សំនុំរឿងវ៉ាលីយ៉េ៖ ចៅក្រមនឹងសាកសួរមនុស្សថ្មីម្នាក់ទៀត
ចៅក្រមស៊ើបអង្កេតនៅសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួមស៊ើបអង្កេតឡើងវិញ ជាមួយភាគីបារាំង លោក ឆែម រិទ្ធី បាននិយាយប្រាប់ កាលពីថ្ងៃច័ន្ទទី០១ ខែមេសា ឆ្នាំ២០១៣ថា លោកមានផែនការទៅជួប និងសាកសួរប្អូនថ្លៃម្នាក់ទៀត ដែលត្រូវជាប្អូនថ្លៃរបស់ប្រពន្ធលោកវ៉ាលីយ៉េ ដែលកំពុងជាប់ពន្ធនាគារក្នុងខេត្តកំពង់ចាម។
មន្រ្តីតុលាការរូបនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពីការកំណត់កាលបរិច្ឆេទ ក្នុងការចុះទៅជួបជនសង្ស័យរូបនេះ ដែលលោកសាកសួរក្នុងនាមជាសាក្សី។
ទាក់ទងនឹងការវិវត្តពីលទ្ធផលថ្មី នៃការស៊ើបអង្កេតបន្ថែម របស់ភាគីចៅក្រមបារាំង លោក ឆែម រិទ្ធី នៅមិនទាន់បានទទួល នូវព័ត៌មានថ្មីណាមួយ ពីក្រុមបារាំងដែលបានចុះមកស្រុកខ្មែរ ដើម្បីធ្វើការស៊ើបអង្កេតករណីស្លាប់ របស់លោកវ៉ាលីយ៉េ ទៀតនៅឡើយ។
លោក បានថ្លែងថា «ខ្ញុំមានគម្រោងរបស់ខ្ញុំ គឺចុះទៅពន្ធនាគារខត្តកំពង់ចាម នៅថ្ងៃណាមួយដើម្បីជួបបុរស [...]