លប់ចោលជើងហោះហើរ ព្រោះ... អ្នកបើកបរស្រវឹងជ្រុល!
អ្នកបើកបរយន្ដហោះមួយចំនួន នៅតែចង់លរលេង ជាមួយនឹងភ្លើង បើទោះជាវិធានការជាច្រើន ត្រូវបានបង្កើតឡើង ដើម្បីការពារវិស័យអាកាសចរណ៍ស៊ីវិលមួយនេះ ឲ្យរួចផុតពីគ្រោះថ្នាក់ ដែលអាចបណ្ដាល មកពីអ្នកបើកបរខ្លួនឯងក៏ដោយ។ ហើយនេះ ជាករណីថ្មីមួយទៀត ដែលបញ្ជាក់ថា អ្នកបើកបរ ឬជំនួយការបើកបរយន្ដហោះ នៅតែចង់ប្រឡែងលេង នឹងវិធានការទាំងនោះ ហើយនៅតែឡើង មកកាន់ចង្កូតយន្ដហោះ ទាំងខ្លួនដឹងថា នឹងអាចបង្កើត ឲ្យមានជាវិនាសកម្មដ៏ធំនោះក៏ដោយ។
កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ ក្រុមអ្នកដំណើរ នៃជើងហោះហើរលេខ ៧៣៦ របស់ក្រុមហ៊ុនអាកាសចរណ៍ «American Airlines» ដែលត្រូវហោះចេញ ពីក្រុង ដេទ្រ័ត (Détroit) ក្នុងរដ្ឋមីឈីហ្គែន (Michigan - អាមេរិក) ឆ្ពោះទៅក្រុង ហ្វីឡាដែលហ្វី (Philadelphie) ក្នុងរដ្ឋ ផេនស៊ីលវ៉ានី (Pennsylvanie - អាមេរិក) ត្រូវបានបង្ខំ ឲ្យចុះចេញពីយន្ដហោះវិញ បន្ទាប់ពីជំនួយការយន្ដហោះមួយរូប ត្រូវបាននគរបាល«វាយខ្នោះ» [...]



