Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អ្នក​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​នៅ​តុលាការ​យោធា ទាក់ទង​អត្តបទ​កាត់ដី​កងទ័ព

អ្នក​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​នៅ​តុលាការ​យោធា ទាក់ទង​អត្តបទ​កាត់ដី​កងទ័ព

ក្នុងអត្តបទខាងលើ បានសរសេរថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូន​ទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយ​ចោទថា បានកាត់ដីរបស់ពួកគេលក់ ឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ «Best Royal និង Taining»។

នៅក្នុងអត្តបទដដែលនេះ បាន បញ្ជាក់ថា នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាន នៅឃុំត្រពាំងប្រាសាទ បាន​ថ្លែងថា មនុស្សប្រមាណ ១ ៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនា​តូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង​ប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ៤ គន់ គីម នាយ​សេនាធិកា​រចម្រុះ [...]

ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​«ឈ្នះ​ចិត្ត» ក្នុង​រឿង​ក្តី​ប្រឆាំង​ ហ៊ុន សែន (vdo)

ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​«ឈ្នះ​ចិត្ត» ក្នុង​រឿង​ក្តី​ប្រឆាំង​ ហ៊ុន សែន (vdo)

ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីជំរះបញ្ជីគ្នា រវាងអ្នកនយោបាយខ្មែរ កំពុងតែកើតមានតទៅទៀត។ លោក សួង សុភណ្ឌ ប្រធាន​ក្រុម​យុវជនគណបក្សប្រឆាំងសម រង្ស៊ី បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការក្រុងភ្នំពេញ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី​ ហើយ​បាន​ប្រាប់មនោរម្យព័ងអាំងហ្វូ ថាលោកនឹង«ឈ្នះចិត្ត» លោកហ៊ុន សែន។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា នឹងប្តឹងបកទៅប្រធានចលនាយុវជនគណបក្សសម រង្ស៊ី ដែលបាន​ប្តឹងលោក ពី​បទ​មនុស្សឃាតគិតទុកជាមុនវិញ ក្នុងករណីមនុស្សផ្អើលជាន់គ្នា នៅកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ចូលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០។ លោកបានថ្លែងឡើង ក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី [...]

វីគីលីគ្ស (WikiLeaks)៖ ជូលៀន អាសហ្ស នឹងត្រូវចាប់បញ្ជូនខ្លួន ពីអង់គ្លេស

វីគីលីគ្ស (WikiLeaks)៖ ជូលៀន អាសហ្ស នឹងត្រូវចាប់បញ្ជូនខ្លួន ពីអង់គ្លេស

តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធនេះ ការចាប់បញ្ជូនខ្លួន អ្នកបង្កើត វីគីលីគ្ស WikiLeaks លោក ជូលៀន អាសាហ្ស។ ប៉ុន្តែមេធាវីរបស់ ជនជាប់ចោទ ជនជាតិអូស្រ្តាលីរួបនេះ បាន ទទួលពេលវេលាបន្ថែមចំនួន ១៤ថ្ងៃទៀត ក្នុងការស្នើសុំអោយ សើរើសុំនុំរឿងនេះឡើងវិញ។ គឺជារឿងមួយថ្មី ទៀត ដែលគេមិនបានរងចាំ ពីមុនមកទេ។

តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធទី៣០ខែឧសភានេះ នូវការចាប់បញ្ជូនខ្លួន លោក ជូលៀន អាសហ្ស ហើយបានដាក់អោយចប់ នូវសំនុំរឿងក្ដីក្ដាំ ដែលមានរយះពេលតាំងពី ១៨ខែមកហើយ មួយនេះ។ ជាការសំរេចចិត្ត ដែលជនជាប់ចោទ នាយកអង្គការ វីគីលីគ្ស មួយនេះ មិនអាចមានផ្លូវណាផ្សេង អាចបន្តការតវ៉ាបានទៀត ឡើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...