រថយន្តដឹកដី ប៉ះរថយន្ដវីហ្គោ ខូចខាតរថយន្ត
ហេតុការណ៍រថយន្តដឹកដី ប៉ះជាមួយរថយន្តវីហ្គោនេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខឱសថដ្ឋានចន្ទពេញវង់ ក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តោលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនខូចខ្លាំងនោះទេ។
រថយន្តបង្ក ជាប្រភេទរថយន្តដឹកដីធន់ធ្ងរ របស់ក្រុមហ៊ុនណាកាវើល (NAKAWORLD) មានពណ៍លឿង ពាក់ស្លាកលេខ AT15 3-0653 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តវីហ្គោ (VIGO) មានពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2F-7788 មិនស្គាល់ឈ្មោះអ្នកបើកបរ។
បើតាមសម្តី របស់បុរសមានវ័យចំណាស់ ដែលជាម្ចាស់រថយន្តវីហ្គោ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយមិនបញ្ចេញឈ្មោះថា គាត់បានបើរថយន្ត តាមផ្លូវព្រះសីហនុ បំណងទៅតាខ្មៅ តែមកដល់កន្លែងកើតហេតុ ក៏មានរថយន្តដឹកដី របស់ក្រុមហ៊ុន ណាកាវើល បានបុកពីក្រោយ បណ្តាលឲ្យរថយន្ដលោក [...]
