អ៊ីតាលី៖ សាលក្រមចេញអោយប៊ែលូស្កូនី ជាប់ពន្ធនាគារមួយឆ្នាំ
អតីតប្រធានក្រុមប្រឹក្សារដ្ឋអ៊ីតាលីរូបនេះ (ឬអាចនិយាយថា ជានាយករដ្ឋមន្ត្រី) បានច្រានចោលការដាក់ទោសនេះ ហើយអាចនឹងធ្វើឧទ្ទរណ៍...
លោកស៊ីវីយ៉ូ ប៊ែលូស្កូនី។
តុលាការនៅទីក្រុងមីឡង់ បានចេញសាលក្រម នៅថ្ងៃព្រហស្បត្តិ៍ទី០៧ខែមិនានេះ កំណត់ដាក់ទោស អតីតបុរសមានអំណាច លោកស៊ីវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) អោយជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងបទចោទពីការរំលោភ ការសម្ងាត់នៃស្ថាប័ន ដែលទាក់ទងនឹងរឿងអាស្រូវក្នុងធនាគារ កាលពីឆ្នាំ២០០៥។
លោកស៊ីវីយ៉ូ ប៊ែលូស្កូនី ដែលបដិសេធនៅគ្រប់ការចោទប្រកាន់ អាចនឹងធ្វើឧទ្ទរណ៍។ នៅចំពោះមុខច្បាប់របស់ប្រទេសអ៊ីតាលី ប្រធានគណបក្សកណ្ដាលនិយមស្ដាំមួយនេះ មិនអាចទទួល«ទោសរំលោះ»ណាមួយបានឡើយ បើការប្ដឹងឧទ្ទរណ៍នៅមិនទាន់ បានបញ្ចប់ផ្លូវរបស់វានោះ។ បានន័យថា [...]