ភេរវកម្មបំផ្ទុះគ្រាប់បែកនៅក្រុងឡាអ័រ (ប៉ាគីស្ដង់) ស្លាប់៥៦នាក់យ៉ាងតិច
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ មីនា ២០១៦
- កែប្រែចុងក្រោយ: March 27, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា បានកើតឡើង នៅយប់ថ្ងៃអាទិត្យនេះ ខាងមុខច្រកចូលសួនកំសាន្ «Gulshane-Iqbal» និងនៅចំងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីទីលានកំសាន្ដសម្រាប់កុមារ កណ្ដាលក្រុង ឡាអ័រ (Lahore) ភាគខាងកើត នៃប្រទេសប៉ាគីស្ដង់។ ហេតុការណ៍បានកើតឡើង ខណៈមនុស្សជាច្រើន ជាពិសេសក្រុមអ្នកកាន់សាសនាគ្រឹស្ទ៍ បានជួបជុំគ្នាមីដេដាស នៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យ «ប៉ាក (Pâques)»។
តុល្យភាពបណ្ដោះអាសន្ន នៃអ្នកស្លាប់ និងអ្នករបួស បានកំពុងកើនឡើង ជាបន្តបន្ទាប់។ រហូតមកដល់នាទីនេះ មានប្រមាណជា៥៦នាក់ បានស្លាប់ និងមិនតិចជាង១០០នាក់ បានរងរបួស។ ប៉ុន្តែតួលេខទាំងនេះ នឹងត្រូវបញ្ជាក់សារជាថ្មី ដោយអាជ្ញាធរ ឬដោយប្រភពច្បាស់លាស់ នៅពេលក្រោយទៀត។
ប៉ុន្តែលោក មូហាម៉ាដ អ៊ូស្មាន (Muhammad Usman) អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយរូប នៃសាលាក្រុង ឡាអ័រ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «តុល្យភាពនៅពេលនេះ មានមនុស្សស្លាប់ ឡើងចំនួនដល់ទៅ ៥៦នាក់។ យុទ្ធនាការជួយសង្គ្រោះ កំពុងប្រព្រឹត្តិទៅមុខ»។ លោកបានបញ្ជាក់បន្ថែមថា កងទ័ពត្រូវបានស្នើឲ្យជួយធ្វើអន្តរាគមន៍ និងត្រូវបានបញ្ជូនមកដាក់ពង្រាយភ្លាមៗ នៅជុំវិញតំបន់កើតហេតុនោះ។
អ្នកទទួលខុសត្រូវមួយរូប របស់នគរបាល លោក មូស្តាសារ ហ្វេរ៉ូស (Mustansar Feroz) បានថ្លែងឲ្យដឹង នៅមុននេះបន្តិចថា៖ «ភាគច្រើននៃអ្នកស្លាប់ និងរបួស សុទ្ធសឹងជាស្ត្រី និងកុមារ»៕