងផលចំណេញ»នោះ ។
លោក អាឡិច បានចាត់ទុកថា លិខិតដែលធ្វើឡើងនោះ មានភាពចន្លោះប្រហោងច្រើន និងព័ត៌មានមួយចំនួន«មិនមែនជាការពិត» ពិសេសលិខិតនោះ ហាក់បង្ហាញនិន្នាការ [...]